Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើបទៀតហើយ ! ពេជ្រ វត្តីសារ៉ាវ៉ូឌី ទទួលពេជ្រពី Sponsor កម្មពិធី TOP10 MGI’ 2022

spot_img

ភ្នំពេញ ៖ វិស័យ Miss Grand International នៅកម្ពុជាពិតជាមានមោទកភាពខ្លាំងណាស់ចំពោះកញ្ញា ពេជ្រ វត្តីសារ៉ាវ៉ូឌី ដែលបានបង្ហាញវត្តមានក្នុងកម្មវិធីជាច្រើននៅប្រទេសថៃ ក្រោយពីទទួលតំណែងជា 5Th Runner up Miss Grand International 2022 ធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងមកលើបវរកញ្ញាកម្ពុជា។

នារីកំពូលសម្រស់ របស់កម្ពុជា ពេជ្រវត្តី សារ៉ាវ៉ូឌី Miss Grand Cambodia 2022 បានចូលរួមដើរម៉ូតសម្លៀកបំពាក់ជាមួយនឹងក្រុម TOP10 MGI’22 នៅក្នុងកម្មពិធី TOP10 MGI’22 QUEEN CELEBRATION X BURIN BOONVISUT ។ អ្វីដែលជារឿងអររំភើបនោះ គឺ នាងទទួលពេជ្រពី Sponsor, ហើយរូបនាងក៏មិនភ្លេចដែរក្នុងការថ្លែងអំណរគុណទៅកាន់ហ្វេន ដោយនិយាយថា ជំរាបសួរចា៎ ! នាងខ្ញុំមិនមានអ្វីនិយាយច្រើនទេ ព្រោះបាននិយាយជារឿយៗមកហើយចំពោះការស្រលាញ់នាងខ្ញុំ អរគុណ ហ្វេនទាំងអស់គ្នា ។

ពិតណាស់ ពេជ្រវត្តី សារ៉ាវ៉ូឌី រមែងបង្ហាញសកម្មភាពជាច្រើនក្រោយពីបានបញ្ចប់ការប្រឡង និងទទួលចំណាត់ថ្នាក់នារីកំពូលសម្រស់ទាំង១០ លើលោក ដែលនេះជាប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ និងជាបន្តបន្ទាប់ត្រូវបានលោកណាវ៉ាត់ អ្នករៀបចំកម្មវិធីផ្ទុះការសរសើរ អំពីសកម្មភាព និងទេពកោសល្យរបស់នាង។

កម្មវិធីប្រកួតស្រីស្អាតដ៏ធំមួយទៀតដែលបង្កើតឡើងដោយជនជាតិថៃ គឺជាកម្មវិធីមួយដែលល្បីល្បាញ ជាពិសេសនៅលើបណ្ដាញ Social Media ហើយ ប្រជាប្រិយភាពរបស់កម្មវិធីនេះពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនឡើងជាលំដាប់។
កម្មវិធី Miss Grand ចាប់ផ្ដើមប្រកួតដំបូងនៅឆ្នាំ ២០១៣ ដោយមានលោក ណាវ៉ាត់ អិសនក្រៃសីន (ณวัฒน์ อิสรไกรศีล) ជាប្រធានកម្មវិធីប្រកួតរួមជាមួយនឹងលោកស្រី ថេរេសា ឆ័យ វិសុទ្ធ (เทเรซ่า ชัยวิสุทธิ์) ជាអនុប្រធាន។

កម្មវិធីនេះ ទើបតែបញ្ចប់ដោយជោគជ័យនៅក្នុងខួបគម្រប់១០ឆ្នាំរបស់ខ្លួន ដោយមានបវរកញ្ញប្រទេសប្រេស៊ីល គឺ កញ្ញា Isabella Menin ជាម្ចាស់ជ័យលាភីឆ្នាំ២០២២នេះ ។ វេទិកាប្រកួតនារីកំពូលសម្រស់មួយនេះ ត្រូវបានហ្វេនៗមើល ឃើញថា មានការរៀបចំល្អ ទាំងសំឡេង ទាំងពន្លឺ ទាំង Production គឺមានភាពល្អទាំងព្រម ។

កម្មវិធីនេះ រៀបចំឡើងដើម្បីជាយុទ្ធនាការបញ្ឈប់សង្គ្រាម និងអំពើហិ.ង្សា ដែលជាកត្តាជួយលើក ស្ទួយស្ត្រីឱ្យកាន់តែមានភាពលេចធ្លោរលើឆាក អន្តរជាតិ និងចូលរួមធ្វើកិច្ចការជាប្រយោជន៍ដល់សង្គម និងប្រជាជន៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×