Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រ៉ូលីន ត្រូវមហាជនបន្តជីកឬស ដេញដោលសួរនាំរឿងយកប្រពន្ធឬប្តី

spot_img

ភ្នំពេញ ៖ រហូតមកទល់នាពេលនេះតារាភេទទី៣រ៉ូលីន ត្រូវបានមហាជនបន្តចាក់ឬសចាក់គល់ដេញដោលសួរនូវសំណួរដដែលៗថា តើអនាគតយកប្តីឬយកប្រពន្ធ។
យ៉ាងណាតារារូបនេះហាក់រង្គាស់ចិត្ត និងបានគេចវេសពីឆ្លើយតបណាមួយចំពោះសំណួរនេះឡើយ ខណៈពេលដែលសំណួរនេះបានធ្វើអោយប៉ះពាល់អារម្មណ៍ខ្លួនយ៉ាងខ្លាំង។

រ៉ូ លីន ត្រូវបានទស្សនិកជនសួរស្ទើរមិនដាច់នោះ តើលោកជាស្រីឬប្រុស និងទី២អនាគតទៅយកប្តីឬប្រពន្ធ ដែលសំនួរចាក់ដោតខាងលើនេះកំពុងតាមតាមគៀកខ្លួនលោកជានិច្ច។

សំណួរខាងលើនេះខ្លាំងពេក រ៉ូលីន បានចេញមុខស្នើសុំមហាជន ឲ្យបញ្ឈប់ការសួរសំណួរបែបនេះមកលើរូបលោកទៀត ត្បិតលោកគិតថា លោកសុសិទ្ធមិនឆ្លើយតបសំណួរទាំងនេះ បើទោះបីជាលោកជាមនុស្សមហាជនក៏ដោយ។
តារាចម្រៀងភេទទី៣ រ៉ូ លីន បានលើកឡើងនៅលើបណ្តាញសង្គមថា រាល់ថ្ងៃនេះធុញហ្នឹងសំនួរគេសួរថា ប្រុសឫក៏ស្រី អនាគតទៅយកប្តីឫប្រពន្ធ ឥឡូវធ្លាយដល់ជាតិក្រោយទៀត ! ។

លោកបញ្ជាក់ថា ខ្ញុំសូមសួរមួយពេលដែលសួរឲ្យខ្ញុំឆ្លើយហើយតើសេរីសួស្តីជ័យមង្គលកើតមានដល់អស់លោកអ្នកមែន? វាមិនចាំបាច់អីត្រូវដឹងថាគេយកប្តីឫប្រពន្ធស្រលាញ់ប្រុសក៏ស្រីទេ ទោះបីខ្ញុំជាមនុស្សមហាជនក៏ខ្ញុំមិនចាំបាច់អីត្រូវឆ្លើយហ្នឹងសំណួរអស់ហ្នឹងដែរ! ខ្ញុំសុំមែនតាស បើទំនេររកអីធ្វើឲ្យមានប្រយោជន៍ទៅកុំសួរសំណួរនាំឲ្យរំខានអារម្មណ៍គេអញ្ចឹង!។

កន្លងមក រ៉ូលីន ធ្លាប់បានលើកឡើងថា អនាគតលោកនឹងយកប្រពន្ធ ដើម្បីបន្តវង្សត្រកូល ។
លោកបញ្ជាក់ថា លោកមានគម្រោងចង់រៀបការ ប៉ុន្តែលោកគិតថាអាពាហ៍ពិពាហ៍ដែលកើតឡើងទាល់ តែអារម្មណ៍ ត្រូវចិត្តយើងទើបទៅរួច ។
លោកថា តែបើនិស្ស័យរុញឲ្យពេញចិត្តនារីណាបាក់ចិត្តបាក់អារម្មណ៍ លោកនឹងសម្រេចចិត្តតែម្តង។ លោកបន្តថា បើយើងបណ្តោយឲ្យជីវិតនៅម្នាក់ឯងក៏ពិបាក តែបើមានគ្នីគ្នាក៏ល្អសម្រាប់ថែគ្នា ។

យ៉ាងណារហូតមកទល់នា ពេលនេះ លោករ៉ូលីននៅមិនទាន់ច្បាស់ទាំងស្រុងឡើយក្នុងពេលអារម្មណ៍ក្នុង ចិត្តពិបាកអាកាត់ ខណៈពេលដែលតារារូបនេះក៏មិនទាន់បង្ហាញមុខគូអនាគតរបស់លោកថាជាស្រីឬក៏ប្រុសនោះដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×