Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​គោរព​មែ​ន! ជំទាវ​ទី១ របស់​កូរ៉េ​ខាងត្បូ​ង ស្កាត់​ទៅ​ជួប​កុមារ​កម្ពុជា​មួ​យ​រូប ដែល​មាន​ជំងឺ​ប្រហោង​បេះ​ដូង ដល់​ផ្ទះ និង​សន្យា​ថា…

spot_img

ដូចដែលពុកម៉ែបងប្អូនបានជ្រាបហើយថា លោកស្រី Kim Keon Hee បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ជាមួយស្វាមីរបស់លោកស្រី លោក Yoon Suk-yeol ដែលជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បីអញ្ជើញចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ។

យ៉ាងណាមិញ វត្តមានរបស់លោកស្រី​ ដែលអមដំណើរជាមួយស្វាមី មកកាន់ប្រទេសកម្ពុជាជាលើកដំបូងនេះ ក៏បានទាក់ទាញចិត្តមហាជនជាច្រើនឲ្យចាប់អារម្មណ៍ និងនាំគ្នាសរសើរមិនដាច់ពីមាត់ ពីរូបសម្រស់របស់លោកស្រី ព្រោះថា បើទោះជាឆ្នាំនេះ លោកស្រីមានវ័យចូល៥០ឆ្នាំទៅហើយ ប៉ុន្តែ រូបសម្រស់វិញប្រៀបដូច ១៨ ឆ្នាំ អ៊ីចឹង។

ក្រៅពីការសរសើរពីរូបសម្រស់ក្មេងជាងវ័យហើយនោះ មហាជនក៏បាននាំគ្នាលើកសរសើរពីទឹកចិត្តដ៏​សប្បុរសរបស់លោកស្រី​ នៅពេលឃើញលោកស្រីឆ្លៀតពេលទំនេរពីការចូលរួមកិច្ចប្រជុំ មកសួរសុខទុក្ខកុមារកម្ពុជា ដែលត្រូវបានដឹងថា នៅមន្ទីរពេទ្យព្រះអង្គដួង កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ លើសពីនេះ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែររំភើបចិត្តខ្លាំងនោះ គឺលោកស្រី Kim Kun Hee​ បានចុះសួរសុខទុក្ខផ្ទះគ្រួសារប្រជាពលរដ្ឋខ្មែរមួយ នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួបក្មេងប្រុសអាយុ ១៤ ឆ្នាំ ម្នាក់ ដែលមានជំងឺប្រហោងបេះដូងពីកំណើត ដោយលោកជំទាវបានបីត្រកងពោរពេញដោយភាពកក់ក្តៅ ប្រៀបដូចជាកូន។ ហើយជាមួយគ្នានោះ លោកស្រី ក៏បានសន្យានឹងនាំយកក្មេងប្រុសដ៏មានភព្វសំណាងនេះ ទៅព្យាបាលនៅក្នុងប្រទេសកូរ៉េផងដែរ។

នេះបើយោងតាមការផ្សាយរបស់ Yonhap, លោកស្រី Kim Kun Hee បានលើកទឹកចិត្តកុមារនោះថា «អ្នកអាចស៊ូនឹងវាបានទេ? ឆាប់ជា ហើយជួបគ្នានៅកូរ៉េ»។ លោកស្រីបន្តថា«ក្តីសង្ឃឹមពិតជាមាន សូមកុំបោះបង់ក្នុងកាលៈទេសៈណាក៏ដោយ ហើយបន្តទៅមុខទៀត»។

សូមបញ្ជាក់ផងដែរថា លោកស្រី Kim Kun Hee គឺជាអ្នកជំនួញដ៏លេចធ្លោបំផុតម្នាក់ ហើយលោកស្រី បានក្លាយជាជំទាវទី១របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីស្វាមីរបស់លោកស្រី បានជាប់ឆ្នោតជាប្រធានាធិបតីទី១៣ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×