Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ក្តៅ! មេធាវី ចែ​កា ចេញ​លិខិត​ព្រមាន​ទាំង​សារព័ត៌​មាន តែ​អ្នក​បញ្ចេញ​មិន​ចុះ​ញ៉ម នៅ​បន្ត​បង្ហោះ ខ​ណៈ​កូន​ៗ​កំពុង​ក្តៅ​ដូច​បាយ​ពុះ​ស្ទើ​រគ្រប់​ៗ​គ្នា…

spot_img

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ព្រោះថា ស្ងាត់ៗ ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ Kim SophaRy បានទម្លាយចេញថា អ្នកលក់ឡេអនឡាញរូបស្រស់ អ្នកនាង មូលីកា ឬហៅថា «ចែកា» ជាមេតុងទីនបោកប្រាស់ប្រមូលបានលុយរាប់លានដុល្លារ បែរជាគ្មានទំនួលខុសត្រូវ និងដោះស្រាយ ធ្វើឲ្យកូនៗជាច្រើននាក់ កំពុងរងទឹកភ្នែក ខណៈកូនៗខ្លះ ដោយមិនដឹងរកវិធីអ្វីដើម្បីបានលុយមកវិញ គឺមានតែលេងវិធីខូចបោកអ្នកចូលលេងថ្មីបន្ត ដែលអត់ដឹង។

ជាក់ស្តែង គណនីខាងលើ បានបង្ហោះសារដើម្បីឲ្យអ្នកដែលមិនទាន់ផុងខ្លួន បានដឹងយ៉ាងដូច្នេះថា៖ «មេទុងទីនបោក ជំពាក់លុយកូនតុងទីន រាប់លាន$$$$$$ ហើយសុំមិនអោយគេផុស គ្នាខ្លាចអត់បានលុយចេះតែចាញ់បោកវា តែខ្ញុំអត់ព្រមទេ វាយកលុយគេទិញឡានហឺហា ដេញទុងទីនមិនដែលបានលុយគ្រប់យ៉ាងមេច អោយគេរំលោះកូនស្គាល់វា បើមិនជំពាកវ័ន្តក បើមិនចឹងវាជំពាក់កូនរាប់រយអ្នករាល់ថ្ងៃ។ ហើយថានឹងប្រមូលលុយអ្នកថ្មីសងអ្នកចាស ចឹងមានន័យថាចង់បោកអ្នកថ្មីសងអ្នកចាស់ដែលវាបោកមែន វីឌីអូមានទៀត ចាំផុសអោយអស់ ព្រោះអាណិតអ្នកក្រោយគ្នាមិនដឹងអី ខ្ញុំអ្នកមុន អត់បានលុយហើយ ខ្ញុំយល់អារម្មមួយនេះ»។

ក្រោយរឿងនេះបានផ្ទុះឡើង ស្រាប់តែមេតុងទីន ចែកា បានចេញមុខ Live វីដេអូ បង្ហាញពីភាពស្អាតស្អំរបស់ខ្លួន និងថាគណនីខាងលើ គឺជាគណនីហ្វេសប៊ុកក្លែងក្លាយ ចេញមកប្រឌិតរឿងនេះ ដើម្បីចង់បង្ខូចកេរ្តិ៍ឈ្មោះ និងការរកស៊ីរបស់ខ្លួនតែម្តង។ ទោះជាយ៉ាងណា គណនីខាងលើ បានឆ្លើយទៅវិញថា៖ «អាខោនខ្ញុំfake តែរឿងពិត បើមានអ្នកលេងដូចអោយគាត់បន្តការបោកលុយ ដូចអ្នកមានរយអ្នករាល់ថ្ងៃហ្នឹងចឹង. រកពីណាមកសងយើង បូកមើលលេងៗ 5លាន$$ លុយខ្ញុំ4ពាន់ជាង ដឹងតែមិនបានហើយ ខ្ញុំផុសនេះកុំអោយបងប្អូនខ្មែរចាញ់បោកគេទៀត»។

ដោយសារតែគណនី Kim SophaRy ដែលហាក់មិនខ្លាចញញើតទៅនឹងការគំរាមប្តឹង គឺនៅតែបន្តបង្ហោះ ជាពិសេសបញ្ចេញវីដេអូកូនៗជជែកគ្នាពាក់ព័ន្ធរឿងអត់បានលុយ ផ្អើលឈូឆរពេញក្នុងគ្រុបឆាត, នៅថ្ងៃទី១១ ខែវិច្ឆិកា ស្រាប់តែមេធាវី ចែកា បានចេញលិខិតជូនដំណឹង ឲ្យគណនី Kim SophaRy និងក៏ដូចសារព័ត៌មានលើបណ្តាញសង្គម ត្រូវលុបចោលជាបន្ទាន់ ដោយទុកពេលមិនឲ្យលើស ២៤ ម៉ោង ពុំនោះទេ នឹងត្រូវប្រឈមជាមួយផ្លូវច្បាប់ ដោយបញ្ជាក់ថា ឈ្មោះគណនីរូបនេះ មិនមែនជាកូនតុងទីនរបស់កូនក្តីខ្លួនឡើយ។

ទោះជាយ៉ាងណា គណនី Kim SophaRy ក៏នៅតែមិនចុះញ៉ម ដោយនៅតែបន្តឆ្លើយតបថា៖ «ហើយចោលអាទំលាប់អាក្រក់ចេញទៅ អារឿងលុយគេមិនសងហើយ មកប្ដឹងគេទៀត នេះចរឹកយ៉ាប់យកលុយទិញឡានហ៊ីហាអស់ហើយ ជំពាក់កូនរាបលាន កូនទុងទិនទឹកភ្នែក បញ្ចាក់ថា ទុងទីនក៏មានមេគេល្អដែរ ខុសគេតែមួយនឹង»។ គណនីនេះ ក៏បានបញ្ចេញវីដេអូកូនៗកំពុងផ្ទុះក្តៅគគុកក្នុងគ្រុបឆ្លើយឆ្លើយ ខ្លាំងជាងវីដេអូមុនៗទៀត ដោយនាំគ្នាធ្វើត្រាប់សម្តីមេមកកាន់កូនៗដូចជះអាចម៌មួយកន្លោ មេខ្ចីឈ្មោះកូនៗដេញ និងកូនខ្មោចមេមិនចេះតិច….. ដោយភ្ជាប់សារបញ្ជាក់បន្ថែមថា «កុំហក់ខ្លួនអែង ដើរចោទគេឯងថា ជំពាក់គេដោយសារអេតមីន បានគាត់ធ្លាក់ខ្លួនដល់ថ្នាកហ្នឹង. រៀនទទួលចរឹកខ្លួនឯងខ្លះផង. តុងទីនឈ្មោះខ្មោចមិនក្រោម10ឈ្មោះ ក្នុងមួយខ្សែយកលុយកូនតុងទិនទៅណាអស់»។

ជាក់ស្តែង ក្នុងនោះ កូនម្នាក់អាចត្រូវបានលឺនិយាយសង្កត់ធ្ងន់ថា ខ្លាចតែហោះទៅនៅស្រុកក្រៅទេ បើសម្ងំត្រឹមវៀតណាម ឬ ថៃ គឺគេចមិនរួចឡើយ ព្រោះម្នាក់ៗលុយច្រើនណាស់ អត់លេងសើចទេណ៎ា!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×