Monday, September 25, 2023

សួស វីហ្សា គ្រូពេទ្យទាមទារកុំឱ្យប្រើប្រាស់សំឡេង ពាកព័ន្ធជំងឺដុះសាច់បំពង់ក

spot_img

ភ្នំពេញ ៖ តារាចម្រៀងនាង សួស វីហ្សា បានប្រកាសពីអាការះជំងឺដុះសាច់បំពង់ករបស់នាង បានឈានទៅរកភាពធូរស្រាលបន្តិចហើយ ក្រោយពីមានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យនៅក្នុងប្រទេសថៃ។

យ៉ាងណា បើទោះស្ថានភាពជំងឺរបស់នាងកំពុងវិវឌ្ឍន៍ទៅរកភាពល្អប្រសើរយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមគ្រូពេទ្យនៅតែទាមទារឲ្យតារាស្រីរូបនេះបញ្ឈប់ការប្រើប្រាស់សម្លេង ប្រសិនបើនាងចង់អោយជាដាច់ពីជំងឺមួយនេះ។

សួស វីហ្សា បានបង្ហាញស្ថានភាពជំងឺរបស់នាងតាមរយៈសំណេរដែលបានបង្ហោះនៅលើបណ្តាញសង្គមថា អស់ពេលជាច្រើនខែ នេះជាការណាត់ចុងក្រោយរបស់គ្រូពេទ្យ ចាប់ពីខែក្រោយគេលែងណាត់ទៀតហើយ ព្រោះដុំសាច់ដែលកន្ទួលពកឡើងនៅបំពង់សំឡេងរាងស្រកតូចវិញហើយ ហើយដុកទរ័ឲ្យខ្ញុំលេបថ្នាំជាប្រចាំតាមវេជ្ជបញ្ជារ ។

នាងបញ្ជាក់ថា តែចំណុចដែលសំខាន់និងពិបាកបំផុតសម្រាប់ខ្ញុំ គឺពេទ្យនៅតែនិយាយដដែលៗថា (បើចង់ឲ្យដុំសាច់ដែលកន្ទួលនោះឆាប់ស្រកទៅវិញ កាន់តែលឿនរឺចង់បានសំលេងដូចដើមទាល់តែផ្អាកប្រើសំលេងរឺកុំប្រើតែម្តង)។
នាងថា តែអាជីពខ្ញុំត្រូវប្រើសំឡេងប្រើបំពង់ក ចុះបើអត់ឲ្យប្រើគិតយ៉ាងមិចវិញទៅលោកព្រះ?? តែមិនអីទេ ព្រោះពេលនេះវាប្រសើរឡើងច្រើនហើយ ហើយខ្ញុំក៏ដឹងវិធីដើម្បីជួយខ្លួនឯងច្រើនដែរអញ្ចឹងគួរតែមិនជាបញ្ហាធំដុំអីទៀតទេ No problem Now I’m ok។ អរគុណMy Fansដែលរង់ចាំខ្ញុំ ហើយក៏អរគុណចំពោះការលើកទឹកចិត្ត អរគុណដែលនៅតែស្រលាញ់ខ្ញុំ។

ក្រោយលេចចេញនូវជំងឺខាងលើនេះកន្លងមក សួស វីហ្សា ធ្លាប់បានលើកឡើងថា នាងបាត់មុខមួយរយៈនេះដោយសារមានបញ្ហាសុខភាពបំពង់កធ្ងន់ធ្ងរ ដែលបណ្តាលមកពីនាងប្រឹងស្រែកខ្លាំងៗជាមួយការLive ដើម្បីចង់ឲ្យបងប្អូនសើចសប្បាយរីករាយ ទើបភ្លេចខ្លួនបែបនេះ។

វីហ្សា បានបន្ថែមថា នាងទើបបានជួបជាមួយគ្រូពេទ្យដែលមានជំនាញខាងផ្នែកបំពង់ក ហើយគ្រូពេទ្យបានប្រាប់ថា នាងមានបញ្ហាខូចបំពង់សម្លេង ដោយសារនាងប្រើប្រាស់សំឡេងលើសលុបហួសពីកម្លាំងដែលមាន ហេតុដូចនេះទើបធ្វើឲ្យបំពង់សម្លេងរបស់នាង មានលក្ខណៈគៀប ទើបធ្វើឲ្យសម្លេងបែកស្រែកអត់កើតបណ្តាលឲ្យបំពង់សំឡេងចំហរ។

តារាស្រីរូបនេះបានផ្តាំផ្ញើទៅកាន់អ្នកដែលធ្លាប់ប្រើប្រាស់សំឡេងលើសលុបដូចនាង សូមគិតពីសុខភាពរបស់ខ្លួនផងកុំឲ្យដូចនាងពេលនេះ ជាពិសេសចំពោះអ្នកLive លក់ផលិតផលរាល់ថ្ងៃតែម្តង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

+85571 614 000 5
Contact Us Telephone

spot_img