ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ គឺបានប្រព្រឹត្តទៅទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព ជាមួយសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។
យ៉ាងណាមិញ អ្វីដែលគួរឲ្យមោទនភាពខ្លាំង សម្រាប់ប្រជាជនកម្ពុជាទាំងមូលនោះ គឺភាពជោគជ័យដ៏ត្រចះត្រចង់ ជាមួយការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោជាប្រធានអាស៊ាន ឃើញថា បានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់មេដឹកនាំនានានៅលើពិភពលោក។
ក្នុងនោះ ១- ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ លោក Joe Biden បានបង្ហោះសារតាមរយៈបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកមានទំនាក់ទំនងពិសេសជាមួយ ESEAN ។ ខ្ញុំនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើការនៅក្នុងដំណាក់កាលជាប់គាំង ជាមួយនឹង [អាស៊ាន] ដែលមានអំណាច និងបង្រួបបង្រួម»។ លោកបន្តថា «ខ្ញុំបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការដឹកនាំរបស់កម្ពុជា ក្នុងតំបន់អាស៊ានក្នុងឆ្នាំដ៏លំបាកមួយ។ ខ្ញុំក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់ពួកគេ សម្រាប់ប្រទេសដែលមានភាពរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យបន្ថែមទៀត»។
២- លោក António Guterres (អគ្គលេខាធិការអង្គការសហប្រជាជាតិ) បានលើកឡើងថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ខ្លួន នៅពេលមានការប្រកួតប្រជែងជាសាកលដ៏ខ្លាំងក្លានេះ។ យើងត្រូវពង្រឹងសកម្មភាពរួមរបស់យើង ដើម្បីស្វែងរកដំណោះស្រាយពហុភាគី និងទទួលបានគោលដៅសកលត្រឡប់មកវិញ»។
៣- លោក Lee Hsien Loong (នាយករដ្ឋមន្ត្រីសិង្ហបុរី) បានបង្ហាញថា «ការតុបតែងលម្អនៅក្នុងបន្ទប់ទទួលភ្ញៀវនៃសណ្ឋាគារសុខា រាជធានីភ្នំពេញ ទីកន្លែងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានប្រារព្ធឡើង។ អរគុណកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងប្រជាជនកម្ពុជាសម្រាប់ការបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ពួកគេ!»។
៤- លោក Anthony Albanese (នាយករដ្ឋមន្ត្រីអូស្ត្រាលី) ក៏បានបង្ហាញអារម្មណ៍រំភើបថា «រីករាយដែលបានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅកម្ពុជា។ យើងបាននិយាយអំពីតម្លៃរួមរបស់យើង និងការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិភាព និងវិបុលភាព -ឥណ្ឌូប៉ាស៊ីហ្វិក។
៥- លោក S. Jaishankar រដ្ឋមន្ត្រីការបរទេស៖ សូមគោរពជូនពរដល់សហការី DPM & FM លោក ប្រាក់ សុខុន និងរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ។ មរតកអរិយធម៌រួមរបស់យើង នឹងបន្តដឹកនាំភាពជាដៃគូសម័យទំនើបរបស់យើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









