Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​បើក​រថយន្ដ Ford បុ.ក​ម៉ូតូ​ស អមនាំ​ក្បួន​ប្រតិ​ភូ ត្រូវ​បញ្ជូន​ទៅ​តុលាកា​រ​ហើយ ខណៈ​មន្រ្តី​ស្នងការ បញ្ជាក់​ថា ករណីនេះ​កើតឡើង​ក្នុងអំឡុងពេ​ល…

កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង នៅពេលដែលបានឃើញគ្រោះថ្នាក់ចរាចរណ៍បុកគ្នា រវាងរថយន្ត Ford និងម៉ូតូសរបស់មន្រ្តីប៉ូលិស ដែលមានតួនាទីបើកនាំផ្លូវក្បួនរថយន្តដឹកប្រតិភូ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំណុចស្ពាននាគវត្តភ្នំ នៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ដំបូងឡើយ មហាជនមានការងឿងឆ្ងល់ និងចោទសួរថា តើសមត្ថកិច្ចអត់បិទផ្លូវមែន បានជាបណ្តែតបណ្តោយឲ្យឡានម៉ូតូ នៅតែអាចធ្វើចរាចរណ៍ឆ្លងកាត់? ព្រោះថា គ្មានឡានម៉ូតូឯណា ថ្លើមធំហ៊ានបើកឆ្លងនោះទេ។ ប៉ុន្តែ បើនៅតែហ៊ានបំពាន បង្កឲ្យកើតមានគ្រោះថ្នាក់បែបនេះ គឺច្បាស់ជាមានរឿងធំហើយ។

តែបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា នេះជាករណីគ្រោះថ្នាក់ធម្មតា មិនមែនជាគ្រោះថ្នាក់កើតឡើង ក្នុងអំឡុងពេលបើកនាំក្បួនប្រតិភូទេ ព្រោះខណៈពេលកើតហេតុនោះ ម៉ូតូស កំពុងជិះទៅកាន់ទីតាំងនៅឯព្រលានយន្តហោះ ដើម្បីដឹកនាំក្បួនប៉ុណ្ណោះ។

ដោយឡែក ថ្មីៗនេះ តាមប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបររថយន្ដ Ford មួយគ្រឿង ដែលបានបុកម៉ូតូសរបស់ប៉ូលិស នៅថ្ងៃនោះ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះហើយ ដើម្បីចាត់ការបន្ដតាមច្បាប់។

សូមបញ្ជាក់ថា បើយោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៨១ -ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ បង្កការខូចខាតដល់យានយន្តរបស់ក្បួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ៨០០ ០០០(ប្រាំបីសែន) រៀល ទៅ ៤ ០០០ ០០០ លាន) រៀល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×