Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មី​ៗ​ចែ​ស! ទាមទារ​អូស​ម៉ូតូ​ទៅ​ប៉ុស្តិ៍​មធ្យម ងំ​ដើរ​យក​ក្បា​ល​ទៅ [ជល់] គេឯង ប្រៀប​ដូច​មនុស្ស​ងើប​ពី​ស្រ​វឹ​ង សំណាង​យុវជន​ម្នាក់​មិន​ម៉ាត់​កណ្តាល​មុខ

កាលពីពេលថ្មីៗនេះ នគរបាលមូលដ្ឋានមួយក្រុម បានធ្វើឲ្យមហាជនជាច្រើន នាំគ្នាហួសចិត្តជាខ្លាំង ទាក់ទងរឿងទាមទារអូសយកម៉ូតូបង្កទៅប៉ុស្តិ៍ ខណៈភាគីជាក្រុមយុវជនជិះម៉ូតូធំ កំពុងដោះស្រាយគ្នាជាមួយជនរងគ្រោះ ដោយមិនចង់វែងឆ្ងាយ ហើយណាមួយពួកគាត់ក៏មិនមែនតួនាទីជាប៉ូលិសចរាចរណ៍នោះដែរ។ យុវជនម្នាក់ ក៏បាននិយាយថា ប្រសិនបើពួកគេដោះស្រាយជាមួយភាគីជនរងគ្រោះមិនត្រូវគ្នាទេ សូមយកម៉ូតូទៅប៉ុស្តិ៍ចុះ។

តែបើតាមមើលជាក់ស្តែង នគរបាលទាំងនោះ គាត់ធ្វើការក៏ចង់ការពារជនរងគ្រោះជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយគាត់និយាយថា មូលហេតុចង់អូសម៉ូតូយកទៅប៉ុស្តិ៍ គឺដោយសារតែភាគីទាំងពីរដោះស្រាយគ្នាមួយព្រឹកហើយ អត់ត្រូវគ្នាទេ ហើយពួកគាត់ក៏បានបញ្ជាក់ថា នៅពេលដោះស្រាយគ្នារួចរាល់ ចាំទៅយកវិញទៅ ពួកគាត់អត់ទុកធ្វើស្អីនោះទេ ព្រោះករណីនេះបានបណ្តាលឲ្យក្មេងម្នាក់រងរបួសបាក់ជើង។

ទោះជាយ៉ាងណា រឿងនេះ វាហាក់ដូចជាមិនមែនជាបញ្ហាធំដុំនោះទេ ដែលគ្រាន់តែអូសយកទៅរក្សាទុកនៅប៉ូស្តិ៍។ ប៉ុន្តែ អ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺខណៈពេលក្រុមយុវជន និងក្រុមនគរបាលចំណាស់ៗ កំពុងតឹងសរសៃកដាក់គ្នា រឿងទាមទារអូសម៉ូតូទៅប៉ុស្តិ៍ ស្រាប់តែពូម្នាក់មិនដឹងថាជាមេប៉ុស្តិ៍ ឬជាអ្នកណា បានចូលមកបញ្ចេញកាយវិការស៊ីជោរឲ្យក្មេងវ៉ៃ រញ៉េរញ៉ៃ ដើរទៅរក [ជល់] យុវជន២នាក់ ប្រៀបដូចមនុស្សស្រវឹង ធ្វើឲ្យយុវជនម្នាក់ សឹងតែអត់ទ្រាំពុំបាន រកម៉ាត់កណ្តាលមុខដៃទៅហើយ។

ក្រោយពីបានឃើញហួសចិត្តពេក អ្នកលេងបណ្តាញសង្គមជាច្រើន បានដាក់ឲ្យបែបៗនេះថា «ម៉ាត់កណ្ដាលមុខ១ដៃទៅ ធ្វើឡេឡឺដូចពួកបែកថ្នាំ, អាកញ្ចាស់ហ្នឹង ឆ្កួតមែន បើឆ្កួតឲ្យចំឆ្កួត កុំដើរជល់គេជល់ឯងចឹង, បែបផឹកគោជល់ច្រើនលើសកំរឹត បានជាបែកៗបែបនេះ,…»។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរារណ៍នេះ បានកើតឡើងនៅចំណុចផ្សារថ្នល់បត់ ខាងត្បូងប៉ុស្ត៍នគរបាលបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×