Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចន្ធី ដាឡែន បង្ហាញវត្តមានចូលរួមប្រកួតកម្មវិធី ធីតាឯកសង្ក្រាន្ត រដូវកាលទី៤

spot_img

ភ្នំពេញ ៖ តារាសម្តែងវ័យក្មេងនាង ចន្ធី ដាឡែន បានសម្រេចដាក់ពាក្យចូលរួមប្រឡងកម្មវិធី ធីតាឯកសង្ក្រាន្ត រដូវកាលទី៤ ឆ្នាំ២០២៣ នេះ ក្នុងពេលកម្មវិធីកំពុងតែចាប់ផ្តើមចម្រាញ់ជ្រើសរើសបេក្ខនារីប្រមាណជា៦០នាក់នៅក្នុងជុំដំបូងសម្រាប់ការប្រកួតជម្រុះ។

ដោយសារមើលឃើញពីចំណុចល្អមួយចំនួនដែលកម្មវិធីប្រកួតខាងលើ ចន្ធី ដាឡែន ក៏បានសម្រេចចូលរួមប្រកួតប្រជែង ជាមួយបេក្ខនារីជាច្រើនរូបទៀត ខណៈពេលដែលនាងក៏រំពឹងនឹងទទួលបានលទ្ធផលល្អ។

ក្នុងវ័យ២២ឆ្នាំ ចន្ធី ដាឡែន បានលើកឡើងថា មូលហេតុដែលនាងសម្រេចដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីខាងលើនេះ ដោយសារកម្មវិធីល្អ ដោយបានលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ និងប្រពៃណី ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។
នាងបញ្ជាក់ថា កម្មវិធីខាងលើនេះក៏បានលើកស្ទួយតម្លៃនារីខ្មែរ ដោយបច្ចុប្បន្ននារីខ្មែរមានភាពរឹងមាំ ក្លាហាន ចំណេះដឹង និងភាពជាអ្នកដឹកនាំអាចធ្វើអ្វីបានដូចជាបុរសដែរ។

បើតាម ចន្ធី ដាឡែន ការចូលរួមកម្មវិធីនេះដោយសារមើលឃើញថា នាងនៅក្មេង មានសម្រស់ ប្រាជ្ញា ក្លាហាន និងឆន្ទៈ ទើបធ្វើឲ្យនាងអាចឈានជើងចូលទៅក្នុងកម្មវិធី ធីតាឯកសង្ក្រាន្ត នាឆ្នាំនេះ ។
នាងរំពឹងថា ទស្សនិកជននឹងចូលរួមតាមដាន និងគាំទ្រការប្រឡងរបស់នាង ហើយក៏សង្ឃឹមទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្រការសម្តែងរបស់នាងនាពេលកន្លងមក និងជួយគាំទ្រ និងលើកទឹកចិត្តសម្រាប់ការប្រឡងរបស់នាងនាពេលនេះ។

តារាសម្តែង កញ្ញា ចន្ធី ដាឡែន បានប្រឡូកក្នុងអាជីពសិល្បៈក្នុងអំឡុងឆ្នាំ២០១៦ តាមរយៈការប្រឡងសមត្ថភាពសិល្បៈរបស់ស្ថានីយទូរទស្សន៍មួយ ។ ទស្សនិកជនប្រាកដជាបានស្គាល់រួចមកហើយតារារាងតូចច្រឡឹងកញ្ញា ចន្ធី ដាឡែន ដែលជាតារាស្រីម្នាក់មានឈ្មោះបោះសម្លេងក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្ន។

ដោយសារតែរូបសម្រស់និងសមត្ថភាពសម្ដែងបានធ្វើឱ្យទីផ្សារការងាររបស់កញ្ញាមិនចាញ់តារាស្រីដទៃទៀតនោះទេ។
នាងក៏ជាតារាស្រីម្នាក់ដែលសម្ដែងភាពយន្តច្រើន គិតត្រឹមឆ្នាំ២០២១ រួមមានទាំងភាពយន្តជីវិត ខ្សែរឿងជីវិតនិងរឿងភាគដែលចាក់លើកញ្ចក់ទូរទស្សន៍៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×