Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ក្រោយ​ផ្ទុះ​រឿងផ្អើល​​ថា ស្រ្តី​មានផ្ទៃពោះ​ម្នាក់ ត្រូវ​សត្វ​ពស់​ពាំ​កូនង៉ែត​ទៅ​បាត់ អភិបាលរងស្រុក​ស្វាយទៀប ចេញមុខ​បញ្ជា​ក់​ច្បាស់​ៗ តាមពិត…

ប៉ុន្មានថ្ងៃមកនេះ ឃើញថា មានបណ្តាញសង្គមព័ត៌មានមួយចំនួន បានចុះផ្សាយ ហើយអ្នកលេងបណ្តាញសង្គម នាំគ្នាស៊ែរមើលភ្លូកទឹកភ្លូកដី ករណីស្រ្តីម្នាក់ដែលបានអះអាងថា ខ្លួនសម្រាលកូនរួច ស្រាប់តែត្រូវបានសត្វពស់ដ៏ធំ១ក្បាល ពាំយកកូនង៉ែតរបស់ខ្លួនទៅបាត់ ដែលបង្កឲ្យមហាជនបញ្ចេញទស្សនៈផ្សេងៗគ្នាព្រោងព្រាត ជុំវិញរឿងដ៏ចម្លែកនេះ។

តែដោយសារមានមតិជាច្រើនព្រោះតែមិនជឿ បានធ្វើការរិះគន់ ជេរប្រមាថ… ស្រ្តីជាសម៉ីខ្លួន ក៏បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនគ្មានបំណងធ្វើរឿងបំពុល ដើម្បីចង់បានលុយអ្វីពីណានោះទេ ព្រោះមានហូបចុកគ្រប់គ្រាន់ ហើយក៏មិនចង់ល្បីនៅលើបណ្តាញសង្គមនោះដែរ។

ស្រ្តីរូបនេះ ដែលមានឈ្មោះ សេង រតនា អាយុ ២៦ ឆ្នាំ បានប្រាប់ឲ្យដឹងថា ខ្លួនបានទៅពិនិត្យផ្ទៃពោះឆ្លងកាត់អេកូចំនួន៤ដង ក្នុងនោះ ក្នុងអំឡុងពេលមានផ្ទៃពោះ ៤-៦ ខែ ថាពេទ្យពិនិត្យឃើញព្រាលៗ (តែអត់ច្បាស់) និង ៧-៨ ខែ ពេទ្យពិនិត្យឃើញកូនស្រី ៧០%។ ប៉ុន្តែ នៅពេលសួររកក្រដាសអេកូជាភស្តុតាង ស្រ្តីរូបនេះបានប្រាប់ថា ដោយសារមានការរញ៉េរញ៉ៃថាអត់កូន ប្តីរបស់នាងក៏ភ្លេចយកមក។

ស្រ្តីរូបនេះបន្តថា នៅពេលដល់ខែ (៩ខែ១០ថ្ងៃ) អត់កើត នាងក៏បានទៅពេទ្យឃុំ ប៉ុន្តែ ពេទ្យមិនបានអេកូទេ ដោយគ្រាន់តែវាស់ចង្វាក់បេះដូងប៉ុណ្ណោះ។ ស្រ្តីរូបនេះ ក៏បានប្រាប់យ៉ាងចម្លែកថា នៅពេលត្រឡប់មកផ្ទះវិញ គឺក្នុងអំឡុងថ្ងៃទី៧ ខែវិច្ឆិកា ស្រាប់តែឈឺពោះ ហើយក៏មិនដឹងថាមានអ្វីនាំទៅអង្គុយសម្រាលក្រោយផ្ទះ ហើយនៅពេលនោះ នាងស្រាប់តែឃើញសត្វពស់ដ៏ធំ មកពាំកូនរបស់នាងយកទៅតែម្តង…។ នាងក៏បានអះអាងថា ប្តីរបស់នាងបានលឺសំឡេងកូនង៉ែតយំទៀតផង ប៉ុន្តែ រហូតមកទល់ពេលនេះ មិនលឺទៀតទេ។

ទោះជាយ៉ាងណា ទាក់ទងរឿងដ៏អភូតហេតុនេះ ដែលកំពុងធ្វើឲ្យមនុស្សជាច្រើនមិនជឿ លោក ផាន់ បូរ៉ា អភិបាលរងស្រុកស្វាយទៀប ខេត្តស្វាយរៀង បានបញ្ជាក់ថា តាមពិតទៅ នេះជារឿងប្រឌិតប៉ុណ្ណោះ ដោយលោកបានប្រាប់ថា តាមរយៈការធ្វើការស្រាវជ្រាវ បានរកឃើញថា បណ្តាពេទ្យដែលស្រ្តីរូបនេះទៅពិនិត្យ បានបញ្ជាក់ថា ពុំបានរកឃើញថាមានកូននោះទេ ហើយស្រ្តីរូបនេះ សូម្បីបង្គាប់ឲ្យគ្រូពេទ្យចេញសំបុត្របញ្ជាក់ថាមានកូនទៀតផង ប៉ុន្តែ គ្រូពេទ្យបដិសេធធ្វើតាម ដែលផ្ទុយពីក្រមវិជ្ជាជីវៈឡើយ។

ទាក់រឿងសន្មត់ថាប្រឌិតឡើងនេះ លោកអភិបាលរង ផាន់ បូរ៉ា ក៏មិនដឹងថា ស្រ្តីរូបនេះ ធ្វើឡើងក្នុងគោលបំណងអ្វីឲ្យពិតប្រាកដនោះទេ។ តែទោះជាយ៉ាងណា លោក និងក្រុមការងារ ក៏បានណែនាំស្រ្តីរូបនេះមិនឲ្យបន្តធ្វើពិធីជំនឿអ្វីពាក់ព័ន្ធរឿងនេះទៀតទេ ពុំនោះទេ នឹងមានចំណាត់តាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×