Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន! ល្បិច​បោក​ថ្មី «ខ្ចី​លុយ​តាម​អន​ឡាញ» កំពុង​ផ្ទុះ​ធ្វើឲ្យ​អ្នក​មិនដឹងខ្យល់​អី ក្លាយ​ម្ចាស់បំណុល តាមពិត​គេ​ប្រើ​វិ​ធី «ស្ទីល​ចាស់» នេះ​សោះ…

បច្ចុប្បន្ននេះ ករណីមានបុគ្គលដែលអះអាងថា មកពីក្រុមហ៊ុនកម្ចីអនឡាញ បានខលមកគំរាមទារប្រាក់ ដោយចោទប្រជាពលរដ្ឋដែលពុំដឹងខ្យល់អ្វី ថាបានពាក់ព័ន្ធ [ការធានា] ខ្ចីលុយ បានកំពុងផ្ទុះឡើងកក្រើកជាថ្មី បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង។

ជាក់ស្តែងថ្មីៗនេះ នៅលើបណ្តាញសង្គម បានចែករំលែកករណីនេះ បង្ហាញមនុស្សស្រីអះអាងថាមកពីក្រុមហ៊ុនកម្ចីអនឡាញមួយ បានខលមកគំរាមស្រ្តីម្នាក់ ឲ្យសងលុយ ដោយបញ្ជាក់ថា ស្រ្តីម្នាក់នោះជា [អ្នកធានា] ឲ្យឈ្មោះបុគ្គលម្នាក់ជាអ្នកស្គាល់គ្នា ខ្ចីលុយក្រុមហ៊ុនកម្ចីអនឡាញរបស់ខ្លួន ទាំងដែលគាត់មិនដែលស្គាល់បុគ្គលទៅខ្ចីនោះសោះ។

ស្រ្តីរូបនោះ ក៏បាននិយាយ អ្នកទៅខ្ចីនោះ បានយក [រូបថត និងលេខទូរស័ព្ទ] របស់ស្រ្តីរងគ្រោះ ដែលចោទថាជាអ្នកធានា ទៅដាក់ខ្ចី និងបានគំរាមថា ឈ្មោះ និងលេខទូរស័ព្ទរបស់គត់ ជាប់ក្នុងបញ្ជីខ្មៅហើយ។ ប៉ុន្តែ នៅពេលសួរថា តើមានឯកសារស្នាមផ្តិតមេដៃអត់ ស្រាប់តែស្រ្តីបានត្រឹមនិយាយថា អត់ស្គាល់កម្ចីអនឡាញទេឬ?។ ត្រង់ចំណុចនេះ គេក៏ឆ្ងល់ថា តើក្រុមហ៊ុនកម្ចីអនឡាញនេះប្រភេទណា ដែលគ្រាន់តែមានរូបថត និងលេខទូរស័ព្ទ អាចខ្ចីបានយ៉ាងស្រួលបែបនេះ???។

ទាក់ទងរឿងនេះ បុរសម្នាក់ដែលបានដឹងពីវិធីបោកថ្មីនេះ បានចែករំលែកឲ្យដឹង និងទុកជាការប្រុងប្រយ័ត្នថា តាមពិតទៅ វិធីបោកនេះមានពីរករណី រឿងទី១- ជនឆរបោកគេធ្វើខ្លួនជានៅបរទេស បានប្រើវិធីសាស្រ្តចាស់ ធ្វើជាមានទំនាក់ទំនង សុំរាប់អានយើង និងបន្ទាប់មក ក៏ធ្វើជាផ្ញើឥវ៉ាន់មកឲ្យយើង ហើយគេតម្រូវឲ្យជនរងគ្រោះដែលមានការលោភលន់ ផ្ញើឯកសារអត្តសញ្ញាណបណ្ណ និងលេខទូរស័ព្ទ ដើម្បីទុកផ្អៀងផ្ទាត់។ ប៉ុន្តែ មែនឯណា គឺជនឆបោក បានយកអត្តសញ្ញាណបណ្ណ និងលេខទូរស័ព្ទរបស់យើង ទៅខ្ចីកម្ចីអនឡាញប៉ុណ្ណោះ ដែលធ្វើឲ្យយើងក្លាយជាជនរងគ្រោះទាំងមិនដឹងខ្លួន។ ករណីរឿងទី២ គឺមានមិត្តភក្តិ ឬអ្នករាប់អានគ្នាលេងខូច ទៅខ្ចីលុយអនឡាញ ប៉ុន្តែ គេយកលេខទូរស័ព្ទ និងឈ្មោះរបស់យើង ទៅដាក់ធានា ហើយនៅពេលអ្នកខ្ចីនោះអត់សង ក្រុមហ៊ុនអនឡាញ បែរជាមករករឿងអ្នកធានាដែលអត់ដឹងខ្យល់អីសោះ។

ជាមួយគ្នានេះ ក៏សូមឲ្យអ្នករកស៊ីផ្តល់កម្ចីតាមអនឡាញទាំងអស់ហ្នឹង មុននឹងឲ្យកម្ចីដល់អ្នកណាម្នាក់ ត្រូវទូរស័ព្ទទាក់ទងមកកាន់អ្នកធានាផង កុំឲ្យគ្រាន់តែឃើញលេខទូរស័ព្ទ ឈ្មោះ ក៏ចេះតែឲ្យៗ ចុងក្រោយ អ្នកដែលទៅខ្ចីអត់សង បែរជាមកគំរាមអ្នកដែលអត់ដឹងអីសោះបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×