Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​ទៀតហើយ! សូ​ដា នី​តា ឆេះដុំ​ប្រកាស​ឲ្យ សុធា​រ៉ា សុំទោស​បន្ទាន់ ក្រោយ​និយាយ​បែបនេះ ពុំ​នោះ​ទេ នឹង​ទាមទារ​យក​បំណុល៥ម៉ឺ​ន$វិញ និង​ថែមទាំង…

spot_img

ដូចដែលប្រិយមិត្ត មហាជនបានទទួលជ្រាបរួចហើយ ដែលកាលពីពេលថ្មីៗកន្លងមកនេះ អតីតតារាសម្តែងអ្នកនាង សឿ សុធារ៉ា មានទុក្ខជាទម្ងន់ ដោយម្តាយបង្កើតបានទទួលមរណភាពដោយរោគាពាធ ក្នុងអាយុ ៧៩ ឆ្នាំ ខណៈរូបនាងកំពុងធ្លាក់ខ្លួនក្រដុនដាប ដែលសូម្បីទាំងគ្មានលុយធ្វើបុណ្យសពម្តាយ ធ្វើឲ្យ​មហាជនសម្តែងនូវក្តី​អាណិត​អាសូរជាខ្លាំង​។

ក្រោយទទួលដំណឹងនេះ តារាសម្ដែងអ្នកនាង សូដា នីតា ដែលជាម្ចាស់បំណុលពាក់ព័ន្ធរឿងតុងទីនចំនួនរហូតដល់ជិត ៥ ម៉ឺនដុល្លារ ធ្លាប់បង្ហោះឲ្យសាធារណជនបានដឹង បង្កការភ្ញាក់ផ្អើលកាលពីពេលកន្លងមក បានបន្ទន់ចិត្ត មិនត្រឹមតែជួយតាមរយៈការចូលបុណ្យប៉ុណ្ណោះទេ គឺថែមទាំងលើកលែងបំណុលទាំងនោះទៀតផង។

បង្ហោះ​ភ្ជាប់ជាមួយរូបថត សឿ សុធារ៉ា កោរសក់ និងជូនដំណើរម្ដាយលើកចុងក្រោយ អ្នកនាង សូដា នីតា បានរៀបរាប់ថា «នាងខ្ញុំ សូ ដានីតា សូមប្រកាស លើកលែងបំណុល ដែលប្អូន សឿរ សុធារ៉ា ជំពាក់លុយចំនួន ជិត 5ម៉ឺន$$$ កន្លងមក ដែលកំឡុងកាល ​ខែ07/ឆ្នាំ2021 ប្អូន Sapoun Darapemean សឿរសុរ៉ា បានលេងនិងដេញលេងតុងទិនជាមួយនាងខ្ញុំជាច្រើនខ្សែ​ ដោយដេញយកលុយចេញទៅចំនួនខាងលើ ហើយក៏មិនបានសងត្រឡប់មកវិញឡើយ រហូតដល់ពេលនេះ !

ដោយ១រយៈពេលនេះ នាងខ្ញុំបានឃើញ ប្អូនធារ៉ា ពិបាកខ្លាំង និង មានទុក្ខជាទម្ងន់ ដោយម្តាយរបស់ប្អូនស្រីទទួលរមណភាពឃើញសភាពប្អូនពិបាកខ្លាំងសូម្បីតែប្រាក់ធ្វើបុណ្យម្តាយក៏គ្មាន ហេតុដូច្នេះ​នាងខ្ញុំសូមប្រកាស លើកលែង បំណុលចំនួនខាងលើចោលទាំងអស់ និង ចូលរួមបច្ច័យបុណ្យ7ថ្ងៃសពម្តាយរបស់ប្អូន សឿ​ សុធារ៉ា ចំនួន50$ តាមរយៈលោក កៅ សីហា បងសូមចូលរួមរំលែកទុក្ខប្អូនស្រីពី​ចម្ងាយ​ផង!»។

តែយ៉ាងណាមិញ ស្របពេលដែលអ្នកនាង សូដា នីតា ប្រកាសលើកលែងបំណុលនេះ គេក៏ពុំបានសង្កេតឃើញអ្នកនាង​ សឿ សុធារ៉ា បង្ហោះសារនិយាយអ្វីជុំវិញរឿងនេះ ពិសេសថ្លែងអំណរគុណដល់អ្នកនាងឡើយ ប៉ុន្តែ ផ្ទុយទៅវិញ បែរជានាង សឿ សុធារ៉ា ធ្វើការនិយាយនៅក្នុងការ Live វីដេអូហ្វេសប៊ុក ដោយនិយាយបង្ហាញពីការមិនដឹងគុណ និងថែមទាំងឲ្យអ្នកនាង សូនីតា ជាម្ចាស់បំណុលទៅសុំខមាលទោសវិញ្ញាកន្ខន្ធសពម្តាយរបស់ខ្លួនទៀតផង។ ក្នុងនោះ អ្នកនាង សឿ សុធារ៉ា ក៏បានបញ្ជាក់ថា រឿងបំណុលរវាងអ្នកទាំងពីរ គឺគ្មានអ្នកណាដឹងក្រៅពីពួកគេនោះទេ ដូច្នេះ នាងសូមសំណូមពរឲ្យអ្នកនាង សូដានីតា ចេញមុខទៅសុំខមាលទោសវិញ្ញាណកន្ខន្ធសពម្តាយខ្លួន។

ក្រោយឃើញ អ្នកនាង សឿ សុធារ៉ា ចេញមកនិយាយបែបនេះ ធ្វើឲ្យអ្នកនាង សូដា នីតា ឆេះកំហឹង ក៏បានឆ្លើយតបវិញភ្លែតនៅថ្ងៃទី១៦ ខែវិច្ឆិកា នេះថា​ «នាងខ្ញុំសូមឆ្លើយតបទៅ សឿ សុធារ៉ា! តើប្អូនជាមនុស្សរស់នៅដែលប្រើខួរក្បាលជាមនុស្សឬក៏ជាអ្វី? ដែលមិនស្គាល់គុណទោស នៃការលើកលែងបំណុលជិត ៥ ម៉ឺន$$$ ដែលកន្លងមកលេងតុងទីនមិនសងខ្ញុំ (ខ្ញុំលេងជាមួយក៏មិនសង លេងជាមួយខ្ញុំ ដេញយកលុយហើយមិនសង) នៅហៅឱ្យខ្ញុំទៅខមាទោសម្តាយដែលស្លាប់ទៀត?

អ្នកនាង សូដា នីតា បន្តថា «ចាំមានទំនេរ ខ្ញុំនឹងឡាយនិយាយរឿងប្អូន បោកគេៗ ធ្លាប់ចាប់ប្អូនបើដាក់ចូលក្រសួង ទាំងយប់ពីបទឆបោកមិនសងលុយគេ ហើយគេហៅខ្ញុំដាក់បន្ថែមរឿង ,,, ! ហើយបើ សឿ សុធារ៉ា មិនបកស្រាយ សុំទោសខ្ញុំជាសាធារណៈទេ នាងខ្ញុំសុំលើកយកបំណុលយកវិញទាំងអស់ នឹងចេញលិខិតពីខាងមេធាវីនាងខ្ញុំ មកធ្វើកិច្ចចរចារសងបំណុល បើមិនមកជួប នាងខ្ញុំសុំប្រកាសប្តឹង សឿ សុធារ៉ា ទាមទារលុយមកវិញទាំងអស់នឹងទាមទារសំណងជំងឺចិត្តបន្ថែម ! (ឯកសារបញ្ចី សំលេងមានទាំងអស់) សុខចិត្តលំបាក ចេញគេជំនួសរាល់ថ្ងៃហើយ នៅមិនគុណទោស ធ្វើបុណ្យ ចំមនុស្សក្បាលខ្មៅ រមើសគុណ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

នាទី៖ 47:46
spot_img
×