Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិតដាច់ឆ្នាំ គង់ សុជាតិបង្ហាញរសជាតិផ្អែមល្ហែម ជាមួយស្វាមី នាឱកាសកម្សាន្តក្រៅប្រទេស

spot_img

ភ្នំពេញ​ ៖ អ្នកនាងគង់ សុជាតិ ដែលពេលនេះមានអាយុ៤៦ឆ្នាំ ហើយនៅខ្វះតែជាង១ខែទៀតអ្នក នាងនឹង ឈានចូល វ័យ៤៧ឆ្នាំនោះ មិនបោះបង់ចោលផែនការណ៍យកកូនថែមឡើយ ពិសេស គឺនាងចង់បំពេញបំណង ស្វាមីក្មេង លោកជា វិបុល ដែលរំអុកចង់បានកូនភ្លោះតាំងពីឆ្នាំ២០១៨ តែនាង នៅតែមិនទាន់ឃើញនាងពពោះនោះទើប ពេលនេះ ពិធីការិនី ឈជើងក្នុងសិល្បៈ ជាងជាង២០ឆ្នាំរូបនេះបានរៀបយុទ្ធសាស្រ្ដថ្មីក្នុងការបង្កើនរសជាតិស្នេហានោះ គឺតាមរយៈតំណើរ កម្សាន្ដនៅ ក្រៅស្រុកជាបន្ដបន្ទាប់នៅមុនតំណាច់ឆ្នាំ២០២២ ឈានចូល២០២៣ ខាងមុខនេះ ។

ពិធីការិនី ជើងចាស់ គង់ សុជាតិ ដែលទើបបាន តំណែង the voice kids ប្រចាំទូរទស្សន៍ហង្សមាស រដូវកាលទី៣ នៅតែធ្វើឲ្យ មហាជនលាន់មាត់សរសើរថា ខ្លាំងអាច់ចែងយល់ការងារបានល្អ នៅលើវិថីពិធីការិនីដដែល។ អ្នកនាងរិតតែធ្វើឲ្យ លោកជា វិបុលស្រឡាញ់ ព្រោះចេះយល់ចិត្តគ្នា។ អ្វីដែលគេមើលឃើញ ក្រុមគ្រួសារអ្នកនាងគង់ សុជាតិ និងស្វាមីបាន បណ្តើរគ្នាត្រសងចេញទៅផ្តិតយករូបភាពស្អាតនាឯក្រៅប្រទេស។

ទោះស្ថិតក្នុងរបថការងារ មមាញឹកខ្លាំងបែបណា អ្នកនាង សុជាតិ ដែលពូកែរក្សាសម្រស់ក្មេងជាងវ័យ មិនភ្លេចឡើយ ការបង្ហាញនូវសេចក្តីសុខសុភមង្គល នៅក្នុងគ្រួសារ។ ទាំងអ្នកនាង និងលោកវិបុល រមែងមូលមតិគ្នា ធ្វើរឿងល្អៗនៅក្នុងជីវិតគ្រួសារ។ នេះជាការចងមិត្តភាព ឲ្យប្រសើរ បើប្តីប្រពន្ឋគិតតែពី អន់ចិត្តគ្នា មិនដកថយកំហឹងរិតតែពិបាករស់នៅក្នុងរង្វង់គ្រួសារ។ អ្នកនាងនៅតែធ្វើអោយអ្នកតាមដានសរសើរ ស្នេហារឹងមាំហើយក៏រិតតែ ចង់អោយចំណងមួយនេះបន្តថិតថេររហូតទៅ។

ងាកមកការងារ វិញអ្នកនាង និងស្វាមីនៅតែត្រូវប៉ាន់ តាមកម្មវិធីជាច្រើន មិនថាក្រុមហ៊ុនឬតាមមង្គលការគឺមានស្ទុះលើសដើម។ បែបនេះហើយទើបអ្នកនាងនិងស្វាមី មិនអាចចោលបានហើយ រិតតែពុះពារទោះឆ្លងកាត់យូរឆ្នាំ ហត់នឿយបែបណា។

គង់ សុជាតិ ត្រូវបានគេចាត់ទុកថាជាសេដ្ឋីនីម្នាក់ក្នុងសិល្បៈ ព្រោះនាងមានលុយរាប់លានដុល្លារ តែសុជាតិ មិនដែលចេះអួតអាងម្ដងណាឡើយ ។ ក្រោយ សុជាតិចាប់ដៃជាមួយលោកវិបុល ជាង ៩ឆ្នាំនិងទទួលបានកូនស្រីម្នាក់អាយុជាង៥ឆ្នាំនោះពិធី ការិនីដ៏មានឥទ្ធិពលរូបនេះធ្លាប់ឈឺចាប់ដោយសារតែស្នាដៃប្ដីក្មេង តែម្ដងគត់នោះគឺកាលពី ពាក់កណ្ដាលឆ្នាំ២០២០ ដែលដំណឹងស្នេហាលោកវិបុល និងអ្នក នាងកែវ និមល បានល្បីសុះសាយពេញផ្ទៃប្រទេសរហូតសុជាតិ ត្រូវដឹកចូលពេទ្យទៀតផង។ ប៉ុន្ដែពេលនេះ”ក្រោយភ្លៀងមេឃស្រឡះ ”ហើយសុជាតិ បានងាកមកទុកចិត្តប្ដីដូចដើមវិញនិងតែងតែបង្ហាញ ភាពផ្អែមល្ហែមស្នេហ៍ដូចយុវវ័យ ខណៈដែល ថ្មីៗនេះអ្នកនាងថែមទាំងឆក់បានតំណែងធំ១ពីចាន់ កែវនិមល ទៀតផៀងនោះគឺតួនាទីជាMC កម្មវិធីThe Voice Kids Cambodiaរដូវកាលទី៣៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×