Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ៤រឿងដែលធ្វើឱ្យកូនhappy ក្លាយជាក្មេងល្អ ពូកែ និងងាយស្រួលចិញ្ចឹម

ឪពុកម្តាយជាច្រើនតែងចង់ចិញ្ចឹមមើលថែកូនឱ្យធំធាត់ឡើង ក្លាយជាក្មេងល្អ ពូកែ និងឆ្លាត ដូច្នេះទើបថ្ងៃនេះ យើងមានពាក្យណែនាំល្អៗងាយៗក្នុងការបណ្តុះនិស្ស័យល្អៗដល់កូន មកជម្រាបជូន។ រឿងទាំងអស់តទៅនេះ គឺជារឿងដែលនឹងធ្វើឱ្យបេះដូងរបស់កូនរីកស្គុះស្គាយ មានអារម្មណ៍ល្អ និងមានសេចក្តីសុខ។ នៅពេលដែលលោកអ្នកអាចប្រគល់រឿងល្អៗទាំងនោះទៅឱ្យកូនបានហើយ យើងសូមប្រាប់ទៅចុះថា ការចិញ្ចឹមកូននឹងដំណើរការទៅយ៉ាងងាយស្រួលភ្លាមតែម្តង និងថែមទាំងធ្វើឱ្យកូនៗ ក្លាយជាក្មេងដែលចេះស្តាប់បង្គាប់ ទន់ភ្លន់ និងពូកែតាមបែបរបស់គេ ដែលលោកអ្នកនឹកស្មានមិនដល់ទៀតផង…

១.ឱ្យគេបានធ្វើនូវអ្វី ដែលគេចង់ធ្វើ
ក្មេងគ្រប់គ្នាកើតមកព្រមជាមួយទេពកោសល្យ ការចូលចិត្ត ឬភាពថ្នឹកចំណាន ខុសប្លែកពីគ្នា ដូច្នេះហើយទើបគេមានសិទ្ធិក្នុងការជ្រើសរើសចង់ក្លាយជាអ្វីមួយ ឬចង់ធ្វើអ្វីក៏បាន ជាពិសេសការរៀនសូត្រ បើគេចូលចិត្តរៀនអ្វី ក៏គួរតែបណ្តោយឱ្យគេបានទទួលសិទ្ធិជ្រើសរើសរៀនអ្វីមួយនោះដោយខ្លួនឯង។ ឪពុក និងម្តាយ មានតួនាទីត្រឹមតែផ្តល់នូវសេចក្តីស្រឡាញ់ ថែទាំ យកចិត្តទុកដាក់ និងផ្តល់ឱកាសឱ្យគេបានសិក្សានូវអ្វី ដែលគេថ្នឹកចំណានយ៉ាងល្អបំផុត តែប៉ុណ្ណឹងក៏ល្អណាស់ទៅ។

២.ប៉ា និងម៉ាក់លេងជាមួយកូន
លោកឪពុក-អ្នកម្តាយដឹងទេថា របស់លេងដែលល្អបំផុតសម្រាប់កូន គឺខ្លួនលោកឪពុក-អ្នកម្តាយហ្នឹងឯង ដូច្នេះចូរព្យាយាមឧស្សាហ៍រកពេលវេលាលេងជាមួយកូនខ្លះ ទោះជានៅក្នុងផ្ទះអាចនឹងមិនមានរបស់លេងអ្វីច្រើនណាស់ណាក៏ដោយ តែសុំត្រឹមតែលោកអ្នក បានទៅអង្គុយប្រឡែងលេង នាំគេសើចសប្បាយយ៉ាងរីករាយ ទោះជាចង់លេងអ្វីក៏ដោយ ឱ្យតែមានលោកអ្នក រួមសប្បាយជាមួយគេដែរ នោះគឺជាអ្វីដែលកូនៗត្រូវការខ្លាំងបំផុត លើសពីរបស់លេងល្អៗ តម្លៃថ្លៃៗ ដែលលោកអ្នកបានទិញមកឱ្យគេទៅទៀត។ បានដឹងបែបហ្នឹងហើយ ចូរកុំមើលរំលងអំឡុងពេលនោះឱ្យសោះ ចូរផ្តល់នូវអ្វីដែលមានតម្លៃនេះដល់កូនរៀងរាល់ថ្ងៃ នោះកូនរបស់លោកអ្នកនឹងមានអារម្មណ៍សប្បាយរីករាយ មានវិវឌ្ឍនាការល្អខាងខួរក្បាល និងសតិបញ្ញា និងថែមទាំងជាក្មេងដែលមានអារម្មណ៍ល្អ ងាយស្រួលចិញ្ចឹមទៀតផង។

៣.និយាយថា ស្រឡាញ់កូនរាល់ថ្ងៃ
អ្វីដែលកូនៗគ្រប់គ្នាត្រូវការអំពីឪពុកម្តាយខ្លាំងបំផុតនោះ គឺសេចក្តីស្រឡាញ់ហ្នឹងឯង ដូច្នេះការនិយាយថា ស្រឡាញ់កូនរៀងរាល់ថ្ងៃ គឺជាការបង្ហាញចេញដែលងាយស្រួលបំផុត ដែលលោកអ្នកអាចធ្វើឱ្យគេបានដឹងថា តើលោកអ្នកស្រឡាញ់គេប៉ុនណា ក្រៅពីនោះ គឺការសម្តែងចេញដែលលោកអ្នកមានចំពោះគេយ៉ាងទន់ភ្លន់ យកចិត្តទុកដាក់ ការឱបថើប ការនិយាយស្តីពីរោះពិសា និងការផ្តល់នូវការយល់ចិត្តដល់គេបានគ្រប់ៗរឿង នឹងធ្វើឱ្យគេកក់ក្តៅក្នុងចិត្តជាមួយលោកអ្នកខ្លាំងបំផុត។ រឿងនេះនឹងធ្វើឱ្យគេបានទទួលការបណ្តុះតែរឿងល្អៗតាំងពីក្មេង ហើយធ្វើឱ្យគេធំធាត់ក្លាយជាមនុស្សល្អរបស់គ្រួសារបានយ៉ាងពិតប្រាកដ។

៤.និយាយជាមួយកូនពីរោះៗ និងត្រូវតែនិយាយក្នុងន័យវិជ្ជមានប៉ុណ្ណោះ
ជឿឬទេថា ការប្រើពាក្យសម្ដីល្អៗជាមួយកូន អាចធ្វើឱ្យគេបានដឹងអំពីភាពកក់ក្តៅក្នុងចិត្ត និងធ្វើឱ្យគេដឹងថា ប៉ាម៉ាក់ស្រឡាញ់គេយ៉ាងអស់ពីចិត្តពិតប្រាកដ។ គេនឹងគ្មានអារម្មណ៍ថា ខ្លួនឯងខ្វះ ឬបានទទួលសេចក្តីស្រឡាញ់ពីលោកអ្នកកាន់តែតិចទៅឡើយ ខណៈដែលការប្រើពាក្យសម្ដីបែបអវិជ្ជមាន នឹងរឹតតែធ្វើបាបផ្លូវចិត្តកូនខ្លាំងឡើង ក្លាយជាចំណុចអាក្រក់ ឬដំបៅដែលដក់ជាប់នៅក្នុងចិត្តកូនយ៉ាងស្ងាត់ៗ។ ដូច្នេះហើយទើបឪពុកម្តាយមិនគួរបន្ទោស ជេរស្តី និងវាយកូនជាដាច់ខាត ព្រោះវាអាចនឹងធ្វើឱ្យគេមានអារម្មណ៍មិនល្អ និងក្លាយជាក្មេងមានសម្ពាធក្នុងចិត្ត លែងនិយាយស្តី និងលែងហ៊ានសម្តែងចេញ។ ចូរប្រើពាក្យសម្ដីពីរោះៗ ផ្អែមទន់ភ្លន់ជាមួយកូន និងគួរឧស្សាហ៍និយាយអប់រំប្រដែប្រដៅ ដោយពាក្យសម្ដីបែបវិជ្ជមានតែប៉ុណ្ណោះ។ ធានាថា រឿងតូចៗ ងាយៗប៉ុណ្ណឹង គឺជាការបណ្តុះបណ្តាលឱ្យកូនធំធាត់ឡើងក្លាយជាក្មេងល្អ និងសម្លឹងពិភពលោកក្នុងន័យវិជ្ជមាន បានយ៉ាងពិតប្រាកដ។
ចង់ចិញ្ចឹមកូនឱ្យបានល្អ គ្រាន់តែលោកឪពុក-អ្នកម្តាយធ្វើតាមរឿងទាំង ៤យ៉ាងនេះឱ្យបានជាប់ជាប្រចាំ ធានាថា គេនឹងមិនមែនជាក្មេងធម្មតាយ៉ាងពិតប្រាកដ ហើយលោកអ្នកនឹងមានអារម្មណ៍មោទនភាពបំផុតដែលបានអប់រំប្រដែប្រដៅ និងអាចផ្តល់សេចក្តីស្រឡាញ់ ការយល់ចិត្តកូន ក្នុងផ្លូវដែលស័ក្តិសមត្រឹមត្រូវបានយ៉ាងពិតប្រាកដ៕

Happy African American parents and two kids dancing to music in kitchen, holding hands, having fun and laughing. Excited active parents and children exercising, enjoying family party in new house
Three brothers are helping each other with homework. They are participating at an online lesson.
side view of african american mother talking with her daughter indoors
×