បុរសជាប្តីឈ្មោះ Sun Minh អាយុ ៣៣ឆ្នាំ និងភរិយា Xu Yan អាយុ ២៩ឆ្នាំ ត្រូវបានកត់ត្រាក្នុងសៀវភៅ ហ្គីណេស តាំងពីឆ្នាំ ២០១៥ ដែលជា “ប្តីប្រពន្ធមានកម្ពស់ខ្ពស់បំផុតពិភពលោក” ។
ពួកគេសុទ្ធសឹងជាតារាកីឡាល្បីល្បាញនៅប្រទេសចិន បុរសជាប្តីគឺជាកីឡាបាល់បោះម្នាក់គ្រាដែលភរិយារបស់គាត់គឺជាកីឡាករបាល់ឱប ។ នៅក្នុងការប្រកួតកីឡាជាតិឆ្នាំ ២០០៩ លោក Sun Minh បានជួបនឹងស្គាល់នាង Xu Yan តាំងពីពេលនោះមក ៤ឆ្នាំក្រោយមក អ្នកទាំងពីរក៏បានរៀបការនៅរដ្ឋធានីប៉េកាំង ។
គូស្វាភរិយាខ្ពស់បំផុតពិភពលោក Sun Minh និង Xu Yan
លោក Sun Minh មានកម្ពស់ខ្ពស់ជាង ២,៣៦ ម៉ែត្រ មើលទៅពិតជាធំណាស់ ពេលឈរក្បែរភរិយាកម្ពស់ ១,៨៧ម៉ែត្រ ។ សរុបកម្ពស់របស់អ្នកទាំងពីរគឺ ៤,២៣៤៧ម៉ែត្រ ហើយមកទល់ពេលនេះឯកតទគ្គកម្មខាងលើពុំទាន់មាននរណាអាចបំបែកបានឡើយ ។
ថ្វីត្បិតតែមានឧត្តមភាព ដោយមានកម្ពស់ខ្ពស់បែបនេះក្តីក៏អ្នកទាំងពីរតែងពើបប្រទះនឹងការលំបាកមិនតិចទេក្នុងជីវភាពប្រចាំថ្ងៃ ។ អ្នកទាំងពីរចែករំលែកឲ្យដឹងថា ៖ “ពេលធ្វើដំណើរទេសចរម្តងៗពួកយើងពិតជាប្រទះនឹងការលំបាកច្រើនជាអាទិ៍ ៖ ការប្រើប្រាស់មធ្យោបាយសាធារណៈ រួមមានរថយន្ត ឡានក្រុង និងរួមទាំងយន្តហោះផងដែរ ។ នៅក្នុងសណ្ឋាគារ ក៏លំបាកព្រោះភាគច្រើនមិនអាចឈរត្រង់ខ្លួនបាន ។ ពេលចូលក្នុងរថយន្តម្តងៗខ្ញុំត្រូវប្រឹងប្រែងទើបអាចចូលអង្គុយខាងក្រោមបាន ។ ទោះយ៉ាងណាយើងខ្ញុំក៏សាំនឹងរឿងទាំងនេះហើយ ។
លោក Sun Minh នៅបានបើកកកាយការពិតប្រាប់ថា ៖ គ្រែផ្សំដំណេកនាថ្ងៃរៀបការក៏ពួកយើងត្រូវកុម្ម៉ង់គ្រែដែលមានទំហំពិសេសវែងជាងធម្មតា ទើបពួកយើងអាចគេងបានងាយស្រួលទាំងពីរនាក់ ។
ដោយមានកម្ពស់សរុបជាង ៤ម៉ែត្រ ពួកគេត្រូវបានកត់ចូលក្នុងសៀវភៅហ្គីណេស ។
នាង Su Yan ជាភរិយាចែករំលែកដែរថា “ព្រោះខ្លួននាងធ្លាប់គិតថានឹងយកប្តីជាបុរសម្នាក់ដែលខ្ពស់ជាងខ្លួន ប៉ុន្តែខ្ពស់ដូចលោកស៊ុនមីង ដែលជាប្តីនាងសព្វថ្ងៃវាជារឿងដែលនាងពុំធ្លាប់ស្រម៉ៃឃើញ” ។
ប្តីប្រពន្ធទាំងពីរបង្ហាញពីបំណងប្រាថ្នាថា កូនពួកគេនឹងមានកម្ពស់ខ្ពស់ដូចជាខ្លួនដែរ ៕ ចន្ទ្រា