Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អី​យ៉ាស់! ស្ងាត់​ៗ ជា ចាន់​តុលា បង្ហាញមុខ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ម្នា​ក់ៗ​គ្រាន់​តែ​ឃើញ​​សរសើរ​ថា អ្នក​ក្រោយ​ស្អាត​ដា​ច់…

ជឿថាប្រិយមិត្តជាច្រើន ប្រាកដជានៅចាំបានហើយ ពីបុរសវ័យក្មេងរូបសង្ហា ជា ចាន់តុលា ដែលពីកាលពីពេលកន្លងមក បានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលអស់បណ្តាញសង្គម បន្ទាប់ពីបានបញ្ចេញរឿងរ៉ាវស្នេហាបាក់បែក ព្រោះតែមនុស្សស្រីជាទីស្រលាញ់ប្រៀបដូចជាប្រពន្ធ រួមសុខរួមទុក្ខជាមួយគ្នា បង្កើតមុខរបររកស៊ី សល់លុយក្នុងដៃខ្ទង់លានដុល្លារ តែចុងក្រោយ មិនដឹងជាយ៉ាងម៉េច បែរជាស្រីបែកចិត្ត លួចទៅសម្ងំបង្កាត់ភ្លើងស្នេហ៍ដ៏ផ្អែមល្ហែមជាមួយគ្រូជោគជាំ ប៊ុន ផាក យ៉ាងរំភើយ។

ទោះជាយ៉ាងណា ក្រោយបរាជ័យជីវិតជាគូស្នេហ៍ដ៏ឈឺចាប់មួយនេះរួចមក បុរសប្រាថ្នាស្នេហ៍មិនដូចបំណង ជា ចាន់តុលា បាន​បង្ហោះសាររៀបរាប់ការ​​រៀន​ពី​បទពិសោធន៍​បរាជ័យកន្លងៗមក ដោយរូបគេ បានប្រាប់ទៅកាន់មនុស្សមួយចំនួនថា ធ្វើជាមនុស្សត្រូវតែមាន​គុណ​តម្លៃ​ស្នូល (core values) និងប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ឬ​គុណ​តម្លៃ​ជា “​មនុស្ស​មានគុណ​ធម៌​” នោះ​មានន័យថា​យើង​មិន​ធ្វើ​រាល់​ទង្វើ​ថោ,,កទាប​ណា​ដែល​ប៉ះ​ទ,ង្គិច ឬ​បំ,ពាន​លើ​អ្នកដទៃ…។ តុលា បន្តឲ្យដឹងទៀតថា គួរគប្បីមាន​មនសិការ និង​កំណត់​គោលការណ៍​ជា​មនុស្ស​របស់​អ្នក​ឲ្យ​បាន​ច្បាស់ នោះ​អ្នក​នឹង​មិន​វង្វេង​ខ្លួនឯង និង​មិន​បារម្ភ​ពី​អ្នកណា​គិត​អ្វី ឬ​និយាយ​អ្វី​មក​លើ​អ្នក ព្រោះ​អ្នក​ច្បាស់​ខ្លួនឯង​ថា​ជា​មនុស្ស​បែប​ណា ឬ​រវល់​តែ​រក​វិធីសាស្ត្រ​បែប​ណា​មក​លាង​ខ្លួនឯង​ឲ្យ​ល្អ។

តែទន្ទឹមមានភាពរឹងមាំ ស្រស់ស្រាយអារម្មណ៍ឡើងវិញ ជាច្រើនខែមកនេះយ៉ាងណាក៏ដោយ គេពុំសង្កេតឃើញ បុរសរូបនេះ រកឃើញអ្នកស្អំបេះដូងថ្មី បង្អួតអតីតនោះទេ ដោយតែងតែឃើញបង្ហោះរូបម្នាក់ឯងៗប៉ុណ្ណោះ។ ប៉ុន្តែ ថ្មីៗនេះ រូបគេស្រាប់តែធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបញ្ចេញរូបថតយ៉ាងស្វ៊ីតៗជាមួយនារីរូបស្រស់ស្អាតម្នាក់ បង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនជាលើកដំបូង។

ក្រោយពីបានឃើញរួចហើយ បងប្អូនអ្នកលេងបណ្តាញសង្គម ជាច្រើនចូលខមិនសរសើរថា តុលា រកបានអ្នកថ្មី ស្អាតជាងអ្នកឆ្ងាយណាស់! ។ តែទោះជាយ៉ាងណា នៅពេលគេសួរនាំថា តើជាម្ចាស់បេះដូងថ្មីមែន តុលា បានឆ្លើយថា មិនមែនទេ តាមពិត ស្រីស្អាតដែលលោកថតជាមួយគឺសុទ្ធតែបងប្អូនស្រីបង្កើតរបស់លោក ក្នុងនោះម្នាក់គឺជា បងស្រីធំ និងម្នាក់ទៀតជាប្អូនស្រី។

គួរ​បញ្ជាក់​ថា ខណៈលោក ជា ចាន់តុលា ហាក់មិននឹកនារឿងស្នេហាអ្វីសោះ តែបើក្រឡេកទៅមើលអតីត​សង្សារ​របស់លោក នាង ស៊ាន ធារី ម្ចាស់ហាងV Shop បច្ចុប្បន្ន កំពុងតែ​សាងស្នេហា​ ជាមួយ​សហគ្រិន​វ័យក្មេង ឬហៅថាគ្រូជោគជាំ ប៊ុន ផាក យ៉ាង​ផ្អែមល្ហែម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×