Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡូយ​មែន! ព្រះចៅ​ស៊ុល​តង់​ព្រុយ​ណេ ​បើក​យន្តហោះ​ដោយ​ផ្ទាល់ ពេល​យាង​ត្រឡប់ទៅ​ប្រទេស​វិ​ញ

សូមបញ្ជាក់ថា ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រទេស ព្រុយណេ ដារូហ្សាឡឹម បានដឹកនាំគណៈប្រតិភូ យាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព កាលពីរសៀលថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

បន្ទាប់ពីបញ្ចប់ការយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា និងព្រមទាំងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋ រួចហើយនោះ នៅវេលាម៉ោងប្រមាណជា ២ រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះមហាក្សត្រព្រុយណេ និងព្រះរាជបុត្រាដ៏ស្រស់សង្ហា ព្រមទាំងគណៈប្រតិភូ ក៏បានយាងចាកចេញពីប្រទេសកម្ពុជាវិញ ដោយមានការអញ្ជើញថ្វាយព្រះរាជដំណើរដោយសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងផងដែរ។

តែអ្វីដែលមិននឹកស្មានដល់ និងស្ទើរតែមិនគួរឲ្យជឿនោះ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គេបានចាប់អារម្មណ៍ និងថតបានជាក់ស្តែង ព្រះចៅស៊ុលតង់នៃប្រទេស ព្រុយណេ បានដោះអាវធំចេញ សល់តែអាវស យាងអង្គុយនៅកៅអីអ្នកបើកបរ ដោយព្រះអង្គជាអ្នកបញ្ជាដៃចង្កូតយន្តហោះពិសេស Boeing787-800 ដោយព្រះអង្គឯងផ្ទាល់តែម្តង។

នេះពិតជារឿងដ៏មិនធម្មតានោះទេ ដែលគេកម្រឃើញមេដឹកនាំពិភពលោកណា អាចបើកបរយន្តហោះបានបែបនេះនោះទេ ខណៈជាឆ្នាំនេះ ព្រះចៅស៊ុលតង់ មានព្រះជន្ម ៧៦ ព្រះវស្សាទៅហើយក្តៅ ប៉ុន្តែ ព្រះរាជសុខភាពរបស់ព្រះអង្គគឺនៅតែមាំទាំ ដែលពិតជាគួរឲ្យសរសើរមែនទែន។

បើតាមការឲ្យដឹង គឺព្រះរាជបុត្ររូបសង្ហារបស់ព្រះអង្គ ដែលមានព្រះនាម អាល់ឌុល ម៉ាទីន (Abdul Mateen) ក៏អាចបើកបរយន្តហោះផងដែរ ប៉ុន្តែ គេក៏មិនដឹងថាមានសមត្ថភាពកម្រិតណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×