Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ័យ​ខ្លួន​ខ្លាំ​ង! គង់ ចាន់​ស្រីមុំ និង ដេ​វីត ចេញមុខ​សុំទោស ក្រោយ​ប្រើពាក្យ​សម្តី​ដ៏​មិន​សមរ​ម្យ ទៅកាន់​ព្រះអង្គ​ម្ចាស់​ព្រុយ​ណេ ខណៈមហាជនដាក់កាន់តែធ្ងន់…

ដូចដែលប្រិយមិត្តជាច្រើនបានទទួលជ្រាបហើយ វត្តមានរបស់ព្រះអង្គម្ចាស់ Adul Mateen ព្រះរាជបុត្ររបស់ស្តេចព្រុយណេ ជាពិសេសរូបភាពរត់ហាត់ប្រាណកណ្តាលភ្លៀង ឃើញថាបានក្លាយជាប្រធានបទក្តៅគគុក នៅលើបណ្តាញទំនាក់ទំនងសង្គម ខណៈគេបានឃើញនារីសម័យថ្មីមួយចំនួនធំ ហាក់ជ្រួលច្រឺមលង់ស្នេហ៍ ទៅនឹងរូបរាងដ៏ស្រស់សង្ហារបស់ទ្រង់ជាខ្លាំង។

តែទន្ទឹមនឹងនេះ ក៏មានមនុស្សប្រុសស្រីខ្មែរមួយចំនួនខ្លះ ដែលហាក់មានការច្រណែន បែរជានាំគ្នារិះគន់ចំអកប្រមាថក្នុងន័យមិនល្អផ្សេងៗ និងថា គ្មានអ្វីគួរឲ្យចាប់អារម្មណ៍ផងជាដើម។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺក្នុងចំណោមនោះ គេក៏បានឃើញក្រុមពិធីករប្រុសស្រី២នាក់ គឺអ្នកនាង គង់ ចាន់ស្រីមុំ និងលោក ដេវីត បាននាំគ្នានិយាយលេងសើចឆាតទៅព្រះអង្គម្ចាស់ព្រុយណេ ដោយប្រើប្រាស់ពាក្យសំដីដ៏មិនសមរម្យ ទៅកាន់ព្រះអង្គ​ ប្រៀបដូចមនុស្សបាតផ្សារអ៊ីចឹង។

ពិតណាស់ វីដេអូរបស់ពួកគេ ត្រូវបានចែករំលែកដូចទឹកបាក់ទំនប់ ជាមួយមតិមហាជនផ្ទុះកំហឹងយ៉ាងខ្លាំង ក្នុងគេបានដាក់ឲ្យធ្ងន់ៗថា ពួកអាតាណើប មីតាណើប ខ្លួនជាតារាលេងសើចមិនចេះគិត, មិនដឹងជាតារាប៉ាកាច់យ៎អីទេ និយាយសើចជំទាលចំអកដល់គេជាស្តេច សមតែដាក់គុកម្តងបានត្រូវ។

ថាមិនខុសមែន! ក្រោយពីបានឃើញមហាជន​ជា​ច្រើន​បាន​សម្ដែង​ការ​ខឹងសម្បារ និងប្រតិកម្មខ្លាំងៗ មានឯណា ស្រាប់តែ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ទាំងលោក ដេ​វីត និង​អ្នក​នាង ​គង់ ចាន់​ស្រី​មុំ បាន​ចេញ​មុខ​សុំ​ទោស​មហាជន​ជា​សារ​ធារ​ណៈ និង​ទទូច​សុំ​ឲ្យ​ផ្ដល់​ឱកាស​ដល់ពួកគេ​ពីរ ដើម្បី​ជា​ការ​កែខ្លួន​ជា​ថ្មីផង។

ក្នុងនោះ លោក ដេវីត ដែលបានប្រើប្រាស់សំដីបាតផ្សារ បានចេញមុខសុំទោសថា៖ «ខ្ញុំបាទ ពិតជា​សូមទោស​នូវ​រាល់​ទ​ង្វើ​គ្រប់យ៉ាង​ដែល​បាន​កើតឡើង ដូចដែល​អ្នក​ទាំងអស់​គ្នា​បានឃើញ​នៅ​ក្នុង​វី​ដី​អូ​។ ខ្ញុំបាទ ពិតជា​សោកស្តាយ​ណាស់ ដែល​មានរឿង​នេះ​កើតឡើង ហើយ​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នក​ទាំងអស់​គ្នា​យ៉ាងធ្ងន់ធ្ងរ​។ ដោយ​ហេតុតែ​ខ្ញុំបាទ លេងសើច​ជ្រុលជ្រួស​លើស​ដែន​កំណត់ ពុំ​បាន​គិត​ដិត​ដល់ ហើយ​ក៏​មិន​នឹក​ស្មានថា វី​ដេ​អូ​នេះ ត្រូវ​បាន​ផុស​ជា​សាធារណៈ​ដែរ​។ បន្ទាប់​ពី​បាន​បង្ហោះ​ប្រមាណ​១០​នាទី ខ្ញុំបាទ បាន​ភ្ញាក់រលឹក​ក៏​លុប​ចោល​ភ្លាម​ៗ តែ​មិន​នឹក​ស្មានថា រឿង​នេះ​បាន​ធ្វើ​អោយ​បងប្អូន​ប្រតិកម្ម​យ៉ាង​ខ្លាំង​។ នេះ​ជា​មេរៀន​ធំ​មួយ​សម្រាប់​ខ្ញុំបាទ ហើយ​ខ្ញុំបាទ ដឹង​ថា កំហុស​នេះ​ពិតជា​មិន​អាច​លើកលែង​អោយ​បាន តែ​សូម​ចិត្ត​បងប្អូន​ទាំងអស់​យោគយល់ និង​អនុគ្រោះ ព្រោះ​ខ្ញុំបាទ ពុំដែល​មានគំនិត​មា​ក់​ងា​.​យ បន្ទោស​បន្ទាប ជាតិ​សាសន៍ ឬ​ទៅ​លើ​បុគ្គល​ណាមួយ​ឡើយ​។ អាស្រ័យ​ហេតុនេះ សង្ឃឹម​ថា បងប្អូន​ទាំងអស់​គ្នា លើកលែងទោស និង​ផ្តល់​ឱកាស​អោយ​ខ្ញុំបាទ​ផង​ចុះ»។

រីឯអ្នកនាង អ្នក​នា ង​គង់ ចាន់​ស្រី​មុំ វិញ ក៏​បាន​ធ្វើការ​ស៊ែរ​ផុស​លោក​ដេ​វីត ដោយ​ភ្ជាប់​ជាមួយ​សំ​ណេ​រ​លើក​ឡើង​ថា «​សុំ​ទោស រាល់​កំហុស​គ្រប់យ៉ាង​ដែល​ពួក​យើង​លេង​ដោយ​អ​ចេតនា និង​មិន​បាន​គិត សង្ឃឹមថា​គ្រប់​គ្នា​នឹង​លើកលែង ហើយ​ផ្តល់​ឱកាស​ម្តងទៀត​»​។

តែបើទោះជាអ្នកទាំងពីរបានធ្វើការសុំទោសយ៉ាងណា តែមហាជនជាច្រើនហាក់មិនចង់ទទួលយក ដោយថា គួរចាប់ដាក់គុកឲ្យរៀងម្តងបានត្រូវ អាក្មេងឈ្លើយអាងអីសុំទោស បើនៅ Korea ខាងត្បូងវិញ ហេងស៊យ១៥ឆ្នាំក្នុងគុកបាត់, នេះក៏ព្រោះតែប្រទេសខ្មែរយើងឥឡូវ យកទម្លាប់វប្បធម៌សុំទោស​ យោគយល់​ អាធ្យាស្រ័យ​ មកអនុវត្ត​ជំនួសដោយច្បាប់​ជាតិ ដែលបានបង្កើតឡើងឥតន័យ ទើបបានជាពួកអស់ទាំងនេះនៅតែគគ្លើន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×