Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ជាប់ពាក្យ​មិនបាន​ប៉ុន្មាន​ផង ឆឹម សក្ក​ដា និង ពេជ្រ សោភា ស្រាប់តែ​បង្ហោះ​សារ​ផ្ទុះ​ផ្អើល​ជា​ថ្មី ដោយសារតែ​ប្រកាន់​រឿង​មួយ​នេះ…

កាលពីពេលថ្មីៗនេះ (​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២) តារាសម្តែងរូបសង្ហា លោក ឆឹម សក្កដា និងតារាចម្រៀងស្រីចាស់វស្សា អ្នកនាង ពេជ្រ សោភា បានភ្ជាប់ពាក្យនឹងគ្នាក្នុងនាមជាគូដណ្តឹង បន្ទាប់ពីបានធ្វើស៊ីអារម្មណ៍អ្នកគាំទ្រ អស់រយៈពេលជាច្រើនខែថា អ្នកទាំងពីរបានបែកគ្នា ប៉ុន្តែ លាក់លែងជិតបានបែកធ្លាយរូបភាពស្វ៊ីតៗនឹងគ្នា ខណៈអ្នកទាំងពីរចូលរួមពិធីមង្កលការក្មួយរបស់ ពេជ្រ សោភា ដែលធ្វើឲ្យគ្រប់គ្នាគាំងយោបល់តែម្តង។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីភ្ជាប់ពាក្យនឹងគ្នាមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែអ្នកទាំងពីរបានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ទាក់ទងរឿងមិនពេញចិត្ត គេនាំហៅពួកខ្លួនថា ជា «ប្តីប្រពន្ធ» ពេញៗមាត់។

ជាក់ស្ដែង ​តារា​ប្រុស​លោក ឆឹ​ម សក្ក​ដា បាន​ចេញ​មុខ​មក​បង្ហោះ​សារ​ពន្យល់​ទៅ​កាន់​បុរស​ៗ​មួយ​ចំនួន ឲ្យបានដឹងបែប​នេះ​ថា «​ផ្ដាំ​ទៅ​ប្រុស​ៗ​គ្នា​យើង បើ​យើង​ស្រឡាញ់​គេ ចង់បាន​គេ​ជា​គូ យើង​ត្រូវ​ថែរក្សា​តម្លៃ​ឲ្យ​មនុស្ស​ស្រី​! ពាក្យ​ប្តី​ប្រពន្ធ​គេ​ប្រើ​សម្រាប់​តែ​ពេល​គេ​រៀប​ការ​រួច​តែ​ប៉ុណ្ណោះ​! ដូចនេះ កុំ​អាល​ហៅ​ខ្ញុំ​ប្ដី​អ្នក​នេះ ប្ដី​អ្នក​នោះ​អី បើ​មិត្តភក្តិ ok»​។

ចំណែកអ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះភ្ជាប់រូបថតមួយសន្លឹក រួចពន្យល់បន្ថែមទាក់ទងពាក្យ «ប្តីប្រពន្ធ» នាំគ្នាហៅមុនរៀបការថា៖ «ក្នុងនាមនាងខ្ញុំជាមនុស្សមហាជន សុំនិយាយបន្តិចចុះ រាល់ថ្ងៃនេះយើងប្រើពាក្យខុសច្រើនណាស់(១.សង្សារ ២.គូរដណ្តឹង ៣.ប្តីប្រពន្ធ ) ពេលគេមានគូរដណ្តឹងមិនមែនគេប្រើពាក្យថាមានប្តីទេ រៀនយល់ន័យបន្តិច ពាក្យថាប្តីទាល់រៀបការរួចយល់ទេ? យើងគួររៀនប្រើពាក្យអោយសាកសមនឹងប្រពៃណីខ្មែរ កុំចេះតែប្រើពាក្យផ្តេសផ្តាស(ខ្ញុំនឹងដារាល់ថ្ងៃនៅផ្ទះរៀងខ្លួន)»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចុះប្រិយមិត្ត CEN វិញ យល់ឃើញយ៉ាងណាដែរ?

×