Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី David និង គង់ ច័ន្ទ​ស្រីមុំ ស្រាប់តែ ចំប៉ី​ខ្មៅ ដែល​ធ្លាប់​ជាប់គុ​ក ដោយ​កម្លាំង​មហាជន​ជំរុញ ចេញ​មក​និយាយ​បែបនេះ​ថា…

សូមររម្លឹកថា កាលពីជិត ៤ ឆ្នាំ មុន បុគ្គលឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ បានជាប់គុកព្រៃសយ៉ាងលឿន ដោយសារតែកម្លាំងមហាជនជម្រុញឲ្យសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីរូបគេបានប្រើពាក្យសម្តីជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះខឹងទៅនឹងបុរសមួយក្រុម ជិះម៉ូតូខោកក្បាល ៣ ក្រញ៉ នៅម្តុំមុខវាំង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ជាក់ស្តែង នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចំប៉ីខ្មៅ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនឈ្មោះ Champey Khmao ដាក់ចំណើង៖ «ជូនពូជអាខ្មែរតិច្ឆតាន៣នាក់ ដែលមកខោកក្បាលខ្ញុំតាមផ្លូវ» និងភ្ជាប់វីដេអូ ១:៥៣ នាទី ជេរក្រុមជនដែលបានខោកក្បាលរូបគេ៣ក្រញ៉ និងប្រមាថពូជសាសន៍ខ្មែរយ៉ាងធ្ងន់ៗតែម្តង។

ជាលទ្ធផល ការជេរប្រមាថពូជសាសន៍ខ្មែរ ដោយសារតែកំហឹងចំពោះអ្នកវាយក្បាលរូបគេបែបនេះ បានធ្វើឲ្យមហាជនជាពិសេសអ្នកនិយមលេងបណ្តាញសង្កម ថ្កោលទោស និងទាមទារឲ្យសមត្ថកិច្ចចាប់ខ្លួនឲ្យខាងតែបាន ហើយទីបំផុត ចំប៉ីខ្មៅ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន យកដាក់គុកព្រៃសឲ្យកែប្រែខ្លួនអស់រយៈពេល២ឆ្នាំពេញ ខាតបង់ពេលវេលាសិក្សានៅសកលវិទ្យាល័យ ព្រោះតែអណ្តែតគ្រលាស់ពុំបានគិតនេះ។

ដោយឡែក ចំពោះករណីពិធីករវ័យក្មេង David និងតារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ ដែលបាននាំគ្នាលេងសើច ហើយប្រើពាក្យសម្តីបែបអសិលធម៌ប្រៀបដូចមនុស្សបាតផ្សារ ទៅកាន់ព្រះអង្គម្ចាស់ Abdul Mateen រាជបុត្ររបស់ស្តេចព្រុយណេ ដែលក៏កំពុងបង្កឲ្យមហាជនផ្ទុះការរិះគន់ និងថ្កោលទោសព្រោងព្រាតដូច ចំប៉ីខ្មៅ ផងដែរ ប៉ុន្តែ រឿងនេះហាក់មិនមានក្រសួងពាក់ព័ន្ធណាចាប់អារម្មណ៍នោះទេ ហើយអ្វីដែលគួរឲ្យសរសើរនោះ គឺសម៉ីខ្លួនអ្នកទាំងពីរ សូម្បីមិនចេញមុខ Live សុំទោសសាធារណៈទៀតផង ដោយគ្រាន់ត្រឹមបង្ហោះសារប៉ុណ្ណោះ។

តែបើទោះជាបែបណា ចំប៉ីខ្មៅ ដែលធ្លាប់ជាទណ្ឌិត ជាប់គុកដោយសារកម្លាំងមហាជនជំរុញឲ្យសមត្ថកិច្ចចាប់ខ្លួន បានចេញមុខនិយាយបែបនេះថា បើទោះជារូបគេត្រូវជាប់គុកក្នុងករណីស្រដៀងគ្នានេះក៏ដោយចុះ តែរូបគេសុំចិត្តមហាជនកុំឲ្យសមត្ថកិច្ចចាប់ខ្លួន David និង គង់ ច័ន្ទស្រីមុំ អី ព្រោះរូបគេដឹងថា នៅក្នុងគុកពិបាកមិនស្រួលនោះទេ ហើយចេញមកវិញក៏ពិបាក ក្នុងស្វែងរកការងារ…ទៀត ព្រោះតែមានឈ្មោះជាអ្នកជាប់គុក។ ហេតុនេះ រូបគេសុំចិត្តមហាជនមានជម្រើសអ្វីផ្សេង ទៅលើអ្នកទាំងពីរ ជៀសវាងឲ្យជាប់គុក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@chompeykhmao

♬ original sound – chompeykhmao
×