Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​ដូច​ភ្លើង​ទៀតហើយ! អ្នកនាង ក​ណ្ណិ​កា ព្រលះ​អ្នករិះគន់ ដែល​ថា​ឆ្លៀតឱកាស​យក​ការ​ធ្វើបុណ្យ​លើ សឿ សុធា​រ៉ា ដើម្បី​តោង​ល្បី និង​ធ្វើអាជីវកម្ម…

ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាបហើយ គឺខណៈពេលអ្នកនាង សឿ សុធារ៉ា កំពុងជួបទុក្ខ ដោយម្តាយបង្កើតរបស់អ្នកនាងបានទទួលមរណភាព ហើយសូម្បីគ្មានលទ្ធភាពសម្រាប់ធ្វើបុណ្យសពម្តាយ គេក៏បានឃើញជាពិសេសខាងក្រុមការងារតារាចម្រៀងអ្នកនាង យ៉ុង ចាន់កន្និកា ជាម្ចាស់ហាង កណ្ណិកា សាឡន បានចេញមុខនាំយកថវិការៃអង្គាសគ្នា និងលុយចូលបុណ្យពីភ្ញៀវមួយចំនួន ដើម្បីជួយសម្រាលទុក្ខ សុធារ៉ា ក្នុងគ្រាដ៏សែនសង្វេគនេះ។

ប៉ុន្តែ ទន្ទឹមនឹងការចេញមុខ Live វីដេអូជាបន្តបន្ទាប់ ក្នុងការជួយមនុស្សកំពុងធ្លាក់ទឹកនេះ ក៏ស្រាប់តែមានមនុស្សមួយចំនួន បានធ្វើការរិះគន់ និងចោទប្រកាន់ថា ម្ចាស់ហាង កណ្ណិកា សាឡន និងបងស្រីរបស់ខ្លួនឈ្មោះថា ចែគេន កំពុងយកការធ្វើបុណ្យទៅលើ សឿ សុធារ៉ា ដែលជាមនុស្សកំពុងមានតិមិនល្អ មកឡាយដើម្បីចង់តោងល្បី និងធ្វើអាជីវកម្ម តែម្តង ហើយលើសពីនេះ នាំជជីកប្ញសគល់ ឲ្យមនុស្សកំពុងមានបញ្ហាស្មារតី រំលឹកដល់រឿងបំណុលតុងទីន ដែលធ្វើឲ្យ សឿ សុធារ៉ា និយាយកាន់តែខុស។

តែយ៉ាងណា ក្រោយពីបានឃើញមនុស្សមួយចំនួន ក្នុងនោះ ក៏មានអ្នកសិល្បៈខ្លះ ហាក់មានការច្រណែន នឹងការជួយនេះ បែរជាមកគិតក្នុងរឿងអវិជ្ជមានមិនល្អបែបនេះ នៅមុននេះបន្តិច (ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២) អ្នកនាង កណ្ណិកា ម្ចាស់បទដ៏ល្បី «វាចារស្រីឡង់សេ» បានចេញមុខ Live ព្រលះផាំងៗតែម្តង។

អ្នកនាង កណ្ណិកា បានឲ្យអ្នករិះគន់ទាំងនោះ បានដឹងថា ការជួយ សឿ សុធារ៉ា នៅពេលនេះ គឺដោយសារតែក្តីអាណិត ជាពិសេសទៅដល់កូនៗរបស់នាង និងណាមួយទៀត ការធ្វើនេះ គឺចង់បង្ហាញ «ផឹកទឹក កុំភ្លេចប្រភព» ដោយអ្នកនាងចង់និយាយថា បងប្រុសរបស់ សឿ សុធារ៉ា ដែលបានស្លាប់ទៅ ក៏ជាអ្នកមានគុណជួយបង្ហាត់បង្រៀនពួកនាង នៅក្នុងសិល្បៈកន្លងមក ហើយ សឿ សុធារ៉ា ក៏ជាអតីតម្ចាស់ហាងសម្អាងការដ៏ល្បីថៅកែ ចែគេន បងស្រីរបស់ខ្លួនផងដែរ។

ដោយឡែក និយាយទាក់ទងរឿងចោទថា ចង់តោងល្បី និងឆ្លៀតកេងចំណេញការរកស៊ី អ្នកនាង កណ្ណិកា ក៏បានប្រាប់ឲ្យភ្លឺថា សព្វថ្ងៃនេះ វាល្បីស្រាប់ហើយ មិនបាច់ Live ក៏មានអ្នកនាងស្គាល់ដែរ ព្រោះមួយថ្ងៃៗ ភ្ញៀវមករកៗ តែពេលជុះអាចម៌ និងវេលាសម្រាប់ខ្លួនឯងគ្មានផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×