វត្តមានរបស់ព្រះអង្គម្ចាស់ Abdul Mateen មកកាន់ប្រទេសកម្ពុជា ជាមួយព្រះបីតា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលកន្លងទៅថ្មីៗនេះ ឃើញបានបង្កើតឲ្យការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សាធារណជន ជាពិសេស នារីៗសម័យថ្មីតែម្តង ដែលបាននាំគ្នាជ្រួលច្រឺមលង់ស្នេហ៍មិនស្ទើរនោះទេ នៅពេលបានឃើញព្រះអង្គម្ចាស់ ចេញហាត់ប្រាណជាលើកដំបូង។ ប៉ុន្តែ ទន្ទឹមនឹងនោះ ក៏មានមនុស្សមួយចំនួន ដែលមិនដឹងពីប្រវត្តិទ្រង់ច្បាស់ បែរជានាំគ្នាសើចចំអកទៅវិញ ដែលធ្វើឲ្យមានការឈ្លោះប្រកែកគ្នាផ្អើលពេញបណ្តាញសង្គមតែម្តង។
តែដោយឡែក វីដេអូមួយ ដែលត្រូវបានគេចែករំលែកថ្មីៗនេះ សង្ឃឹមថា មនុស្សដែលបានរិះគន់ សើចចំអក បានឃើញហើយនឹងភ្លឺភ្នែក ថាព្រះអង្គម្ចាស់ Mateen ចេញហាត់ប្រាណនេះ មិនមែនដើម្បីចង់បង្អួតថាទ្រង់ជាកូនស្តេចអស្ចារ្យទេ ប៉ុន្តែ វាជាការហាត់ប្រាណប្រចាំថ្ងៃរបស់ទ្រង់ ក្នុងនាមជាកងកុម្ម៉ង់ដូដ៏ខ្លាំងពូកែម្នាក់។
ជាក់ស្តែង តាមរយៈវីដេអូ បានបង្ហាញព្រះអង្គម្ចាស់ Abdul Mateen បានធ្វើការហ្វឹកហាត់ពង្រឹងកម្លាំងកាយយ៉ាងខ្លាំង រហូតដល់ថ្នាក់អាចអូសរថយន្តរួច និងហ្វឹកហាត់លត់ដុំខ្លួន ឆ្លងកាត់ឧបសគ្គដ៏លំបាកៗ ជាមួយកងទ័ព ដែលឃើញហើយពិតជាគួរឲ្យសរសើរខ្លាំងមែនទែន។ លើសពីនេះ ទ្រង់ក៏ចេះក្បាច់គុណប្រដាល់ផងដែរ មិនមែនលំៗនោះទេ។
ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមខ្មែរយើង បានចូលខមិនសម្តែងនូវការកោតសរសើរចេញពីចិត្តពិតៗថា៖ «បើក្នុងរឿងខ្ញុំមិនជឿទេ តែនេះជារឿងពិត ព្រះបុត្រាពិតជាខ្លាំងពូកែមិនធម្មតាមែន, គាត់ល្អប៉ិនហ្នឹងហើយនៅមានស្រីអន់ចរឹកខ្លះរិះគន់ទៀត មានសព្វគ្រប់ ទាំងសង្ហា មានទ្រព្យ សមត្ថភាពភាពជាអ្នកដឹកនាំ ខ្សែរាជវង្សទៀត ចុះអ្នករិះគន់មានអីមកប្រៀប យកមក show តិចមើល, គួរឲ្យគោរព និងកោតសរសើទ្រង់ពិតមែន ទ្រង់ពោរពេញទៅដោយសមត្ថភាព ចំណេះដឹង ពូកែអង់អាចក្លាហានខ្លាំងណាស់ ចំនុចពិសេស គឺទ្រង់ជាស្ដេចពូកែដាក់ខ្លួនណាស់ ដែលមិនងាយមានអ្នកធ្វើបានដូចទ្រង់ឡើយ, Show អោយមីឆ្កួតនោះមើផង កុំឲ្យវាបែកខុសគេទៀត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
























