ភ្នំពេញ ៖ តារាកំប្លែង ខាត់ ចំរើន ត្រូវជាប្អូនបង្កើត របស់ អ្នកនាង ខាត់ សុឃីម បានលាចាកលោកហើយនាព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២២ ។ ការប្រកាសដំណឹងនេះបង្កដោយ អារម្មណ៍សោកស្តាយ មិនថាសិល្បករ ឬ មហាជននោះទេ ដោយសារតែគ្រប់គ្នា យល់ថាខាត់ ចំរើនដែលជាសិល្បៈមួយដួង គឺជាបុគ្គលឆ្នើមក្នុងពិភពសិល្បៈ ដូចជាកំប្លែង ការសម្តែងភាពយន្ត ពិសេសការច្រៀង ជាចម្រៀងអាយ៉ៃគឺល្អហើយ ក៍ពិបាកនិងរក។ នេះជាមរណៈភាព មួយដែលរន្ឋត់តក់ស្លុតបំផុត ក្នុងត្រកូលខាត់ ដែលកាលពីជិត២ឆ្នាំមុនឪពុក លីវ ខាត់ ក៍អស់សង្ខា។

ចំពោះ អារម្មណ៍ខាត់ សុឃីម នាងបាន សច្ចាមុខសពប្អូនប្រុស ថា កុំឲ្យបារម្ភ បងស្រី និងជួយកូនទាំង២ របស់ប្អូនប្រុស អោយបានរៀនសូត្រចប់ចុងចប់ដើម។ សាររបស់តារាពហុជំនាញ ខាត់ សុឃីមលើកឡើងថា «សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមអោយអាយុវែង ទៅចុះកុំគិតពីប្រពន្ធកូន បងប្អូនមើលថែហើយ បងជួយអោយកូនៗរបស់ឯង រៀនសូត្រចប់ចុងចប់ដើម ពុកអើយអាចំរើនវាទៅមើលថែពុកហើយ »។ សំណេរមួយនេះ បានធ្វើឲ្យអ្នកតាមដានមានភា២ពសង្វេកហើយ ក៍អរគុណដល់ទឹកចិត្តបងស្រីខាត់ សុឃីម នៅតែជារៀមច្បងមិនចោលកូនក្មួយហើយ ចូលរួមបន្តមាភ៌ាជាអ្នកមើលខុសត្រូវ កូនក្មួយ ដើម្បីឲ្យអ្នកទៅកាន់លោកខាងមុខស្ងប់ចិត្ត»។
ពិតណាស់ ពេលកំពុងដឹងខ្លួនឈឺធ្ងន់ អ្វីដែលខាត់ ចំរើន ហាក់ដឹងមុនថា ជំងឺខ្លួនទៅមុខហើយ។ ភ្លាមៗ លោកធ្លាប់បង្ហោះសារ ចង់បីបាច់កូនឲ្យបានយូរ គ្នានៅតូចត្រូវមានការទទួលខុសត្រូវ។ លុះដល់ពេលផុតអាយុសង្ខា អ្នកនាង ខាត់ ឃុសីមបាន ក្រសោបចំណុចនេះភ្លាម ដើម្បីឲ្យដួងព្រលឹងសពស្ងប់ចិត្ត។

តារាល្បីៗមួយចំនួនបានបង្ហោះសារ ចូលរួមរំលែកទុក្ខ ដូចជាប៉ែន ចំរ៉ុង ពោលថា «ទទួលយកមិនបានទេបងអើយ ស្រស់ៗពេកហើយ ។ហេតុអីបងទៅចោលពួកយើងលឿនម៉េស។ ប្អូននិងគ្រួសារសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងណា សូមវិញ្ញាណក្ខន្តបងប្រុសទៅកាន់សុគតិភពផងចុះ»។
កញ្ញា ឌួង ហ្សូរីដា បានបង្ហោះពាក្យពេចន៍ថា «ប្អូនសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារបងស្រី ខាត់ សុឃីម ដែលបងប្រុស ខាត់ ចំរើន ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី ២០ វិច្ចិកា ២០២២ ទៀបភ្លឺនេះដោយសារជំងឺក្រិនថ្លើម ។ សូមលោកទៅកាន់ទីកន្លែងស្ងប់សុខ លែងឈឺទៀតហើយ»។
លោក ដួង សុខគា ក៏សោកស្តាយ និយាយថា «ចំរើនប្អូនទៅចោលពួកយើងហើយ! ឃើញមកកាត់សក់បានវិញខំតែជួយអរ! ហ៊ឺ មានតែពាក្យសោកស្តា»។

សពលោក ខាត់ ចំរើន ត្រូវជាប្អូនប្រុសបង្កើត តារាចម្រៀងខាត់ សុឃឹម និងសមាជិក នៃកម្មពិធីទ្រព្យលោកពុក បានទទួលមរណភាពនៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៥:០០ ព្រឹក ។ ពិធីបុណ្យបារព្ធធ្វើនៅគេហដ្ឋាននៃសព ក្នុងបុរីពន្លឺថ្មី ភូមិត្រពាំងព្រាយ ភ្នំបាសិត សូមលោក ខាត់ ចំរើន ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ នេះជាដំណឹងមួយជ្រាបដល់សិល្បករ ទាំងឡាយបានចូលរួមលើកទឹកចិត្ត និងកម្លាំងចិត្ត៕ រក្សាសិទ្ធិដោយ ៖ ឧត្តម














