Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ មនុស្សចាស់គួរតែធ្វើតាម ២២ចំណុចតទៅនេះ ដើម្បីថ្នមរាងកាយខ្លួនឯង បើមិនចង់ឈឺថ្កាត់

អាចនិយាយបានថា នរណាៗក៏មិនចង់មានជំងឺឈឺថ្កាត់ដែរ តែ ដោយសារតែអាយុកាន់តែច្រើនឡើង រោគាព្យាធិ រឹតតែសួររកមុខច្រើនឡើងដែរ ដោយសារតែរាងកាយយើងចុះខ្សោយហ្នឹងឯង។ តែ…តើវានឹងប្រសើរជាងទេ បើសិនជាយើងអាចផ្លាស់ប្ដូរទង្វើមួយចំនួន ដើម្បីឱ្យវាមានតុល្យភាពជាមួយនឹងតម្រូវការរបស់រាងកាយ ដើម្បីកាត់បន្ថយបញ្ហាការឈឺថ្កាត់ទាំងឡាយនោះ? ដូច្នេះថ្ងៃនេះ យើងសូមនាំយក ២២ចំណុច ដែលមនុស្សអាយុច្រើន គួរតែធ្វើ ដើម្បីថ្នមរាងកាយខ្លួនឯង មកជម្រាបជូន ជាពិសេសមនុស្សចាស់ ដើម្បីមានសុខភាពល្អ និងអាយុយឺនយូរ…

១.ឆាប់ចូលគេង…ការគេងលក់សម្រាកយ៉ាងតិច ៦-៨ម៉ោងក្នុង ១ថ្ងៃ នឹងជួយឱ្យរាងកាយរបស់យើង អាចជួសជុលផ្នែកដែលសឹករេចរឹលក្នុងអំឡុងពេលយើងគេងលក់បានយ៉ាងមានប្រសិទ្ធភាព ហើយក្នុងពេលដែលយើងគេងលក់នោះ រាងកាយនឹងបញ្ចេញសារធាតុ “មេឡាថូនីន” ដើម្បីគ្រប់គ្រងការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ ដូចជា ប្រព័ន្ធការបន្តពូជ ប្រព័ន្ធប្រសាទ ប្រព័ន្ធការពារជំងឺ។ល។

២.ធ្វើអ្វីៗឱ្យយឺតៗជាងមុនបន្តិច និងត្រូវប្រយ័ត្នប្រយែងឱ្យខ្លាំង មិនថាតែប្រុងអង្គុយ ឈរ ឬដើរនោះទេ ព្រោះរឹតតែចាស់ខ្លួនទៅ ឧប្បត្តិហេតុអាចកើតឡើងចំពោះរាងកាយយើងបានយ៉ាងងាយ។

៣.ញ៉ាំអាហារឱ្យតិចជាងមុនបន្តិច ដើម្បីថ្នមប្រព័ន្ធការរំលាយអាហារ ព្រោះរាងកាយរបស់យើង នឹងចាប់ផ្ដើមធ្វើអ្វីៗបានកាន់តែតិចៗទៅហើយ រួមទាំងការរំលាយអាហារផងដែរ ដូច្នេះហើយ ទើបគួរញ៉ាំតែល្មមឆ្អែត និងទំពាឱ្យបានល្អិតផង។

៤.ទទួលទានអាហារឱ្យបានច្រើនប្រភេទ ដើម្បីទទួលបានសារធាតុអាហារដែលនឹងសាងប្រយោជន៍ដល់រាងកាយ។

៥.ញ៉ាំអាហារពេលល្ងាច ពីភ្លឺបន្តិច។

៦.ញ៉ាំអាហារក្ដៅៗឱ្យបានច្រើនបន្តិច។

៧.ញ៉ាំទឹកឱ្យបានច្រើន។

៨.ញ៉ាំអំបិលឱ្យតិចជាងមុនបន្តិច។

៩.ហាត់ប្រាណឱ្យបានច្រើនបន្តិច ព្រោះក្រៅពីភាពរឹងប៉ឹងខាងសុខភាពរាងកាយ ដែលទទួលបានហើយ នៅជួយពង្រឹងប្រព័ន្ធការពារជំងឺដល់រាងកាយ ឱ្យប្រព័ន្ធ “អ៊ិមមូន” រឹងមាំឡើង និងដែលសំខាន់ គឺធ្វើឱ្យយើងអាចបណ្ដេញជាតិពុល និងខ្លាញ់លើស ចេញពីរាងកាយបានទៀតផង។

១០.បើកចិត្តឱ្យទូលាយឡើង កុំប្រកាន់ច្រើនពេក។

១១.មានអារម្មណ៍រ៉ូមែនទិកឱ្យបានច្រើនបន្តិច។

១២.និយាយពីរឿងកេរ្តិ៍ឈ្មោះកិត្តិយស និងផលប្រយោជន៍របស់ខ្លួនឯង ឱ្យតិចជាងមុនបន្តិច។

១៣.ស្គាល់ពីភាពល្មមគ្រប់គ្រាន់ឱ្យបានច្រើនឡើង។

១៤.ធ្វើជាភ្លេចអាយុខ្លួនឯងខ្លះទៅ។

១៥.កុំសូវរវីរវល់នឹងរឿងកំប៉ិកកំប៉ុកច្រើនពេក។

១៦.មិនថារឿងអ្វីក៏ដោយ ទម្លាក់វាចោលខ្លះទៅ និងកុំទៅប្រកាន់ខ្ជាប់ ឬធុញថប់តានតឹងជាមួយនឹងរឿងណាមួយខ្លាំងពេក ធ្វើមិនដឹងមិនឮខ្លះទៅ ដើម្បីភាពសប្បាយរីករាយខាងផ្លូវចិត្តរបស់ខ្លួនឯង។

១៧.សេពគប់មិត្តភក្តិឱ្យបានច្រើន ព្រោះថា មិត្តភក្តិនេះឯង ដែលនឹងជួយបំបាត់ភាពអផ្សុក បង្កើតសំឡេងសើចសប្បាយ និងចែករំលែករឿងរ៉ាវផ្សេងៗរវាងគ្នាទៅវិញទៅមក។

១៨.ញញឹមឱ្យបានច្រើនឡើង ព្រោះការញញឹម វានឹងជួយឱ្យរូបយើង មើលមកឃើញនៅក្មេង។ រឹតតែញញឹម រឹតតែក្រចាស់ ធ្វើឱ្យរាងកាយរបស់យើងនៅបានយូរ ឬហៅថា អាយុវែងហ្នឹងឯង។

១៩.រកការងារស្រាលៗផ្សេងៗធ្វើឱ្យបានច្រើន ដើម្បីបន្ធូរបន្ថយភាពធុញទ្រាន់។

២០.តែងខ្លួនឱ្យស្អាតៗ ឱ្យមើលទៅឃើញល្អជានិច្ច ព្រោះនៅពេលដែលយើងល្អ និងស្រស់ស្អាតហើយ យើងនឹងមានសេចក្ដីសុខជាមួយការរស់នៅ ធ្វើឱ្យមើលមកឃើញស្រស់ស្រាយ មានជីវិតជីវ៉ា។

២១.ដើរលេងឱ្យបានច្រើនបន្តិច ព្រោះការចេញទៅដើរលេង ធ្វើឱ្យយើងបានជួបនូវអ្វីដែលថ្មីៗ បរិយាកាសថ្មីៗ មិត្តភក្តិថ្មីៗមិនដដែលៗ។

២២.បណ្ដោយខ្លួនតាមសប្បាយបន្តិច មិនចាំបាច់ដាក់កំណត់ច្បាប់ទម្លាប់អ្វីចំពោះខ្លួនឯងច្រើនពេកទេ បណ្ដោយតាមសប្បាយៗប្រសើរជាង។

យ៉ាងម៉េចដែរ? ២២ចំណុចនេះ មិនពិបាកធ្វើតាមទេ បើលោកពូ-លោកមីងស្រឡាញ់ខ្លួនឯង។ ចូរឧស្សាហ៍ធ្វើ រហូតក្លាយជាទម្លាប់ ដើម្បីរាងកាយរឹងមាំ និងរស់នៅជាមួយកូនចៅបានយូរតទៅទៀត ព្រោះថា ការមិនមានជំងឺឈឺថ្កាត់ គឺជាលាភដ៏ប្រសើរបំផុត ខ្លាំងជាងមានទ្រព្យសម្បត្តិលុយកាក់ធំប៉ុនភ្នំទៅទៀត៕

asian elder man have good dream when he sleep
Top above high angle photo of aged man sleep rest relax bedtime comfort cozy happy positive wear pajamas hands behind head home.
Senior woman sleeping in bed
Senior man having his morning coffee on a balcony and day dreaming. Copy space.
Happy mature couple having their morning coffee on a balcony and looking at view. Copy space.
Portrait of a senior couple having coffee together on their balcony at home
Senior Man Having Lunch
Senior man eating fresh salad side view. Mature male having healthy snack, healthcare, diet concept
It’s lunch time
Senior couple sharing food and having a good time together in a restaurant.
Senior Couple Eating Meal Together In Kitchen Chatting And Laughing.
×