Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​សរសើរ! ទោះ​បំពាក់​អុកស៊ីហ្សែ​ន ក៏​លោកយាយ​អាយុ ១០២ នៅតែ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ហើយ​មកទល់​ពេលនេះ គាត់​បាន​បោះឆ្នោត​រហូតដល់​ទៅ​ចំនួន…

ស្រ្តីជនជាតិម៉ាឡេស៊ី អាយុ ១០២ ឆ្នាំ ម្នាក់ បានក្លាយជាអ្នកបោះឆ្នោតចាស់ជាងគេ នៅក្នុង GE15 ខណៈដែលគាត់ទើបតែបានទៅបោះឆ្នោតនៅមហាវិទ្យាល័យ Likas Vocational College នៅម៉ោង 8:45 កាលព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកយាយ Chung Kui Ching មកពី Kota Kinabalu ក៏ធ្លាប់ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់សារព័ត៌មានបានចុះផ្សាយថា លោកយាយគឺជាជនជាតិម៉ាឡេស៊ីមានវ័យចំណាស់បំផុត ដែលទទួលបានវ៉ាក់សាំង Covid-19 កាលពីឆ្នាំមុន។

សមាជិក​គ្រួសារ​របស់លោកយាយ ​បាន​និយាយ​ថា លោកយាយ​មិន​ដែល​ធ្វេសប្រហែស​ ចំពោះ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ​ក្នុង​នាម​ជា​អ្នក​បោះឆ្នោត​ទេ ហើយមកទល់​ឥឡូវ​នេះ លោកយាយបាន​បោះឆ្នោត​ចំនួន ១៥ ដង​ហើយ។

ក្រោយពីបានឃើញបែបនេះ ប្រជាជន​ម៉ាឡេស៊ី​ បាន​សម្ដែង​ការកោតសរសើរយ៉ាងខ្លាំង ចំពោះលោកយាយ Chung ដែល​មាន​ទំនួល​ខុស​ត្រូវ ​និង​ការ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​របស់គាត់ ទោះ​បីជាលោកយាយ​មាន​អាយុ​ច្រើន​ក៏​ដោយ។

អ្នក​ប្រើ​ម្នាក់​ទៀត​ បានសរសើរថា៖ «លោកយាយប្រកាន់​សិទ្ធិ​ជា​ពលរដ្ឋ​នៃ​ប្រទេស​ប្រជាធិបតេយ្យ! ពិតជាគួរឲ្យគោរពខ្លាំងណាស់!»។ ហើយជាមួយគ្នានេះដែរ អ្នកប្រើប្រាស់ម្នាក់ទៀត ក៏បានសង្កត់ធ្ងន់ថា «ប្រសិនបើលោកយាយអាចទៅការិយាល័យបោះឆ្នោត ស្ថិតក្នុងស្ថានភាពបំពាក់អុកស៊ីហ្សែនបែបនេះ នោះពិតជាគ្មានលេសអ្វីសម្រាប់មនុស្សដទៃ មិនទៅបោះឆ្នោតនោះទេ»។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៨​ លោក Mohd Said Mohd Arshad មកពី Sarawak ត្រូវបានគេរាយការណ៍ថា ជាអ្នកបោះឆ្នោតចាស់ជាងគេនៅអាយុ ១០៥ ឆ្នាំ ក្នុងអំឡុងពេល GE14 ។ យោងតាមគេហទំព័រគណៈកម្មាធិការរៀបចំការបោះឆ្នោត (SPR) គាត់កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ ១៨៦៨ ដូចដែលបានកត់ត្រានៅលើអត្តសញ្ញាណប័ណ្ណរបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×