កាលពីថ្ងៃទី២០ ខែវិច្ឆិកា សារព័ត៌មាន Thai News បានរាយការណ៍ពីទិដ្ឋភាពនៃពិធីមង្គលការដ៏ប្លែកមួយ នៅតំបន់ភូមិ Ban Phan Si ឃុំ Tha Pho ស្រុក Nong Kha Yang ខេត្ត Uthai Thani ដែលបង្ហាញឲ្យឃើញកូនកំលោះ ស្ថិតក្នុងសម្លៀកបំពាក់ជាអ្នកប្រដាល់ ត្រូវបានដង្ហែទៅកាន់ផ្ទះកូនក្រមុំ ធ្វើឲ្យភ្ញៀវចូលរួមក្នុងពិធីមានការភ្ញាក់ផ្អើលខ្លាំងតែម្តង។
មូលហេតុដែលនាំឱ្យកំលោះស្លៀកក្នុងឈុតបែបនេះ គឺដោយសាររូបគេ គឺជាអ្នកប្រដាល់ល្បីឈ្មោះ ខណៈកូនក្រមុំឈ្មោះ Nong Aomsin ជាវីរនារីសិល្បៈល្ខោន Likay នៅខេត្ត Uthai Thani ។ ហើយអ្នកទាំងពីរមានអាយុ ២២ ឆ្នាំ ដូចគ្នាផងដែរ។
ពេលដង្ហែ កូនកំលោះបញ្ចេញក្បាច់រាំគុនគ្រូ ដែលអមដោយមិត្តភក្តិជាអ្នកប្រដាល់ដូចគ្នា និងអ្នកភូមិជាច្រើនផងដែរដែរ។ រីឯកូនក្រមុំ ដែលស្ថិតឈុតប្រពៃណីធម្មតា កំពុងរង់ចាំទទួលស្វាគមន៍ការដង្ហែរបស់កូនកំលោះ ជាមួយស្នាមញញឹមយ៉ាងស្រស់ស្រាយ។
លោក Amnat Ruenruen អតីតជើងឯកប្រដាល់ពិភពលោករបស់សហព័ន្ធប្រដាល់អន្តរជាតិ ក៏បានជូនពរអ្នកទាំងពីរស្រលាញ់ ចេះមើលថែគ្នាទៅវិញទៅមក ហើយក៏បាននិយាយលេងសើចថា កុំប្រើបច្ចេកទេសប្រដាល់ដោយចៃដន្យ ទៅលើប្រពន្ធណ៎ា!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















