បុរសម្នាក់បានយកជើងដែលពេទ្យបង្ខំចិត្តត្រូវកាត់ចេញមកធ្វើជាអាហារជប់លៀងមិត្តភក្តិ ។ មុននោះគ្មាននរណាដឹងទេ ទើបតែសប្តាហ៍កន្លងមករឿងរ៉ាវរបស់បុរសខាងលើត្រូវបានបង្ហាញលើបណ្តាញសង្គម Reddit ។
បុរសនោះជ្រកក្រោមឈ្មោះថានៅលើគណនី IncrediblyShinyShart ។ ប្រមាណ២ឆ្នាំមុន គាត់បានរងគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ រួចពេទ្យបង្ខំចិត្តត្រូវកាត់ជើងរបស់គាត់ចោល ។ គាត់បានសុំរក្សាជើងដែលត្រូវកាត់នោះទុក ក្រោយពេលធ្វើលិខិតស្នាមតាមច្បាប់កំណត់ជាមួយមន្ទីរពេទ្យ គាត់ក៏យកវាមកក្លាស្សេទុកនៅផ្ទះ ។
ក្រោយពេលជាពីមុខរបួស គាត់បានអញ្ជើញមិត្តភក្តិ ១១នាក់ មកជប់លៀងនៅគេហដ្ឋានខ្លួន ក្រៅពីអាហារផ្លែឈើបង្អែមផ្សេងៗ នៅមានគ្រឿងក្លែមមួយមុខយ៉ាងពិសេស បុរសនោះសរសេរថា ៖ ខ្ញុំត្រូវចុះហត្ថលេខាសន្យាថា នឹងកប់ចោលផ្នែករាងកាយដែលត្រូវកាត់ចេញ ដើម្បីធ្វើឲ្យត្រឹមត្រូវតាមសាសនា ។ ម្តាយខ្ញុំបានបើកឡានដឹកខ្ញុំ រួមទាំងសំណល់ជើងនោះ តែគាត់ពុំបានដឹងថា ខ្ញុំបានបរិភោគវាឡើយ ។
ខ្ញុំចង់បង្កកវាទុកដែរ ប៉ុន្តែចំណាយបង្កកវាថ្លៃណាស់ដល់ទៅ ១.២០០ដុល្លារឯណោះ ខ្ញុំពុំមានលុយច្រើនបែបនេះទេ ។ ទោះយ៉ាងណាខ្ញុំពុំបានប្រាប់អ្នកមកចូលរួមថានោះជាសាច់របស់ខ្ញុំឡើយ ហើយខ្ញុំពិតជាធ្វើវាដោយផ្ទាល់ដៃ ៕
ឆ្អឹងបាតជើងត្រូវបែកខ្ទេច ។