Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចូលសត្វជ្រូករស់និងសាច់បង្កកខុសច្បាប់កំពុងតែធ្វើ ឲ្យផលិតកម្ម ក្នុងស្រុក ជួប បញ្ហាធ្ងន់ធ្ងរ លើទីផ្សារនៅកម្ពុជា

spot_img

ភ្នំពេញ: កសិករអ្នកចិញ្ចឹមសត្វជ្រូកនៅតាម បណ្តាកសិដ្ឋាន និងសមាគមអ្នកចិញ្ចឹមសត្វ បានកំពុងតែនាំគ្នាត្អូញត្អែរនិងកំពុងប្រឈមការនាំចូលសត្វជ្រូករស់និងសាច់ជ្រូកបង្កករបស់ឈ្មួញខុសច្បាប់ពីប្រទេសជិតខាង បាននិងកំពុងតែធ្វើ ឲ្យផលិតកម្មចិញ្ចឹម សត្វក្នុងស្រុក កំពុងប្រឈមបញ្ហា កកស្ទះការនាំជ្រូកនិងសាច់ជ្រូកទៅកាន់លើទីផ្សារ ដោយសារការធ្លាក់ថ្លៃ។

សមាគមអ្នកចិញ្ចឹមសត្វនិងកសិករ បានស្នើសុំឲ្យ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នពាក់ព័ន្ធ ជួយ ចាត់វិធានការ ជាបន្ទាន់ នៅតាមបណ្តាច្រក សំខាន់ៗតាម ព្រំដែន ជាប់ប្រទេសជិតខាង (ថៃ-វៀតណាម) ដែលកំពុងតែ កើតមានភាពមិន ប្រក្រតីនេះ ដែលមន្ត្រីច្រកទ្វារអន្តរជាតិមួយចំនួនៗ បានឃុបឃិតជាមួយឈ្មួញ ដោយបើកដឌឲ្យក្រុមឈ្មួញនាំសត្វជ្រូករស់ចូលយ៉ាងគគ្រឹកគ្រេង ដោយគ្មានការទប់ស្កាត់ឬបង្រ្កាបឡើយ ដែលធ្វើឲ្យរដ្ឋបាត់បង់ថវិការជាតិក្នុង១ឆ្នាំៗរាប់សិបលាន។

បើតាមលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន សុខភាពសត្វ និ ងផលិត កកម្មសត្វបានឲ្យដឹងនថា បច្ចុប្បន្ននេះ ផលិតកម្មចិញ្ចឹម សត្វជ្រូកនៅកម្ពុជាកំពុង តែកកស្ទះយ៉ាងខ្លាំង មែន ខណខណៈដែលមួយរយ:នេះរាជ
រដ្ឋាភិបាល បានបញ្ជាឲ្យមានការដេញថ្លៃ ការនាំចូលសត្វជ្រូករស់ពីប្រទេសជិតខាង មកតម្រូវការលើទីផ្សារ។

លោកបាន លើកឡើងទៀតថា« ឥឡូវនេះយើងមានការអនុញ្ញាតិ នាំចេញច្បាស់លាស់ហើយនូវសត្វជ្រូករស់ពីកម្ពុជាទៅកាន់ប្រទេសជិតខាង គឺចាប់ពីចន្លោះ៣០០ ទៅ៥០០ក្បាលក្នុង១ថ្ងៃ ។
ព្រោះលោកសង្កេតឃើញថាសព្វថ្ងៃនេះ សមាគមនិងកសិករអ្នកចិញ្ចឹម ជ្រូកជួបបញ្ហា ថ្លៃដើមនៃការផលិតហើយយើងរំពឹងថា« ទៅថ្ងៃខាងមុខស្ថានភាពតម្លៃនឹងល្អប្រសើរឡើងវិញ។

ក្រុមហ៊ុនអ្នករកស៊ី និង សមាគមអ្នក ចិញ្ចឹមសត្វបានស្នើសុំឲ្យរាជរដ្ឋាភិបាល ជាពិសេស ក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរខេត្ត ត្រូវរឹតបន្តឹងការនាំចូល សាច់ជ្រូកបង្កកមកពីប្រទេសជិត ខាងជាពិសេសប្រទេសថៃ-វៀតណាម ដែលលួចរត់ពន្ធដោយ ខុសច្បាប់ធ្វើឲ្យប៉ះពាល់ដល់កសិករ អ្នកផលិតក ផលិតកម្មក្នុងស្រុកកន្លងទៅនេះ នាំចូលជ្រូក ឬសាច់សត្វខុសច្បាប់បង្កហានិភ័យ ធ្វើឲ្យប៉ះពាល់ចំពោះសុខភាពអ្នកបរិភោគ ជាពិសេសបងប្អូនប្រជាពលរដ្ឋយើងតែម្តង ដោយសារតែសត្វជ្រូកនិងសាច់ជ្រូកនាំចូលពីស្រុកក្រៅទាំងនោះ នាំចូលមកលក់នៅលើទីផ្សារមានតំម្លៃថោកជាងសាច់ជ្រូកនៅក្នុងស្រុកនោះ។ ម្យ៉ាងវិញដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ ហើយគ្មានការទប់ស្កាត់ និងធ្វើការពិនិត្យពីគុណភាពសាច់សត្វនាំចូលពីរមន្រ្តីគយ និងអន្តោប្រវេសន៍តាមច្រកព្រំដែន ដែលធ្វើឲ្យប្រជាកសិករ និងកសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួននៅកម្ពុជា រងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

spot_img
×