ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បុរសសញ្ជាតិចិនម្នាក់ពេលមកផ្ទះវិញក៏ឈ្លោះប្រកែកជាមួយឪពុកម្តាយ ហើយប៉ងលោតពីលើផ្ទះជាន់ទី ៦ ដើម្បីសម្លាប់ខ្លួន ។ ប៉ុន្តែពេលដើរទ្រេតទ្រោតឆ្ពោះទៅកាន់បង្អួចដើម្បីលោតចុះមកដី វាក៏ដួលហើយដេកលក់តែម្តង ។ ឪម្តាយវ័យចំណាស់ក៏បានទូរស័ព្ទសុំជំនួយសង្គ្រោះពីសមត្ថកិច្ច ។
ភ្លាមៗនោះប៉ូលិសក៏មានវត្តមាន រួចបំពាក់លេខ “8” នាំយកទៅប៉ុស្តិ៍ដើម្បីដោះស្រាយ ៕ ចន្ទ្រា