តាម Huaxi City Daily ចុះផ្សាយហេតុការណ៍ខ្ពើមរអើមមួយ នៅ Haikou ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។ កាលពីសប្តាហ៍កន្លងមក នារីពីររូប ឈ្មោះ Zhang និង Zhao ពិតជាមានសំណាងអាក្រក់ ដែលបានស្គាល់រសជាតិ “ស៊ុបកន្លាត” ដែលពុំធ្លាប់មាន ។
Zhang ឲ្យដឹងថា ដំបូងពួកគេគិតថា វាជាសម្បក “ងាវខ្មៅ” នៅក្នុងឆ្នាំងស៊ុបដែលប្រើឱសថបុរាណ ។ ប៉ុន្តែនៅពេលពួកគេខាំ ទើបដឹងថាពុំមែនសោះ ។ Zhao ប្រាប់ថា នាងទទួលអារម្មណ៍ពេលអណ្តាតរបស់នាងប៉ះជើងកន្លាតនេះ ហើយនឹងបែក “ខ្ទិះ” ក្នុងពោះវាចេញ ក្អួតបណ្តើរពួកគេក៏យកកន្ត្រងមកដួសក៏ឃើញមានកន្លាតចំនួន ៧ទៀត ។
ពួកនាងបានប្រាប់អ្នកកាសែតទាំងកំហឹងក្រេវក្រោធថា បែបនេះហើយពួកនាងនៅត្រូវរងទទួលប្រតិកម្មរបស់ម្ចាស់ហាងដោយចោទថា ពួកនាងមានចេតនាបំផ្លាញកេរ្តិ៍ឈ្មោះរបស់ហាង ។ ហេតុផលដែលម្ចាស់ហាងរូបនេះលើកឡើងនោះ កាន់តែមិនអាចទទួលយកបានព្រោះគាត់និយាយថា “ប្រសិនបើឃើញកន្លាតតែមួយក្បាលនោះអាចបណ្តាលមកពីចង្ក្រានធ្វើអនាម័យពុំស្អាត ប៉ុន្តែដល់ទៅ ៨ក្បាល សួរថា តើនរណាជឿ ។
ម្ចាស់ហាងរូបនេះបែរជាចោទប្រកាន់ថា នារីទាំងពីរមានចេតនាយកកន្លាតមកបោះចូល ។
តាមរបាយការណ៍របស់អ្នកកាសែតនោះទោះបីលោក លី ដែលជាម្ចាស់ហាង តែក្រោយមកក៏បានផ្តល់អាហារជំនួសដល់ភ្ញៀវទាំងពីរ ព្រមទាំងសងជំងឺចិត្តផងដែរ ។ ប៉ុន្តែនារីទាំងពីរបានទាត់ចោលសំណូមពរនេះ រួចសម្រេចចិត្តធ្វើការប្តឹងប្តល់រកខុសរកត្រូវឲ្យទាល់តែបាន ។
មិនមែនមួយក្បាលទេ គឺកន្លាតដល់ទៅ ៣ក្បាលឯណោះ ។ សមត្ថកិច្ចបានបើកការស៊ើបអង្កេត ហើយម្ចាស់ហាងក៏ត្រូវរងនូវការពិន័យយ៉ាងធ្ងន់ធ្ងរ ៕ សូយន