Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​ស្រណោះ​ណាស់​លោក​អើយ! កូនប្រុស​ពៅ ខាត់ ចំរើន ពោល​ពាក្យ​ទាំង​ទឹកភ្នែក «ប៉ា មក​ស្តាប់ភ្លេង អ៊ុំ​ឃីម ច្រៀង​ឲ្យ​ស្តាប់…»

ប្រិយមិត្ត បានជ្រាបរួចមកហើយថា ក្រោយធ្លាក់ខ្លួនឈឺយ៉ាងស្ងប់ស្ងាត់ និងស៊ូទ្រាំនឹងជំងឺអស់រយៈពេលជាយូរមកនោះ នៅទីបំផុត តារាកំប្លែងដ៏ល្បីឈ្មោះ លោក ខាត់ ចំរើន ដែលជាប្អូនប្រុសរបស់អ្នកនាង ខាត់ សុឃីម បានទទួលមរណភាព កាលពីវេលាម៉ោង ៥:០០នាទីព្រឹក ថ្ងៃអាទិត្រ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងអាយុ ៤០ឆ្នាំ ដោយរោគាពាធ (ជំងឺថ្លើមដំណាក់កាលធ្ងន់ធ្ងរ ដែលគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន)។

តែយ៉ាងណា ការ​លាចាក​លោក​​​របស់​ លោក ​ខាត់ ចំរើន ទាំងវ័យក្មេង និងលឿនបែបនេះ គឺពិតជាពិបាកទទួលយកខ្លាំងណាស់ សម្រាប់ក្រុមគ្រួសារ បងប្អូន សាច់ញាតិ និងរួមទាំងអ្នកសិល្បៈមួយចំនួនដែលមានការរាប់អាន និងធ្លាប់សម្តែងកំប្លែងជាមួយលោក។

តែអ្វីដែលធ្វើឲ្យមហាជនជាច្រើន សម្តែងនូវក្តីរំជួលចិត្ត និងសោកស្រណោះកាន់តែខ្លាំងនោះ គឺមុនពេលរៀបចំដង្ហែ ទៅតម្កល់លើមេន បងស្រីធំ អ្នកនាង ខាត់ សុឃីម បាននាំបងប្អូនត្រកូល ខាត់ ប្រគុំភ្លេងខ្មែរជូនដំណើររជាលើកចុងក្រោយ នៅចំពោះមុខមឈូសរបស់លោក។ ហើយអ្វីដែលធ្វើឲ្យមហាជនទប់ទឹកភ្នែកពុំបានទៀតនោះ គឺមុនពេលប្រគុំភ្លេង កូនប្រុសពៅរបស់លោក បានពោលពាក្យយ៉ាងរំជួលចិត្តថា «ប៉ាមកស្តាប់ភ្លេង អ៊ុំឃីម ច្រៀងឲ្យស្តាប់….» ខណៈកូនប្រុសបងនិយាយអួលដើមកថា «ប៉ាកុំបារម្ភ កូននឹងការពារម៉ាក់!!»។ ចំណែកកូនស្រីទី២ ក៏បាននិយាយទៅកាន់សពលោកឪពុកទាំងទឹកភ្នែកថា «សូមឲ្យដួងវិញ្ញាណក្ខន្ធប៉ាទៅកាន់សុគតិភព កូនអត់មានអីនិយាយទេ កូនស្រលាញ់ប៉ា..!!» ។

ជាមួយគ្នានេះ អ្នកនាង ខាត់ សុឃីម ក៏សុំការអធ្យាស្រ័យចំពោះបងប្អូនមហាជនផងដែរ កុំប្រែប្រកាន់អី ចំពោះការប្រគុំភ្លេង នៅក្នុងពិធីបុណ្យសពដ៏មិនសមរម្យបែបនេះ ប៉ុន្តែ អ្នកនាងបានលើកហេតុថា ដោយសារគ្រួសាររបស់អ្នកនាងសុទ្ធតែអ្នកភ្លេងបុរាណខ្មែរ ហេតុនេះ គឺគ្មានអ្វីជូនដំណើរចុងក្រោយ ក្រៅពីលេងភ្លេងឲ្យប្អូនស្តាប់នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×