Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួស​វាចារ​ថ្លែ​ង! ចាប់បាន​សង្ឃ​មួយ​អង្គ ស្រវឹងស្រា​ខ្លាំង រក​ឃើញ​ផឹក​សុទ្ធ ABC ជិះឡាន​ទំនើប​អត់​ពន្ធ​ស៊េ​រី013 និង​ថែមទាំង…

spot_img

ថ្មីៗនេះ នៅលើបណ្តាញសង្គម កំពុងផ្ទុះការការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះវីដេអូបែកធ្លាយមួយ ដែលបង្ហាញឲ្យឃើញលោកសង្ឃចំណាស់មួយអង្គ ស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង ដែលឃើញហើយពិតជាហួសថ្លែងតែម្តង។

តាមរយៈវីដេអូ បានបង្ហាញសង្ឃរូបនោះ បន្ទាប់ពីត្រូវបានសមត្ថកិច្ចធ្វើការឃាត់រថយន្ត បានចេញមកក្រៅ ឈរទប់ខ្លួនសឹងពុំជាប់ ដោយមិនដឹងថាទើបមកពីលួចសម្ងំផឹកនៅកន្លែងណានោះទេ ខណៈនៅក្នុងរថយន្ត ត្រូវបានរកឃើញកំអួតក្អួតពេញឡាន និងកំប៉ុង ABC ស្តែងៗតែម្តង។

អ្វីដែលពិសេសនោះ គឺសង្ឃរូបនេះ ជិះសុទ្ធតែឡានស៊េរីទំនើប០១៣ អត់ពន្ធ ហើយឲ្យក្មេងមិនទាន់គ្រប់អាយុ បើកបររថយន្តទៀតផង។ ទន្ទឹមនឹងវីដេអូបែកធ្លាយ គេក៏ឆ្ងល់ថា សង្ឃរូបនេះមិនដឹងជាមានអំណាចបារមី អាចបិទបាំងទង្វើនេះរបស់ខ្លួន តាំងពីពេលណាមកទេ ខណៈសមត្ថកិច្ចទើបចាប់បាននៅពេលនេះ។

បើតាមប្រភពពីអ្នកលេងបណ្តាញ បានបញ្ជាក់ប្រាប់ឲ្យដឹងថា សង្ឃឹមប្រមឹក ជិះសុទ្ធឡានទំនើបរូបនេះ មានឈ្មោះ កុយ គង់ នៅវត្តត្រពាំងអំពិល ឃុំ ប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ហើយជាមួយគ្នានេះ មជ្ឈដ្ឋានមហាជន ក៏សូមស្នើទៅដល់ប្រធានមន្ទីរធម្មការខេត្តកំពង់ឆ្នាំង ​ចុះពិនិត្យ និងចាត់ការជាបន្ទាន់ ដើម្បីកុំឲ្យមានសង្ឃរបៀបនេះនៅក្នុងវត្តតទៀត ព្រោះនាំឲ្យខូចតម្លៃព្រះពុទ្ធសាសនាអស់ហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×