Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាំទុក​ផង! ប្តី​ប្រពន្ធ​មួយគូ​នេះ កំពុង​ដើរ​បន្លំ​បោក​អ្នកលក់​ដូរ ប្រើ​ស្ទា​យល៍​ជាមួយ​ក្រ​ដាស 100$ ឥឡូវនេះ មកដល់​បុរី​ភព​ថ្មី២ ត្រពាំង​ថ្លឹង​ហើ​យ

spot_img

ល្បិចបន្លំបោកថ្មីមួយ បានកំពុងបង្កឲ្យការភ្ញាក់ផ្អើលទៀតហើយ ខណៈដែលកាលពីពេលថ្មីៗនេះ មានប្តីប្រពន្ធមួយគូសង្ស័យជាជនជាតិឥណ្ឌា បានធ្វើសកម្មភាពបន្លំបោក តាមកន្លែងលក់ដូរ ដោយមិនដឹងថាអាចធ្វើស៊ីបានអស់ប៉ុន្មានសិបកន្លែងមកហើយនោះទេ ព្រោះថាពេលនេះ បានចូលមកបន្លំបោកដល់ទឹកដីបុរីពិភពថ្មី២ ត្រពាំងថ្លឹងហើយ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Kim Leang បានបង្ហោះឲ្យដឹងថា «ពីរនាក់ប្ដីប្រពន្ធហ្នឹងដើរបោកគេគ្រប់កន្លែង ធ្វើជាមកទិញឲ្យនេះយកនោះហើយឲ្យគិតលុយ ដល់គិតលុយឲ្យហើយ ឲ្យក្រដាស100$ ឲ្យអាប់ឲ្យ ដល់ថាមានតែលុយខ្មែរokអត់ វាថាok ដល់ហុចលុយអាប់ឲ្យវា វាថាNo ហើយទារលុយយើងវិញ ដល់ឲ្យលុយវិញហើយ វាថាយកលុយខ្មែរក៏បាន ហើយធ្វើទិញថែមឲ្យយើងភ្លេចយកលុយពីវាវិញ។ ហ្នឹងបានម្នាក់ដែលវាបោកហ្នឹង ជិះមករកវាកំពុងទិញឥវ៉ាន់ខ្ញុំល្មម ដល់ថាវាដើរបោកគេ វាឡើងម៉ូតូរត់ម៉ង»។

គណនីខាងលើ ក៏សូមឲ្យបងប្អូនអ្នកលក់ដូរទាំងអស់ មានការប្រយ័ត្ន និងចំណាំមុខឲ្យហើយ ដោយបានប្រាប់ថា «វាមកដល់វេងស្រេងចោមចៅហើយ មើលមុខវាឲ្យហើយ កុំឲ្យវាបោកបានទៀត មកបោកខ្ញុំនៅបុរីពិភពថ្មី2 ត្រពាំងថ្លឹង»។

កាន់តែច្បាស់! ទន្ទឹមករណីនេះផ្ទុះឡើង ស្រាប់តែអ្នកលក់ម្នាក់ដែលធ្លាប់ជួបប្តីប្រពន្ធនេះ ដែលប្រើស្តាយល៍លុយ 100$ ដើរបោកដូចគ្នានេះដែរ បានប្រាប់ឲ្យដឹងថា «២នាក់នឹងធ្លាក់មកទិញសោរផ្ទះខ្ញុំដែរ ទិញសោរ២ អត់១០$ ខ្ញុំអាប់៩០$ អោយហើយទាររកកន្ទុយមើលតែខ្ញុំនិងអាប់លុយខ្មែរអោយចឹង ដល់តែខ្ញុំថា អាប់អោយដុល្លា គ្មានកន្ទុយទេ ហើយវាថាចឹងអត់ទិញសោរទេ ខ្ញុំក៏ទារលុយអាប់ពីវា ហើយអោយលុយក្រដាស១០០វាទៅវិញវាឡើងម៉ូតូទៅបាត់ទៅ សូមបងប្អូនចំណាំមុខវាទុកទៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×