ដូចដែលប្រិយមិត្ត និងមហាជនជាច្រើន បានទទួលជ្រាបរួចហើយ ដែលកាលពីពេលកន្លងទៅថ្មីៗនេះ គណនីហ្វេសប៊ុកមួយឈ្មោះ Kim SophaRy បានទម្លាយចេញថា មេតុងទីន អ្នកលក់ឡេអនឡាញរូបស្រស់ អ្នកនាង មូលីកា ឬហៅថា «ចែកា» ដែលធ្លាប់អួតសម្ញែងលុយដុល្លារទាំងដុំៗ គឺជាមេតុងទីនបោកប្រាស់ បន្ទាប់ពីប្រមូលលុយកូនៗបានរាប់លានដុល្លាររួចហើយ ស្រាប់តែគ្មានទំនួលខុសត្រូវ និងដោះស្រាយសង ធ្វើឲ្យកូនៗជាច្រើននាក់ កំពុងរងទឹកភ្នែក។
ពិតណាស់ ក្រោយរឿងនេះបានផ្ទុះឡើង ស្រាប់តែមេតុងទីន ចែកា បានចេញមុខ Live វីដេអូភ្លាមៗ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន និងថាគណនីខាងលើ គឺជាគណនីហ្វេសប៊ុកក្លែងក្លាយ ចេញមកប្រឌិតរឿងនេះ ដើម្បីចង់បង្ខូចកេរ្តិ៍ឈ្មោះ និងការរកស៊ីរបស់ខ្លួនតែម្តង។ ទោះជាយ៉ាងណា គណនីខាងលើ បានឆ្លើយទៅវិញថា៖ «អាខោនខ្ញុំfake តែរឿងពិត បើមានអ្នកលេងដូចអោយគាត់បន្តការបោកលុយ ដូចអ្នកមានរយអ្នករាល់ថ្ងៃហ្នឹងចឹង. រកពីណាមកសងយើង បូកមើលលេងៗ 5លាន$$ លុយខ្ញុំ4ពាន់ជាង ដឹងតែមិនបានហើយ ខ្ញុំផុសនេះកុំអោយបងប្អូនខ្មែរចាញ់បោកគេទៀត»។
ទោះជាយ៉ាងណា ដោយសារតែទំនងទប់លែងជាប់ ខណៈកូនៗជាច្រើននាក់ កំពុងសហការគ្នា ដើម្បីទាមទារយកលុយរបស់ពួកគេយកមកវិញ ផ្អើលពេញគ្រុបឆាត ស្រាប់តែយប់មិញនេះ (ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២) ចែកា ដែលកំពុងរងការចោទប្រកាន់ថាជាមេតុងទីបោកប្រាស់ បានចេញមុខ Live បកស្រាយ និងទទួលស្គាល់ថា ខ្លួនពិតជាជំពាក់លុយកូនៗប្រាកដមែន ដោយលើកមូលហេតុថា មានកូនៗជាច្រើននាក់បានបោកខ្លួន (ដេញរួចរត់បាត់)។
ក្នុងវីដេអូ Live ហាក់ដូចគ្មានជំពាក់អ្នកណាម៉ារៀល ចែកា បាននិយាយហាក់ចំអកទៅកាន់អ្នករិះគន់ ជេរប្រទេចថា ខ្លួនពេលនេះ ស្អីក៏លក់ដែរ ហើយឥឡូវកំពុងប្រម៉ូតូលក់ជើងមាន់ ដើម្បីរកលុយសងកូនៗ និងអះអាងថា ខ្លួនមិនរត់ទៅណាទេ។ ទាក់ទងរឿងគេចោទថាបោក មេតុងទីនរូបនេះ បាននិយាយថា មិនមែនកូនបោកខ្លួនៗ ទៅបោកកូនៗតទេ «កូនណាបោកខ្ញុំៗ ទទួលខុសត្រូវជំនួស កូនណាដែលអត់ទាន់បោកខ្ញុំៗ នឹងចេញសងជំនួសកូនដែលបោកយកលុយទៅ…។ មេតុងទីនរូបនេះ ក៏បាននិយាយថា ខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះកូនៗដែលដេញហើយរត់បាត់ ប៉ុន្តែ សម្រាប់កូនដែលអត់ទាន់ដេញ ខ្លួនងនឹងហៅមកធ្វើឯកសារ កិច្ចសន្យា សងលុយត្រឡប់វិញទាំងអស់។
ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គេបានឃើញស្រ្តីម្នាក់ ដែលចែកា ប្រាប់ទៅមហាជនថា សុទ្ធតែកូនៗ កំពុងមកធ្វើកិច្ចសន្យាសងលុយ គឺទំនងជាគ្នីគ្នាប៉ុណ្ណោះ ព្រោះថា មានអ្នកចូលជេរស្រ្តីរូបនោះទៀតផង តើនេះគឺជាការសម្តែង ឬយ៉ាងណា? ។ ជាក់ស្តែង គណនី Kim SophaRy ក៏បានបង្ហោះឲ្យដឹងថា «…អោយពួកគាត់ទៅធ្វើឯកសារ សងលុយរំលោះគេគ្រប់គ្នា ពេលគេទៅដល់ រត់គេច ហើយប្រាប់អ្នកនៅផ្ទះថា គាត់ចេញទៅក្រៅ មានការនិយាយមួយកូនបំណុលលុយធំៗ គ្រប់ស្តាយ ស្រីកា ឆ្លាតសមអ្នកអ្នកបោកលុយគេ ជិត10លានមែន»។
អ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលទៀតនោះ មេតុងទីនដ៏កំពូលវ័យឆ្លាត ចែកា ក៏បានប្រកាសទៅកាន់កូនៗដែលទម្លាយចេញថាខ្លួនបោកឲ្យដឹងថា «បើអ្នកណាយករូបខ្លួនមកផុសហើយ ខ្លួនមិនសងទេ ប្រាប់ឲ្យហើយ!!»។ តែទោះជាយ៉ាងណា យើងនឹងរង់ចាំមើលថា តើកូនតុងទិនម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ah Pich តើ ចែកា នឹងសង ឬយ៉ាងណា ខណៈរូបនាងបានបញ្ចេញឲ្យដឹងថា លុយរបស់នាងចំនួន ៣០ ម៉ឺនដុល្លារ ឯណោះ ដែលចែកា បានសន្យាខ្យល់១លានដងហើយ។
គណនីជាកូនតុងទីនខាងលើ ក៏បានផុសបញ្ជាក់ឲ្យ ចែកា ដឹងយ៉ាងដូច្នេះថាៈ «លេងខុសមនុស្សហើយ តិចទៀតក៏ក្រើកជាងហ្នឹងទៀត ទាល់លេងខ្លាំងៗ ឃើញមិនមាត់ៗ បានចិត្ត ធ្វើអោយអស់ចិត្តចាំមើលអ្នកណានៅពីក្រោយ ឆ្ងាញ់ឆាតមកសំរួលជួយចាប់វាមុនយី ខ្លាំងមេសbebe»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








