Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​រដ្ឋបាលគយ​ជប៉ុន បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាមួយ​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា​

​​ភ្នំពេញ​៖ លោក​អគ្គបណ្ឌិត សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ជប៉ុន ដែល​មាន​សមាសភាព​ម​ក​ពី​រដ្ឋបាល​គយ​ជប៉ុន​, ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) នៅ​កម្ពុជា​, និង​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក Atsuhiko FUJISHIGE ទីប្រឹក្សា​រដ្ឋបាល​គយ ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន នា​ថ្ងៃ​ទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ជំនួប​ពិភាក្សា​ការងារ នេះ ដោយ​ការពិភាក្សា​ផ្តោត​សំខាន់ លើ​លទ្ធភាព​នៃ​គម្រោង​ជំនួយ​ផ្តល់ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​ជប៉ុន និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋបាល​គយ​ជប៉ុន និង​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ ទេសរដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​ជប៉ុន ដែល​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា និង​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​ជា ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ លើ​គ្រប់​វិស័យ ទាំង​ក្នុង​ការជួយ​ស្តារ និង​កសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាពិសេស ការផ្តល់​ជំនួយ​បច្ចេកទេស ក្នុង​ការអនុវត្ត​កម្មវិធី កំណែទម្រង់ និង​ទំនើបកម្ម​, ការផ្តល់​នាវា​ល្បាត​ចំនួន​ពីរ​គ្រឿង និង​ជំនួយ​បច្ចេកទេស​នានា ផ្សេងទៀត ដល់​អគ្គនាយកដ្ឋាន​គ​យ និង​រដ្ឋាករ​កម្ពុជា​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ ទេសរដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​បន្ថែម ពី​ទំនាក់ទំនង​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ រវាង​ប្រទេស​ទាំង​ពីរ មាន​កំណើន​គួរឲ្យកត់សម្គាល់ ដែល​សមិទ្ធផល​ផ្លែផ្កា​ទាំងនេះ គឺជា​លទ្ធផល​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ ដ៏​យូរលង់​រវាង រាជរដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ ។​

​លោក Atsuhiko FUJISHIGE បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការស្តារ និង​កសាង​អភិវឌ្ឍន៍ ប្រទេសជាតិ ដែល​ក្នុងនោះ ការអនុវត្ត​កម្មវិធី​កំណែទម្រង់ និង​ទំនើបកម្ម របស់​រដ្ឋបាល​គយ​កម្ពុជា ទទួលបាន​លទ្ធផល​ល្អ​។​

​គណៈប្រតិភូ​គយ​ជប៉ុន ក៏​បាន​បន្ត​លើកឡើង ពី​លទ្ធភាព​ផ្តល់​គម្រោង​ជំនួយ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​ជប៉ុន (Nippon Automated Cargo Clearance System/Customs Information System “NACCS/CIS”) មក​ផ្លាស់​ជំនួស​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ​អាស៊ី​គូ​ដា ដែល​កំពុង​ប្រតិបិត្តិនា​ពេលបច្ចុប្បន្ន ។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ភាគី​ជប៉ុន ចំពោះ​លទ្ធភាព ក្នុង​គម្រោង​ផ្តល់​ជំនួយ ប្រព័ន្ធ NACCS/CIS មក​ផ្លាស់​ជំនួស​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម គយ​អាស៊ី​គូ​ដា ដែល​កំពុង​ប្រើប្រាស់ ដោយ​រដ្ឋបាល​គយ​កម្ពុ​ជា និង​ធុរជន​ពាក់ព័ន្ធ​ការនាំចេញ​-​នាំ​ចូល​នៅ​កម្ពុជា អស់​រយៈពេល​១០​ឆ្នាំ​មកហើយ ។​

​ក្នុង​បរិបទ​នេះ​, ការផ្លាស់ប្តូរ​ប្រព័ន្ធ​ថ្មី គឺជារ​បត់​មួយ​ដ៏​សំខាន់ ដែល​តម្រូវឲ្យ​មាន​ការពិនិត្យសិក្សា និង​វាយតម្លៃ​ឲ្យបាន​ម៉ត់ច​ត់ ច្បាស់​លាស់ គ្រប់​ជ្រុងជ្រោយ លើ​គ្រប់​ទិដ្ឋភាព រួម​ទាំង​បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​ផងដែរ​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ ទេសរដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឲ្យ​រដ្ឋបាលគយ​ជប៉ុន បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាមួយ​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា​សិក្សា លើ​គម្រោង​សំណើ​នេះ ក៏ដូចជា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ប្រតិបត្តិ រវាង​រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕ ​ដោយ​៖​កូឡាប​

×