Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្ករកម្ពុជា ត្រូវបានប្រទេសបង់ក្លាដេសបើកទីផ្សារឱ្យនាំចូលជំហានដំបូង ចំនួន ២៥០០០តោន និងចង់បង្កើតរោងម៉ាស៊ីនផលិត-កែច្នៃអង្ករ

spot_img

ភ្នំពេញ ៖ លទ្ធផលនៃកិច្ចប្រជុំពិភាក្សាលើការងារនាំចេញអង្ករទៅកាន់ប្រទេសបង់ក្លាដេស ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាល ដឹកនាំដោយ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ គឺ កម្ពុជា និងបង់ក្លាដេស បានសម្រេចលើការងារនាំអង្ករចេញជំហានដំបូង ចំនួន ២៥០០០តោន នៅពេលខាងមុខឆាប់ៗនេះ។

កិច្ចប្រជុំនេះ មានការចូលរួមពី ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុក ផ្នែកវិនិយោគ និងហិរញ្ញវត្ថុ និងលោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកផ្នែកទីផ្សារ និងជំរុញការនាំចេញ និង លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា, ចំណែកភាគីបង់ក្លាដេស ដឹកនាំដោយលោក ហ្សាកខាវ៉ាត់ ហុសស៊ាន (Md. Shakhawat Hossain) អគ្គនាយកផ្នែកចំណីអាហារ នៃក្រសួងចំណីអាហារ (Ministry of Food) នៃប្រទេសបង់ក្លាដេស និងសហការីចំនួន៤រូបទៀត ។ នៅពេលបញ្ចប់កិច្ចប្រជុំ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានរួម ឱ្យដឹងថា ភាគីទាំងពីរ កម្ពុជា-បង់ក្លាដេស បានពិភាគ្សាលើប្រភេទអង្ករដែលប្រទេសបង់ក្លាដេសត្រូវការ ក្នុងនោះមានអង្ករចំហុយ និងអង្ករ.ស និងប្រភេទកិច្ចសន្យា ដែលត្រូវធ្វើការរវាងប្រទេសទាំងពីរ គឺជាទំរង់រវាងក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនរដ្ឋ (Government to Government) និងពិនិត្យលទ្ធភាពអនុវត្តតាមទំរង់នៃកិច្ចសន្យារវាងក្រុមហ៊ុនរដ្ឋ និងផ្នែកឯកជន (Business to Government) ឬ កិច្ចសន្យារវាងក្រុមហ៊ុនឯកជន និងក្រុមហ៊ុនឯកជន (Business to Business)។

សូមបញ្ជាក់ថា ប្រទេសបង់ក្លាដេស បានពិនិត្យឃើញអំពីសក្តានុពលវត្ថុធាតុដើមពូជស្រូវកម្ពុជា ក៏មានចំណាប់អារម្មណ៍ចង់វិនិយោគលើរោងចក្រផលិត កែច្នៃអង្ករចំហុយនៅកម្ពជា រួចហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដេសតែម្តង។ សម្រាប់គោលបំណងនេះ គឺកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងដំណើរការ ពាណិជ្ជកម្មជាមួយប្រទេសបង់ក្លាដេស៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×