Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! យូរ​ៗ​ទៅ​អើត​ដី​ម្តង ពុទ្ធោ ស្រាប់តែ​ឃើញ​គេ​កំពុង​សង់ផ្ទះ​ប៉ុនណា​ណី​ នៅ​លើ​ដី​របស់​ខ្លួន លុះ​សួរនាំ​ឆ្លើយ​ថា​ច្រឡំ​ដី

spot_img

នេះជារឿងពិតមួយ ដែលកំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គម នៅក្នុងប្រទេសថៃ ផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងតែម្តង នៅពេលដែលបានដឹងថា គ្រួសារមួយបានច្រឡំធ្វើផ្ទះប៉ុនណាណី នៅលើដីរបស់គេបែបនេះ។

យ៉ាងណាមិញ រឿងរ៉ាវនេះ បានកើតឡើង គឺនៅពេលដែលម្ចាស់ដីលោក Pairat អាយុ ៤៥ ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះ Tha Makham មកពីខេត្ត Kanchanaburi បានទៅសុំជំនួយដោះស្រាយពីអាជ្ញាធរនាក្រុងបាំងកក បន្ទាប់ពីពួកគេបានរកឃើញមានគេមកសង់ផ្ទះគ្របដណ្តប់នៅលើផ្ទៃដីទាំងមូលរបស់ពួកគេ ទាំងដែលពួកគេមិនបានដឹងជាមុនសោះ ហើយក៏មិនដែលជួលឲ្យអ្នកម៉ៅការណាសាងសង់ផ្ទះនៅលើតំបន់ដីនេះនោះដែរ។

Pairat បាននិយាយថា ដីនេះ គឺជាដីកម្មសិទ្ធិប្តីប្រពន្ធរបស់គាត់ ព្រោះពួកគាត់មានឯកសារតាមច្បាប់ត្រឹមត្រូវ។ ប៉ុន្តែ នៅពេលមន្រ្តីហៅឲ្យមកធ្វើការវាស់វែងដីធ្លី ពួកគាត់ពិតជាស្រឡាំងកាំងខ្លាំងតែម្តង នៅពេលឃើញផ្ទះ២ កំពុងត្រូវបានសាងសង់ជិតរួចរាល់ទៅហើយនៅលើដីរបស់ពួកគាត់។

ដោយស្រាវជ្រាវរកឃើញថា ផ្ទះនោះកំពុងសាងសង់លើដីខុស ហើយសូម្បីគ្មានច្បាប់អនុញ្ញាត មន្ត្រី​សាលា​ក្រុង​ក៏បានបញ្ជាឲ្យផ្អាកការសាងសង់ និងធ្វើការផាកពិន័យ​លើ​មូលដ្ឋាន​សំណង់​គ្មាន​ការ​អនុញ្ញាតនេះ។ មន្រ្តីក៏បានបញ្ជាក់ថា បើម្ចាស់ផ្ទះនោះ មិនសង់ផ្ទះក៏ដោយ ក៏ត្រូវបានចោទប្រកាន់ថាបានទន្រ្ទាន រំលោភយកដីគេដែរ។

ចំណែក ភាគីអ្នកសាងសង់ លោក Kenchaya អាយុ ៥០ ឆ្នាំ បានសារភាពថា គាត់ពិតជា​បាន​សង់​ផ្ទះនោះ​មែន តែ​មិន​មាន​ចេតនា​ទេ។ គាត់បានប្រាប់ថា គាត់បានទិញដីពីអ្នកស្គាល់គ្នា ហើយអ្នកលក់នោះបានចង្អុលបង្ហាញថា ដីដែលលក់នោះនៅក្នុងតំបន់នេះ ដោយមិនដឹងថាដីមានទំហំប៉ុនគ្នា និងនៅជាប់គ្នាទេ រហូតទាល់​តែ​​មន្ត្រី​មកធ្វើការ​វាស់វែង ទើប​ដឹង​ថា ​គាត់​សង់​ផ្ទះ​លើ​ដី​អ្នក​ផ្សេងបែបនេះ។

លោក Kenchaya ក៏បាននិយាយថា គាត់ទាក់​ទង​ទៅ​លោក Pairat ដែល​ជា​ម្ចាស់​ដី​ពិត​ប្រាកដ ​ដើម្បី​ចរចា​ពី​រឿង​ដែល​បាន​កើត​ឡើង ដោយសុខចិត្តព្រមចំណាយលុយទិញយកដី​ឡូត៍នេះ ក្នុងតម្លៃ​ប្រហែល ៣០ ម៉ឺន ទៅ ៤០ ម៉ឺន​បាត ប៉ុន្តែ​ ការព្យាយាម​ចរចា​ជា​ច្រើន​ដង គឺនៅ​តែ​មិន​អាច​ឯកភាព​បានទេ​ ព្រោះ​ម្ចាស់​ដី​ទាមទារ​តម្លៃ​លក់​២​លាន​បាត ដែល​ថ្លៃ​ជាង​តម្លៃ​វាយតម្លៃ​ច្រើន​ដងឯណោះ។ ដូច្នេះ​ គាត់ក៏សូមម្ចាស់ដី​មេត្តា​ជួយ​បញ្ចុះ​តម្លៃ​ផង ដើម្បី​បញ្ចប់​បញ្ហា​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×