Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​មិន​ខុស​មែន! ម៉ូ​លី​កា មេ​តុងទីន Online កំពុង​អត់​ខ្វល់​រឿង​ជំ​ពា​ក់​កូន​ៗ ចេញមុខ​សុំទោស ក្រោយ​និយាយ​បែបនេះ​ដាក់ សឿ សុធា​រ៉ា ធ្វើឲ្យ​មហាជន​ផ្ទុះ​ការរិះគន់

spot_img

កាលយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ មេ​តុងទីន Online និង​ជា​អ្នកលក់​ទ្បេ​ដ៏​ល្បីល្បាញ​មួយ​រូប អ្នកនាង ម៉ូលីកា ឬហៅថា ចែកា បានចេញវីដេអូ Live បកស្រាយរឿងគេចោទថាជាធ្វើមេតុងទីន Online កំពុងបោកប្រាស់កូនៗ ដោយរូបនាងបានបញ្ជាក់ថា ខ្លួនមិនបានបោកកូនៗទេ ប៉ុន្តែ អត់លុយសងកូនៗរាប់លានដុល្លារ ដោយសារមានកូនៗ បោកខ្លួនដែរ ដោយ «ដេញរួចរត់បាត់»។ តែយ៉ាងណា គេក៏មិនដឹងថា នេះជាការពិត ឬក៏គ្រាន់តែល្បិចដោះសាររបស់មេកា យ៉ាងណានោះទេ។

តែអ្វីដែលធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺខណៈកំពុងឡាយហាក់គ្មានកើតទុក្ខអ្វី រឿងបញ្ហារកលុយសងកូនៗរាប់លានដុល្លារ ស្រាប់តែមានអ្នកចូលខមិនសួរថា «ចុះ សឿ សុធារ៉ា គាត់បោកតុងទីនគេដែរ ម៉េចមិនរត់ចោលស្រុកផង?»។ ពេលនោះ ស្រាប់តែ មេតុងទីនអនឡាញដ៏ល្បីរូបនេះ ខណៈកំពុងលើក Tiger ក្លែមជើងមាន់បណ្តើរ បានឆ្លើយតបភ្លាមៗថា៖ «គាត់ឆ្កួតបាត់ហើយហ្នឹង ចង់និយាយអ៊ីចឹងហ្អាស… ខ្ញុំនៅរកបាន ខ្ញុំអត់ទាន់ឆ្កួតទេ អ៊ីចឹងខ្ញុំនៅសងអ្នកទាំងអស់គ្នា… ចង់និយាយអ៊ីចឹងបង… មនុស្សធម្មតា​ នៅរកលុយបាន ចុះមនុស្សឆ្កួតនៅរកលុយបានឬអត់? ឥលូវខ្ញុំសុំនិយាយតែប៉ុណ្ណឹង អ៊ីចឹងអត់មានអ្នកណាប្រកាន់គាត់ទេ ព្រោះគាត់ឆ្កួត…»។

បើទោះជាមេតុងទីនេះរូបនេះ បានធ្វើការសុំទោសនៅក្នុងអំឡុងពេល Live ក៏ដោយ តែពាក្យសម្តីដ៏ប្រមាថនេះ ត្រូវបានគេកាត់យកទៅបង្ហោះ ធ្វើឲ្យមហាជនផ្ទុះប្រតិកម្មខ្លាំងៗតែម្តង។ ក្នុងនោះ ចែគេន ដែលអ្នកកំពុងចេញមុខជួយ និងលើកទឹកចិត្ត សឿ សុធារ៉ា ក៏បានចេញមកប្រតិកម្មផងដែរថា «ខ្ញុំសុំប្រាប់អូនថា ប្អូនស្រីសុធារ៉ា មិន បាន. ឆ្កួ-ត, ទេអូន អ្នកដែលឆ្កួ-តគឺអូន អូនជាអ្នកលក់លេ…..ល្បីគួរសមដែរ តែមិនចេះរក្សាកត្តិ…..យសអូនអោយសមនឹងរាល់ថ្ងៃដែរអូនកំពុងព្យាយាមស្រង់មកវិញ តា …..ហី… ចាំទំនេរចេហែ………ក ពីអូនឯងម្តង មើល»។

ក្រោយឃើញមហាជនជេរខ្លាំងៗ «ចរិតថោកហើយ សំដីថោកទៀត មីស្អីនេះ ជំពាក់គេច្រើពេកទេដឹង បាននិយាយចេញមកលែងដឹងខ្យល់អស់ចឹង» និងប្រតិកម្មពី ចែគេន ស្រាប់តែនៅមុននេះបន្តិច (ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២) មេតុងទីនអានឡាញកំពុងផ្ទុះរឿងអាស្រូវបោកកូនៗ ម៉ូលីកា បានចេញមុខសុំទោស សឿ​ សុធារ៉ា ដោយបានរៀបរាប់យ៉ាងដូច្នេះថា ៖ «នាងខ្ញុំ មូលីកា សូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និង សុំទោសសាធារណៈជនទាំងអស់គ្នា ដោយម្សិលមិញនេះនាងខ្ញុំមិនប្រយ័ត្នក្នុងឡាយ បានថ្លោះធ្លោយនិយាយដោយអចេតនាប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ា និង ធ្វើឱ្យបងប្អូនក្នុងបណ្តាញសង្គមទាំងអស់មានការខឹងសម្បាលើរូបនាងខ្ញុំ ដូចនេះថ្ងៃនេះខ្ញុំសូមលើកម្រាមដៃដប់សុំទោសបងប្អូនជាសាធារណៈ នាងខ្ញុំព្រមទទួលកំហុសទាំងអស់ ដែលបានកើតឡើង នាងខ្ញុំពិតសោកស្តាយដែលនាងខ្ញុំធ្វេសប្រហែសមិនបានប្រយ័ត្ន។ អាស្រ័យហេតុនេះសូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាអនុគ្រោះលើកលែងទោសចំពោះនាងខ្ញុំផង នាងខ្ញុំសូមសន្យាថានឹងមិនឱ្យមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ។ សូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងសង្គមហ្វេកប៊ុក ទទួលយកនូវការសុំទោសរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@sadboy.com789 #Molika #សឿសុធារ៉ា #អឿនម៉ូលីកា #mrrlodiiofficial #sokreachofficial #MrrLodii #តុងទីន #តុងទីនរត់ចោល #តុងទីនអនឡាញ ♬ original sound – Mrr Lodii Official 🇰🇭
spot_img
×