Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ឹម…ឱ​ជីវិ​ត! ស្រ្តី​មានផ្ទៃពោះ៣ខែ ប៉ុនប៉ង​លោ-ត​ទឹក​បញ្ចប់ជីវិត ជាមួយ​កូនស្រី​អាយុ៤ឆ្នាំ ដោយសារតែ…

spot_img

ទំព័រហ្វេសប៊ុក Node នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានរាយការណ៍ថា មន្រ្តីប៉ូលីសនៅប៉ុស្តិ៍ Bang Yi Khan រួមជាមួយអ្នកស្ម័គ្រចិត្ត បានជួយសង្គ្រោះមានស្រ្តីមានផ្ទៃពោះម្នាក់ ដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនជាមួយកូនស្រីអាយុ ៤ ឆ្នាំ។ ហេតុការណ៍នេះ បានកើតឡើងនៅស្ពាន Somdet Phra Pinklao (ឆ្លងកាត់ពី Phra Nakhon ឆ្ពោះ​ទៅ​ខាង​ Thonburi) នៃទន្លេ Chao Phraya ប្រទេសថៃ។

នៅពេលមក​ដល់ ប៉ូលិស និងក្រុមសង្គ្រោះ បានក៏​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់ ​កាន់​កូនស្រី​អាយុ​៤​ឆ្នាំ​ ឈរ​នៅ​មាត់​ស្ពាន ដោយស្រ្តីជាម្តាយឈរនៅខាងក្រៅបង្កាន់ដៃការពារស្ពាន ខណៈកំពុងស្រែកទ្រហោយំយ៉ាងខ្លាំង។ ពេលសួរនាំដំបូង ស្ត្រីរូបនោះ បានប្រាប់ថា នាងមានភាពតានតឹងផ្លូវចិត្តយ៉ាងខ្លាំង ដោយសារបាត់បង់ការងារធ្វើ និងគ្មានលុយសម្រាប់ទិញអាហារឲ្យកូនហូប។

តែយ៉ាងណា បន្ទាប់​ព្យាយាម​លួងលោម​​អស់​រយៈពេល​ជាង​១​ម៉ោង ប៉ូលិស និងក្រុមសង្គ្រោះជំនាញ បានជួយលើកស្រ្តីមានផ្ទៃពោះ និងកូនស្រីរបស់នាង ចូលមកលើស្ពានវិញដោយសុវត្ថិភាព មុន​នឹង​នាំ​យក​ទៅ​​នៅ​ប៉ុស្តិ៍​ប៉ូលិស Bang Yi Khan ដើម្បីរង់ចាំទាក់ទងទៅគ្រួសារសាច់ញាតិ មកទទួលយកត្រឡប់វិញ។

នៅប៉ុស្តិ៍ប៉ូលិស ស្រ្តីមាន​អាយុ ២១ ឆ្នាំ រូបនេះ ​បានរៀបរាប់​ទាំង​ទឹកភ្នែក​ថា នាង​បាន​បែក​ពី​ប្តី​ ត្រូវរកស៊ីចិញ្ចឹម​កូនស្រី​តែ​ម្នាក់​ឯង​ អស់មួយ​រយៈហើយ ហេតុនេះ នាង​មាន​អារម្មណ៍​នឿយ​ហត់ និង​បាក់​ទឹកចិត្ត​យ៉ាង​ខ្លាំង រកគិតអ្វីមិនចេញនោះទេ។

នាងបន្តថា ដោយសារមានផ្ទៃពោះ៣ខែ ស្របពេលជួបបញ្ហាហរិញ្ចវត្ថុ លក់ដូរខាតអស់ដើមអស់ចុង ហើយថែមទាំងប្តីទៅមានអ្នកថ្មីទៀត ជាហេតុធ្វើឲ្យនាងតានតឹងផ្លូវចិត្តខ្លាំង ទើបគិតចង់ធ្វើអត្តឃាតជាមួយកូនស្រីតែម្តងទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×