ភ្នំពេញ ៖ ប្អូនស្រី អ្នកនាង ខត់ សុឃីម អ្នកនាង ខាត់ ស្រីវង ដែលបានចាកចេញទៅរស់នៅ អាមេរិកជាង១០ឆ្នាំ បានប្រញាប់ឡើងយន្តហោះ មកប្រទេសកំណើតមិនអាចចាំទៀតបាន។ អ្នកនាងមកចូលរួមធ្វើពិធីបុណ្យ គម្រប់៧ថ្ងៃ ដល់សពបងប្រុស ខាត់ ចំរើន ដែលចាកឆ្ងាយមិនវិលវិញ ហើយអ្នកនាងមកមិនទាន់ដង្ហើមនិងបានត្រឹមតែសម្រក់ទឹកភ្នែក មើលបងបូជាពីចម្ងាយតាមប្រព័ន្ឋទូរស័ព្ទ។

បើតាមដឹង ខាត់ ស្រីវង មកមិនទាន់ដង្ហើម មនុស្សសំខាន់ក្នុងជីវិត២នាក់ហើយ គឺលោកឪពុក លីវ ខាត់ ដែលមរណៈកាលកាល២ឆ្នាំមុន ហើយលើកនេះបងប្រុសបណ្តូលចិត្ត ដែលមានអនុស្សាវរីយ៍ច្រើន កាលពីនៅវ័យក្មេង និងពេញវ័យកម្លោះក្រមុំ មិនចាញ់បងស្រីខាត់ សុឃីម។ ម្ល៉ោះហើយជារូបភាព តក់ស្លុតបំផុតដែលបន្តកើតមានត្រកូលខាត់។ អ្នកនាង ខាត់ ស្រីវង ដែលបច្ចុប្បន្នមានកូនស្រី២នាក់ បានមកដល់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នាយបថ្ងៃទី២៣ ដោយមានការមកទទួលពីសាច់ញាតិ បងប្អូន និងអ្នកម្តាយបង្កើត។ អ្នកនាងមានការទ្រហោយំពេលឃើញប្អូនៗមកទទួល ហើយមកដល់ដីកំណើតចំពេលបាត់បង់បងប្រុសបណ្តូលចិត្តបែបនេះដែល ជាមនុស្សចូលចិត្តលេងសើច។ ខាត់ ស្រីវង បាននិយាយលើការឡាយ ថានាងមកមិនទានដង្ហើម ក៍ត្រូវមកកាន់ធាតុរើសឆ្អឹងបងនាងអោយបានទោះ ជិះយន្តហោះរាប់ម៉ោងក៍ស៊ូ។ បងចំរើនជាមនុស្សរួសរាយ ហើយបងប្អូនយើង មានរូបភាពច្រើនណាស់ល្អផង អាក្រក់ផងកម្សត់កម្រទើបពិបាកបំភ្លេច។ គាត់មានគ្រុប ក្នុងគ្រួសារ អោយតែព្រឹកឡើង កូរជាងគេ ពេលខ្លះសូត្រធម៌ដាក់គ្រុបក៍ឃើញ។ យ៉ាងណានេះការចងចាំហើយ នាងមានតែបួងសួងអោយវិញ្ញាក្ខន្ឋបងប្រុស ទៅកាន់បរមសុខ និងកុំបារម្ភប្រពន្ឋកូន បងប្អូននិងមិនចោល ហើយចាត់ទុកដូចជាសាច់ញាតិ។

អំឡុងពេលឈឺនៅពេទ្យ ចំរើន បានបង្ហាញការព្រួយបារម្ភកូនទាំង៣ដែលនៅក្មេងវ័យត្រូវការមើលថែរមានអនាគត។ ពេលនេះឪពុកទៅចោលហើយ អ្នកនាងខាត់ សុឃីមជាបងសន្យាមើលថែ ព្រោះយល់ថាមានអុស្សាវរីយ៍ច្រើនណាស់ដែលបន្សល់ទុកក្នុង ពេលនៅមានជីវិត ។ ម្ល៉ោះហើយការបាត់បង់ប្អូនប្រុសបណ្តូលចិត្តនេះ ពិបាកទទួលយកក្នុងត្រកូលខាត់ខ្លាំងណាស់។ សូម្បីតែអ្នកគាំទ្រក៏ពិបាកទប់ចិត្តព្រោះស្តាយមនុស្សមានស្នាដៃ និងទេពកោសល្យកម្ររក។ ខាត់ សុឃីម ធ្លាប់ទទូចឲ្យមហាជន គិតគូពីសុខភាព ព្រោះសុខភាពសំខាន់ណាស់ កុំចាំឈឺចាំព្យាបាលគឺមិនល្អនោះទេ។ បើក្រឬមាន តែឈឺហើយគឺលំបាកណាស់។ ២នាក់ហើយក្នុងត្រកូលបងប្អូននាង។ ដូចនេះគ្មានអ្វីល្អជាង សុខភាព មានសុខភាពល្អទើបមានឱកាសរកលុយចិញ្ចឹមគ្រួសារ។ ពិធីបុណ្យ ៧ថ្ងៃសពលោកខាត់ ចំរើនប្រារព្ឋនៅ ផ្ទះភរិយា លោកស្រី ប្រាក់ ផល្លី ក្នុងភូមិបឹង សង្កាត់ពញ៉ាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម











