Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូដា នីតា ព្រមបញ្ចប់រឿង ក្រោយ សឿ សុធារ៉ា ចេញមុខសុំទោសរឿងបំណុលជិត៥មុឺនដុល្លារ

spot_img

ភ្នំពេញ ៖ ចុងក្រោយអ្នកនាង សូដា នីតា បានព្រមបញ្ចប់រឿងជាមួយ សឿ សុធារ៉ា ហើយ ពាក់ព័ន្ធទៅនឹងបំណុលជិត៥មុឺនដុល្លារ បន្ទាប់ពី សឿ សុធារ៉ា យល់ព្រមចេញសុំទោសនាងជាសាធារណះរួចមក។

នៅមុននេះ សូតា នីតា បានសម្រេចលុបបំណុលដែល សឿ សុធារ៉ា បានជំពាក់ជិត៥ម៉ឺនដុល្លារ ក្រោមហេតុផលអាណិត សឿ សុធារ៉ា កំពុងជាប់ការលំបាកនិងជួបទុក្ខម្តាយស្លាប់។ ប៉ុន្តែក្រោយពេល សឿ សុធារ៉ា បានស្នើអោយ សូដានីតា អោយទៅសុំខម៉ាទោសម្តាយរបស់ខ្លួនពាក់ព័ន្ធលុយបំណុលនេះ ដោយមានមូលហេតុ នោះ ស្រាប់តែ សូដា នីតា ក៏បានច្រឡោតខឹង និងព្រមាមគាស់បំណុលនេះជាថ្មីឡើងវិញ ក្នុងករណីដែល សឿ សុធារ៉ា មិនចេញមុខបកស្រាយអោយបានច្បាស់លាស់ និងសុំទោសនាងជាសាធារណៈ។

យ៉ាងណា បន្ទាប់ពីមានភាពចម្រូងចម្រាស់នេះនៅទីបំផុតអ្នកនាង សឿ សុធារ៉ា បានសម្រេចចេញជាវីដេអូធ្វើការសុំទោសជាសាធារណៈទៅកាន់អ្នកនាង សូដា នីតា។
សឿ សុធារ៉ា បានសុំទោសជាសាធារណទៅកាន់ សូដា នីតា ដោយបានទទួលកំហុសដែលបាននិយាយខាងលើនេះ។

តាមរយៈវីដេអូឃ្លីបដែលបានបង្ហោះតាមគណនេយ្យហ្វេសប៊ុកកាលពីថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាង សឿ សុធារ៉ា បានលើកឡើងថា ដោយសារនាងមានការភាន់ច្រឡំ ដោយសារនាងបានបាត់បង់ម្តាយជាទីស្រឡាញ់ និងមានការសំណូមពរពីមិត្តភក្តិ បងប្អូនជាអ្នកសិល្បះឲ្យនាងធ្វើវីដេអូសុំទោសបងស្រី សូដា នីតា ។

នាងនិយាយថា នាងខ្ញុំសុំទោសទៅកាន់បងស្រី សូដា នីតា ដែលនាងមានការភាន់ច្រឡំ ហើយសុំអរគុណបងដែលបានលើកលែង និងលុបបំណុលដែលប្អូនជំពាក់។ ប្អូនមិនចង់មានរឿងវែងឆ្ងាយឡើយ ព្រោះប្អូនមិនចេះឈ្លោះ ដូច្នេះប្អូនសូមលើកដៃដប់ សំពះសុំទោសបងជាផ្លូវការនាពេលនេះ សូមបង សូដា នីតា មេត្តាកុំខឹងនឹងប្អូនអី ព្រោះបងក៏ដឹងថា ប្អូនលំបាក ក្រ ធ្លាក់ខ្លួន ហើយត្រូវម្តាយស្លា.ប់ទៀត។ យើងទាំងពីរមានម្តាយស្លា.ប់ដូចគ្នា ចឹងសូមបងកុំប្រកែប្រកាន់ប្អូនអី។

សឿ សុធារ៉ា បញ្ជាក់ថា នាងសុំអរគុណនូវទឹកចិត្តអ្នកនាង សូដា នីតា ដែលបានលើកលែងបំណុលដល់រូបនាង ខណៈពេលដែលនាងបានជូនពរ អ្នកនាង សូដា នីតា និងគ្រួសារជួបតែសេចក្តីសុខ កុំឲ្យជួបរឿងអភព្វដូចជារូបនាង។
ជាការឆ្លើយតបអ្នកនាង សូដា នីតា បានបញ្ជាក់ដោយខ្លីថា ចាអូន បងក៏លំបាកដែរ តែបង អត់ចេះជាន់មនុស្សដែលកំពុងមានបញ្ហាទេអូន បងតែងតែលើកលែង ! បងជូនពរប្អូនដូចគ្នា ! បងអត់បានទុកក្នុងចិត្តទេ ស៊ូៗឡើង បញ្ចប់ចុះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×