Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ទឹមស ១ កំពឹស​ប៉ុណ្ណោះ ប្រសិនបើ​អ្នកចេះ​ប្រើប្រាស់​វា​ត្រូវ​ពេល វា​នឹង​ជួយ​ដល់​សុខភាព ព្រមទាំង​ទប់ស្កាត់​ជំងឺ​កាច​សាហាវ​បាន​ពេញ​មួយជីវិត​

ទាំង​វេជ្ជសាស្ត្រ​បុរាណ និង​សម័យ​សុទ្ធសឹង​មានការ​ស្រាវជ្រាវ​ពី​ប្រយោជន៍​ជាច្រើន​របស់​ខ្ទឹមស ។ ខ្ទឹមស​ពិតជា​ឱសថ​ដ៏​មានតម្លៃ​សម្រាប់​សុខភាព ។ ប៉ុន្តែ​ក្រៅពី​បញ្ហា​ដែល​ខ្ទឹមស​នោះ​ត្រូវជា​ខ្ទឹមស​គ្មាន​ជាតិគីមី នោះ​បញ្ហាសំខាន់​គឺ​ការប្រើប្រាស់​វា​បែបណា ពេលណា​? ។​

​សំខាន់បំផុត​នៃ​ភាព​សក្តិ​សិទ្ធ​របស់​ខ្ទឹម​សគឺ​វេលា​ដែល​អ្នក​ត្រូវ​បរិភោគ​វា ! ចម្លើយ​របស់​អ្នកវិទ្យាសាស្ត្រ​នោះ​គឺ​ពេលព្រឹក​ព្រលឹម ក្រោកពីដំណេក ។ ពួកគេ​បាន​បកស្រាយ​ពន្យល់ថា ៖ ខ្ទឹមស​គឺជា​ប្រភេទ​អង់​ទី​ប៊ី​យូ​ទិ​ក​ធម្មជាតិ វា​ជួយ​ព្យាបាល​នូវ​ជំងឺ​បណ្តាលមកពី​ការឆ្លង​មេរោគ ព្រមទាំង​ជួយ​ក្តិច​ចោល​នៃ​ពន្លក​នៃ​ជំងឺ​ដែល​រៀបនឹង​កើតឡើង ។ បណ្តា​សារធាតុ​ពិសេស​របស់​ខ្លឹម​សវា​នឹង​បញ្ចេញ​ឥទ្ធិពល​ខ្លាំងក្លា​ប្រសើរ​បំផុត នៅពេល​ព្រឹក​ព្រលឹម​ដែលជា​វេលា​ល្អ​បំផុត ។ ក្នុង​សរីរាង្គ​មនុស្ស​ម្នាក់ៗ ចាប់ផ្តើម​ធ្វើការ ។ រីឯ​របៀប​ប្រើ​វិញ គឺ​អ្នក​ត្រូវ​រក្សា​ទម្លាប់​បរិភោគ​ខ្ទឹមស​ឆៅ ១ កំពឹស រៀងរាល់​ពេលព្រឹក កុំ​ឲ្យ​លោះ​ពេល ហើយ​វា​នឹង​នាំនូវ​ប្រយោជន៍​ធំៗ​រួមមាន ៖

១.​ប​ញ្ឃ​ប់​ការឈឺ​បំពង់ក លក្ខណៈ​ប្រឆាំង​មេរោគ​ដ៏​ខ្លាំង​របស់​ខ្ទឹមស ពេល​អ្នក​បរិភោគ​វា​រាល់ថ្ងៃ​ទៅ ការឈឺ​ក​ដែល​អាច​យាយី​អ្នក​បាន​គ្រប់​ពេលនោះ ពុំ​មានឱកាស​ធ្វើបាប​អ្នក​ទៀត​ទេ ។ ប្រសិនបើ​អ្នក​លំបាក​បរិភោគ​ឆៅ នោះ​ពេល​ឈឺ​ក អ្នក​អាច​យក​ខ្ទឹមស​ដាំ​មួយ​ពុះ រួច​បន្ថែម​ទឹកឃ្មុំ​បន្តិច​ចូល ដើម្បី​ងាយ​បរិភោគ ។​

២. បន្ថយ​ការឈឺ​ពោះ​រាក​រួស ៖ ខ្ទឹម​សមាន​ប្រយោជន៍​ណាស់​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ វា​នឹង​ជំនួយ​ធ្វើ​ឲ្យ​អ្នក​កំពុង​រាករូស​អាច​សះស្បើយ​បាន​ក្នុងពេល​ខ្លី ។​

៣. សំអាត​ក្រពះ ៖ ខ្ទឹមស​ជួយ​កម្ចាត់​សារធាតុពុល​និង​មេរោគ​អាក្រក់​ក្នុង​ក្រពះ​របស់​អ្នក ពិសេស​ពេល​អ្នក​បរិភោគ​ខ្ទឹមស​ឆៅ នៅពេល​ពោះ​ទទេ ។​

៤. រំសាយ​ចោល​ជាតិពុល​ក្នុង​ថ្លើម និង​ផ្លោក​នោម ៖ វា​ជួយ​ឲ្យ​ថ្លើម និង​ប្លោកនោម​មាន​សកម្ម​ភាពខ្លាំង ក៏ដូចជា​សម្រួល​ក្នុងការ​រំសាយ​ចោល​ជាតិពុល​ល្អ​ជាង​មុន ។ វា​ក៏​នៅ​កម្ចាត់​ពពួក​មេរោគ​ផ្សេងៗ បង្កើន​សមត្ថភាព​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ។​

៥.​បង្ការ​ប្រឆាំង​មហារីក ៖ បរិភោគ​ខ្ទឹមស​ឆៅ​ជា​រៀងរាល់ថ្ងៃ ក៏ដូចជា​ការបន្ថែម​ក្នុង​អាហារ នូវ​ខ្ទឹមស​ឆ្អិន រួមជាមួយ​បន្លែ​វា​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក ពិសេស​គឺ​មហារីកក្រពះ និង​បំពង់ក ។​

៦.​ជួយ​ឲ្យ​សម្ពាធ​ឈាម​ស្ថិរភាព ៖ ខ្ទឹមស​ជួយ​បង្កើន​សមត្ថភាព​ទប់ស្កាត់​កំណើន​សម្ពាធ​ឈាម ក៏ដូចជា​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ជួយ​បង្កើន​ចរាចរ​ឈាម​ក្នុង​រាងកាយ​បាន​ងាយស្រួល ។​

៧.​កាត់បន្ថយ​ស្ត្រេ​ស ៖ សារធាតុ​បំប៉ន ក្នុង​ខ្ទឹមស ពិតជា​ប្រសើរ​ណាស់​សម្រាប់​ខួរក្បាល វា​អាចជួយ​គាំទ្រ​ដល់​អ្នក​ដែល​កំពុង​ព្យាបាល​ជំងឺ​ពាក់ព័ន្ធ​នឹង​សរសៃប្រសាទ ។ មនុស្ស​ធម្មតា​វិញ​ក៏​វា​ជួយ​បន្ថយ​ភាព​តានតឹង ធូរស្បើយ​អារម្មណ៍​បំបាត់​ការនឿយហត់ ។​

​កំណត់សម្គាល់ ៖ គប្បី​បរិភោគ​រៀងរាល់​ពេលព្រឹក តែ​១ កំ​ពឹង -(​ពីរ​កំពឹស​ប្រសិនបើ​វា​តូច​) គឺ​គ្រប់គ្រាន់​ហើយ បរិភោគ​ច្រើនពេក​មិនល្អ​ដល់​រាងកាយ​ទេ ។ បើ​មាន​ពេល​បកសម្បក​ចេញ​ហាន់​ជា​ចំ​ណិ​ច​តូចៗ​ទុក​ពី ៥-១០​នាទី ចាំ​បរិភោគ នោះ​នឹង​នាំមក​នូវ​ផលប្រយោជន៍​ល្អ​បំផុត ៕

ចន្ទ្រា​

×