Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនសង្ស័យម្នាក់ ពីបទ ឆបោក ប្រើប្រាស់គណនីហ្វេសប៊ុក ដោយប្រើរូបថតរបស់យោធិននៃកងរាជអាវុធហត្ថ សរសេរអត្ថបទឆបោក ស្នើសុំលុយជាសាធារណៈ

spot_img

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលបានប្រើប្រាស់គណនីហ្វេសប៊ុក ដោយប្រើរូបថតរបស់យោធិននៃកងរាជអាវុធហត្ថ សរសេរអត្ថបទឆបោកស្នើសុំលុយជាសាធារណៈ ត្រូវបានចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ពីបទ ឆបោក។

នៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ឈ្មោះ លឹម សិលា ភេទប្រុស អាយុ៣៣ឆ្នាំ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Vin Vin, សុខ ចិត្រា, Pu Chet ដោយប្រើរូបថតរបស់យោធិននៃកងរាជអាវុធហត្ថ សរសេរអត្ថបទឆបោកស្នើសុំលុយជាសាធារណៈ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងថា បុគ្គលនេះ ត្រូវបានស្នងការដ្ឋានស្រាវជ្រាវព័ត៌មាន សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ដរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបញ្ជូនទៅតុលាការតាមនីតិវិធី។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជននេះត្រូវបានចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនពីបទឆបោក តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានស្នើសូមអំពាវនាវ សុំឱ្យគោរពច្បាប់ទាំងអស់គ្នា។

លោកធ្ធាំ ប៉ុណ្ណោះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ដែលទាក់ទងនឹង៖ ឈ្មោះ លីម សិលា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកស៊ីយាមផ្ទះឲ្យគេ ទីកន្លែងកំណើតភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិព្រៃកុច សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅលីវ ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោសដោយ តុលាការបាន។

ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ឆបោក ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

លោកចៅក្រម បង្គាប់ៈឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ លីម សិលា ភេទប្រុស អាយុ ៣៣ឆ្នាំ ទៅមណ្ឌលអប់រំកែប្រែទី១ (២១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។ ប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ គ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈ ទាំងអស់សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×