Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ ពិរុទ្ធជនម្នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នៅខេត្តកំពង់ឆ្នាំង

spot_img

ភ្នំពេញ: តុលាការកំពូលកាលពីព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានធ្វើការជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ជាប់ចោទគ្រឿងញៀនម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០២០ ។

លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ ឈ្មោះ ហួរ គុល ភេទប្រុស អាយុ ៣២ ឆ្នាំ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ហួរ គុល ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគាកំណត់ ៤ ឆ្នាំ ៦ ខែ ក្រោមការចោទប្រកាន់ពីបទ:«ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនជាប់ចោទបានប្តឹងឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់ពួកគេរក្សាទុកជាបានការដែល ។ គាត់ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅភូមិបឹងលាជ ឃុំ សេដ្ឋី ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាលជំនាញ ដកដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ២៩, ៨៦ ក្រាម។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×