Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! យក​ប្តី​គេ​ហើយ នៅមុខ​ក្រាស់​ឌឺ​បង្ហោះ​រូប​ផ្អែមល្ហែម​នឹ​ង​គ្នា បញ្ឈឺចិត្ត​ប្រពន្ធដើម​ទៀ​ត

spot_img

ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាសម្តែងនូវការស្អប់ខ្ពើមយ៉ាងខ្លាំង ចំពោះទង្វើផិតក្បត់របស់បុរសជាប្តីម្នាក់ និងជាពិសសស្រ្តីជាសាហាយស្មន់ បង្ហាញសុទ្ធតែជាអ្នកធ្វើបុណ្យ តែក្នុងចិត្តសាងបាប មុខក្រាស់យកប្តីគេហើយ នៅហ៊ានឌឺបង្ហោះរូបផ្អែមល្ហែមនឹងគ្នា បញ្ឈឺចិត្តប្រពន្ធដើមទៀត។

នេះបើតាមស្រ្តីជាប្រពន្ធ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Tim Tim បានបង្ហោះទិដ្ឋភាពនាងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ព្យាយាមបញ្ចប់ជីវិត ដោយសារឈឺចិត្តប្តីផិតក្បត់ និងរូបថតប្តីផ្អែមល្ហែមនឹងស្រ្តីជាសាហាយ និងភ្ជាប់សាររៀបរាប់ទាំងក្តីឈឺចាប់ខ្លាំងបំផុត យ៉ាងវែងអន្លាយថា៖ ឈឺកាយខ្ញុំនៅទ្រាំបាន តែបើឈឺចិត្តពិតណាស់ទ្រាំមិនបាន តស៊ូជា១គ្នាអស់រយះពេល10ឆ្នាំ ខ្ញុំមិនដែលចង់បានអ្វីទេ ក្រៅពីភាពកក់ក្ដៅមានទំនួលខុសត្រូវនឹងខ្ញុំ.. និងបំពេញតួនាទីជាប្ដី ជាឪពុកល្អ ស្មោះអោយតម្លៃខ្ញុំជាប្រពន្ធ សុំត្រឹមមិនទុកពួកខ្ញុំចោលប៉ុណ្ណឹង ហេតុអីធ្វើមិនបាន តើខ្ញុំមិនល្អត្រង់ណាទៅ បានជាអ្នកព្យាយាមចាក់ខ្ញុំហើយចាក់ខ្ញុំទៀត តើអ្នកណា១ដែលថាមិនចង់អោយប្ដីខ្ពង់ខ្ពស់ឋានៈតួនាទី មានលុយគ្រប់គ្រាន់ក្នុងការទំនុកបម្រុងកូន និងជីវភាពគ្រួសារ តែការដែលអ្នកចេញពីផ្ទះបាត់ៗទៅធ្វើការ តែបែរជាសាហាយស្មន់នឹងគ្នា លាក់បាំងខ្ញុំមករហូតប្រាប់ខ្ញុំថាគេជា ជំទាវ គេជាមេអ្នក តែស្រីនោះគ្មានអីទាល់តែសោះ សូម្បីតែងារជាជំទាវ បោកប្រាស់ចិត្តខ្ញុំ ខ្ញុំល្ងង់បំផុតដែលជឿទុកចិត្តអ្នកមករហូត។

ស្រលាញ់ណាស់ប្ដី ខ្ញុំមិនដែលទៅណាចោលអ្នកទេ មានស៊ីអត់ស៊ីតែងតែក្បែរអ្នក ចុងក្រោយអ្នកក៏ធ្វើអោយខ្ញុំឆ្អែត ដោយការក្បត់ ខ្ញុំបានទុកឱកាសអោយអ្នកកែ ដើចេញពីគេ តែអ្នកអត់ទេ នៅតែបំពាន ស្រីណាធ្វើចិត្តបានទៅ ចាប់បានប្ដីសាហាយស្មន់និងគ្នាហើយ ប្ដីនៅតែរួមការងារជា១គ្នា ប្រាប់ខ្ញុំថាឈប់ តែនៅតែបន្តធ្វើអោយស្រីខាងក្រៅមើងាយប្រពន្ធម្ដងហើយម្ដងទៀត។ ជនទី3អ្នកសាហាវណាស់ អ្នកបំពានខ្ញុំគ្រប់យ៉ាង អ្នក add មកខ្ញុំមានចេតនាចង់អោយខ្ញុំឃើញសកម្មភាពគ្រប់រូបភាព អ្នកផុស sweet ជាមួយប្ដីខ្ញុំ អ្នកយករបស់ដែលមានម្ចាស់ទៅបង្ហាញលើបណ្ដាញ ខ្ញុំគិតថាចិត្តស្រីដូចគ្នាមិនស្ដីថាអោយអ្នកទេ ឆាតហៅអ្នកសុទ្ធតែអ្នកបង អង្វរគ្រប់សព្វអោយលុបរូបប្ដីចោល តែនាងបំពានណាស់ មិនលុបទេ រឹតតែផុសរូបប្ដីខ្ញុំឌឺដងផ្លែផ្កាអោយខ្ញុំរហូតទៀត fb ផង TikTok ផង តើបេះដូងនាងសាងពីអី ពាក់ឆៀងសរ ឈុតស ខំធ្វើបុណ្យតែសាងបាបថា ប្រុសទៅសន្ដានព្រាន ចុះនាងជាស្រីនេះដឹងលឺហើយ ហេតុអីនៅតែបន្ត បើនាងមិនដឹងនាងមិនខុសទេ តែនាងដឹងច្បាស់ណាស់ថា គេប្ដីខ្ញុំការពេញច្បាប់ តែនាងអត់អាសូរចិត្តខ្ញុំទេ ដែលខ្ញុំមានកូនរហូតដល់2 …។

បានប្ដីខ្ញុំទៅមិនមែនសមត្ថភាពនាងទេ តែខ្ញុំធ្វើបុណ្យដាក់ប្ដីអោយនាងចុះ ព្រោះថាឆ្អែតគ្រប់យ៉ាង មិនចង់បន្ត ប្រឡូកប្រឡាក់ វាគួរអោយខ្ពើម ទៅចុះស្រីកាកី និង ប្រុសចោលម្សៀត សមគ្នាហើយ .. សួថាបើគង់លែងហើយចាំបាច់ផុស ខ្ញុំផុសព្រោះចង់ពន្លាត់មុខមាត់អ្នកទាំង2សាហាយស្មន់គ្នា អ្នកជាអ្នកផ្ដើមមុនអោយស្រីផុសតាមតែអំពើចិត្ត ដោយមិនគិតប៉ះពាល់នៅមុខមាត់កិត្តិយសគ្រួសារ ពិសេសខ្ញុំនិងកូន .. លាហើយពាក្យថាប្តីប្រពន្ធរយៈពេល10ឆ្នាំមកនេះ។ ខ្ញុំមិនដែលស្គាល់ពាក្យថាបារម្ភ ខ្ញុំមិនដែលឃើទង្វើយកចិត្តទុកដាក់ ខ្ញុំមិនដែលលឺពាក្យថាស្រលាញ់។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺស្រ្តីជាសាហាយមុខដូចទីងមោងឆ្លាក់ខុសរូបនេះ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន ដែលស្គាល់ច្បាស់ បានប្រាប់ឲ្យដឹងថា «កូនក្រមុំអស់ហើយនៅធ្វើចឹងទៀត, ប្តីគាត់ដឹងតាស ឥលូវគាត់នៅបែកគ្នាហើយ, ប្តីគាត់ហ្នឹងក៏ប្តីគេដែរបង កូនគេមុនអាយុឡើង 20ជាង អស់ហើយ វានៅយកបាន, ផ្ទះយាយប៉ិហ្នឹងឥលូវឃើញដាក់លក់ហើយ មិនដឹងរើទៅណាទេ»។

ជាមួយគ្នានេះផងដែរ បងប្អូនអ្នកលេងបណ្តាញសង្គម ក៏បានផ្តល់ជាយោបល់ល្អ ទៅដល់ស្រ្តីជាប្រពន្ធថា កុំល្ងង់បញ្ចប់ជីវិតខ្លួនឯង ដោយសារប្រុសថោកទាបចឹង ខំរកស៊ីឲ្យមានបាន មើថែរកូនឲ្យល្អ ឲ្យកូនរៀនសូត្របានខ្ពង់ខ្ពស់ រស់នៅដោយភាពរីករាយ មានលុយនាំកូនដើរលេងក្រៅប្រទេស ធ្វើខ្លួនឲ្យស្អាត ហើយបំភ្លេចរឿងដែលកន្ងងហួសឲ្យអស់ ចាត់ទុកថាយើងជំពាក់កម្មប្រុសម្នាក់ហ្នឹងចុះ តែពេលនេះ ប្អូនសងអស់កម្មពារហើយប្អូន ស៊ូៗឡើងដើម្បីកូន យក​កូនជាកម្លាំងចិត្តវិញ ខ្ញុំដឹងថាប្អូនស្រីពិបាកទទួលយកណាស់ ពិបាកនឹងធ្វើចិត្តឲ្យស្ងប់ណាស់ តែរឿងវាបានកើតឡើងហើយ ប្អូនត្រូវតែទទួលយកវា ហើយព្យាយាមធ្វើចិត្តឲ្យបានណាប្អូន បងជូនពរប្អូនរស់នៅជាមួយកូនដោយសេចក្តីសុខ ផ្លូវកាយនិងផ្លូវចិត្ត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×