Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា​ទេ! បុរស​ម្នាក់​រស់នៅ​ជាមួយ​សត្វ​ចចក ៣២០ ក្បាល អស់​រយៈពេល ៧ ឆ្នាំ

spot_img

អស់រយៈពេល ៧ ឆ្នាំហើយ ដែលលោក Wang Nan អាយុ ២៦ ឆ្នាំ មកពីម៉ុងហ្គោលីខាងក្នុង ប្រទេសចិន បានលះបង់ខ្លួនឯងក្នុងការជួយសត្វចចកព្រៃដែលរងរបួស។ គាត់បានរស់នៅជាមួយសត្វចចកចំនួន ៣២០ ក្បាល ហើយបានបង្កើតទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយពួកវាដ៏មិននឹកស្មាន។

ចាប់តាំងពីឆ្នាំ ២០១៥ លោក Wang បានចូលរួមក្នុងការងារជួយសង្គ្រោះសត្វចចកព្រៃដែលរងរបួស នៅកន្លែងសង្គ្រោះសត្វនៅក្នុង Xilinhot។ បន្ទាប់ពីការជួយសង្គ្រោះ គាត់បានចិញ្ចឹម និងមើលថែសត្វចចកទាំងនេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ក៏​បាន​បង្កាត់​ពូជ​ឆ្កែ​ចចក ​និងលេង​ជាមួយ​ពួកវា​ជា​រៀង​រាល់​ថ្ងៃ។ បច្ចុប្បន្ន ហ្វូងចចកទាំងមូល ចាត់ទុកគាត់ជាអ្នកដឹកនាំរបស់ពួកវាផងដែរ។

ក្នុង​រូបភាព​ដែល​បាន​ចែក​រំលែក​ គេ​អាច​មើល​ឃើញ​ថា លោក Wang រស់នៅ​យ៉ាង​សុខ​ស្រួល​ជាមួយ​ហ្វូងសត្វ​ចចក​។ ពួកវាខ្លះថែមទាំងព្យាយាមលោតតោង លិត ប្រឡែងលេងជាមួយគាត់យ៉ាងស្និទ្ធស្នាល នៅ​លើវាល​ស្មៅ។

«ស្តេចចចក» រូបនេះ បានចែករំលែកថា ចចកដែលគាត់កំពុងរស់នៅមានកូនរហូតដល់ ៣២០ ក្បាល។ ការថែរក្សាពួកវា គឺជាការងារដ៏លំបាក ប៉ុន្តែគាត់មិនប្រកាន់ទេ គាត់តែងតែរីករាយក្នុងការមានទំនាក់ទំនងជាមួយពួកវា។

លោក Wang ក៏​បាន​ឲ្យដឹង​ថា លោក​ធំ​ដឹង​ក្តី​នៅ​ម៉ុងហ្គោលី​ខាង​ក្នុង ហើយ​សរសើរ​ពី​សាមគ្គីភាព​របស់​ចចក។ បច្ចុប្បន្ននេះ គាត់នៅជាមួយសត្វចចក ៣៦៥ ថ្ងៃ ពេញមួយឆ្នាំតែម្តង ប៉ុន្តែការរស់នៅជាមួយសត្វចចកមិនងាយស្រួលនោះទេ។ ទោះ​បី​គាត់​ធ្លាប់​ស្គាល់​ ក៏​គាត់​នៅ​តែ​ត្រូវពួកវា​ខាំ​ច្រើន​ដង។ ពីមុនឆ្កែចចកមួយក្បាលដែលស្និទ្ធស្នាលជាមួយ Wang ខណៈពេលកំពុងលេង វាក៏បានខាំធ្វើឱ្យ “ស្តេចចចក” ត្រូវដេររបួស ៣០ ថ្នេរ។

ទោះ​ជា​យ៉ាង​ណា លោក Wang នៅ​តែ​មិន​ភ័យ​ខ្លាច គឺក្រោយ​ពី​ព្យាបាល​មុខ​របួស​រួច គាត់​បាន​បន្ត​ការងារ​របស់​គាត់ ជាមួយពួកវាទៀត។ លោក Wang បាននិយាយថា «ខ្ញុំ​មិន​ចង់​ចុះ​ចាញ់​បន្ទាប់​ពី​ត្រូវ​បានពួកវា​ខាំ​ទេ។ ខ្ញុំ​មិន​ចង់​ចាក​ចេញ​ទេ ព្រោះ​សត្វ​ទាំង​នេះ​ជា​សត្វ​ដែល​ស្មោះ​ត្រង់​បំផុត​សម្រាប់​ខ្ញុំ វា​គ្រាន់​តែ​ជា​ឧបទ្ទវហេតុ​ប៉ុណ្ណោះ»។

បុរសវ័យ ២៦ ឆ្នាំរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា បន្ទាប់ពីរយៈពេលជាង ៧ ឆ្នាំ នៃការថែរក្សា និងមើលថែសត្វចចក គាត់មានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលមួយពួកវា។ សម្រាប់ Wang ចចកគឺជាមិត្តដ៏ស្មោះត្រង់បំផុត ហើយគាត់នឹងមើលថែពួកវាជានិច្ច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×