មានវិធីចាប់ត្រីប្លែក និងថ្មីៗជាច្រើន ដែលយើងមិនធ្លាប់បានឃើញ។ តើអ្នកដែលធ្លាប់ឃើញគេចាប់ត្រីដោយប្រើប៉េងប៉ោងឬអត់?
ភូមិមួយនៅក្នុងរដ្ឋ Bengal ប្រទេសឥណ្ឌា បានប្រើប្រាស់ប៉េងប៉ោងដើម្បីចាប់ត្រី។ នេះគឺជាវិធីចាប់ត្រីដែលប្លែក និងមានតែមួយគត់នៅក្នុងភូមិនោះ។
ដើម្បីចាប់ផ្តើមវិធីចាប់ត្រីដ៏ប្លែកនេះ ដំបូងយើងត្រូវចង់សន្ទូចនឹងខ្សែនីឡុង រួចចង់វាភ្ជាប់ទៅនឹងរំពាត់ឈើមួយតូច ដែលឈើនោះនឹងត្រូវគេយកទៅចង់ភ្ជាប់ជាមួយប៉េងប៉ោង។
ប៉េងប៉ោងជួយធ្វើឲ្យឈើអណ្តែតនៅលើទឹក បន្ទាប់មកគេយកជន្លេនស្រស់បិតនៅសន្ទូច និងដាក់វាឲ្យអណ្តែតក្នុងទន្លេ។
ការចាប់ត្រីដោយប៉េងប៉ោងនេះ ត្រូវប្រើពេលយូរល្មមដែរ ប្រហែល ២ ទៅ ៣ម៉ោង ប៉ុន្តែលទ្ធផលវិញ គឺបានត្រីច្រើនគួរសមដែរ។
ប៉េងប៉ោងមានតម្លៃថោក ហើយយើងអាចរកវាបានយ៉ាងងាយ ដូច្នេះអ្នកគួរសាកល្បងប្រើប្រាស់វិធីនេះដែរទៅ នៅពេលអ្នកចង់ចាប់ត្រីក្នុងទន្លេ។
ចង់ដឹងវិធីចាប់ត្រីនេះប្លែកយ៉ាងណា សូមមើលវីដេអូខាងក្រោមទាំងអស់គ្នា៖