Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងឧទ្ធរណ៍ របស់ស្រ្តីជាប់ចោទជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន

spot_img

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ស្រ្តីជាប់ចោទជនជាតិ វៀតណាមម្នាក់ ដែល តុលាការថ្នាក់ក្រោមកាត់ទោសដាក់ពន្ធនាគារ ៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅផ្ទះលេខ ៧៩ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពី ឆ្នាំ ២០២២ ។

លោកជំទាវ គឹម ដានី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ស្រ្តីជាប់ចោទ ខាងលើមានឈ្មោះ ឈិន ម៊ីនី ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាម ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ២២ ខែ កក្កដា ឆ្នាំ ២០២២ កាត់ទោស ដាក់ពន្ធនាគាកំណត់ ០៨ ឆ្នាំ ពិន័យ ១៥ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ: ” ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ គាត់បានប្តឹងឧទ្ធរណ៍ ។

ស្រ្តីជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ នៅ ផ្ទះលេខ ៧៩ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន ៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ២០,៣២ ក្រាម – គ្រឿងញៀនប្រភេទកាហ្វេ ទម្ងន់ ៣០០,៣៣ ក្រោយ ។
នាពេលសវនាការ, ជនជាប់ចោទ បានសំណូមពរ ដល់តុលាការ ដើម្បីសុំបន្ធូរបន្ថយទោស។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×