Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខុសពី​គេ! និស្សិត​ស្រី​ម្នាក់​រៀនចប់​សាកល​វិទ្យាល័​យ បែរ​សម្រេចចិត្ត​ជ្រើសរើស​ការងារ​ដ៏​ញាក់​សាច់ នៅ​ទី​បញ្ចុះសព មូលហេតុ​ដោយសារតែ…

spot_img

ការសម្រេចចិត្តរបស់និស្សិតស្រីចិនម្នាក់ ដែលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ចូលធ្វើការនៅក្នុងទីបញ្ចុះសព បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងបង្កឱ្យមានការជជែកដេញដោល តាមអ៊ីនធឺណិត ចំពោះចំណូលចិត្តដ៏មិននឹកស្មានរបស់នាង។

និស្សិតនោះមានឈ្មោះថា Tan អាយុ ២២ ឆ្នាំ បានកំពុងទទួលការចាប់អារម្មណ៍ខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដីគោក បន្ទាប់ពីការចែករំលែករូបភាពវីដេអូនៃកន្លែងធ្វើការ “សន្តិភាព” របស់នាង នៅទីបញ្ចុះសពនៅលើភ្នំ នៃទីក្រុង Chongqing ភាគខាងលិចប្រទេសចិន។

Tan ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ជាមួយមិត្តរួមការងាររបស់នាង បាននិយាយថា «ខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នា ពីបរិយាកាសការងាររបស់ខ្ញុំជាអ្នកចាំទីផ្នូរ Generation Z ។ វា​ជា​ការងារ​សាមញ្ញ ​និង​ក៏មិន​ស្រួលនោះដែរ»។ ប៉ុន្តែ នាងនិយាយថា «ការងារនេះផ្តល់នូវពេលទំនេរច្រើន ជាមួយទិដ្ឋភាពដ៏ស្រស់ត្រកាល មានឆ្កែ​ មានឆ្មា និងអ៊ីនធើរណែតផងដែរ»។ នាងក៏ពណ៌នាអំពីមុខតំណែងនេះថាជា «ជីវិតនៃការចូលនិវត្តន៍មុនអាយុ»។ ភារកិច្ចរបស់នាងរួមមាន ការទទួលភ្ញៀវ លក់ផ្នូរ និងការបោសសម្អាតផ្នូរ ក្នុងនាមតំណាងឲ្យសាច់ញាតិនៃអ្នកស្លាប់។

Tan ទទួលបានប្រាក់ខែប្រហែល ៤០០០ យន់ (៥៦០ ដុល្លារ)។ នាងធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ ៥ ល្ងាច ជារៀងរាល់ថ្ងៃ ជាមួយនឹងការសម្រាក២ម៉ោង សម្រាប់អាហារថ្ងៃត្រង់។

ឆ្លើយតបទៅនឹងមតិលើកឡើងថា ធ្វើការនៅទីកន្លែងនេះ នាំឲ្យសំណាងមិនល្អ, Tan ដែលបានសិក្សាផ្នែកគ្រប់គ្រងបញ្ចុះសព និងទីបញ្ចុះសព នៅសាកលវិទ្យាល័យ បាននិយាយថា នេះជាការងារធម្មជាតិសម្រាប់នាង ហើយអ្វីដែលនាងកំពុងធ្វើ គឺនាង​យល់​ឃើញ​ថា​ធម្មតាប៉ុណ្ណោះ។ នាង​ក៏បាននិយាយថា «ខ្ញុំ​ពេញ​ចិត្ត​នឹង​ជីវិត​របស់​ខ្ញុំ​នៅ​ពេល​នេះ ហើយ​ខ្ញុំ​នឹង​នៅ​ជាប់​នឹង​ការងារ​នេះរហូត»។

គួរបញ្ជាក់ថា ទីផ្សារសេវាពិធីបុណ្យសពរបស់ប្រទេសចិន បានកំពុងរីកយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារចំនួនប្រជាជនកាន់តែចាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×