តាមនោះ មេដឹកនាំអាមេរិក និងរុស្ស៊ី អាចធ្វើការពិភាក្សាពីស្ថានការណ៍នៅ Syria ឧបទ្វីបកូរ៉េ និងទំនាក់ទំនងទ្វេភាគី ក្រៅក្របខណ្ឌនៃកសិដ្ឋាន APEC នៅ DA NANG ប្រទេសវៀតណាម ។
ទីភ្ញាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីរបស់អ្នកនាំពាក្យវិមានក្រែមឡាំង Yuri Ukshakov ឲ្យដឹងថា ប្រធានាធិបតី Vladimir Putin និងសមភាគីអាមេរិក Donald Trump នឹងមានជំនួបក្រៅសប្តាហ៍ APEC នៅ ដាណាំង ថ្ងៃនេះ ។
អ្នកនាំពាក្យឲ្យដឹងថាៈ «ពេលនេះ វេលានៃអង្គប្រជុំត្រូវបានកំណត់»
មុននោះ អ្នកនាំពាក្យ Yuri Ushakov ឲ្យដឹងថា ប្រធានាធិបតីពូទីន និងប្រធានាធិបតី Trump អាចពិភាក្សាពិស្ថានការណ៍នៅស៊ីរី, ឧបទ្វីបកូរ៉េ ក៏ដូចជាបញ្ហាសំខាន់ៗទ្វេភាគី ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News កាលពីសប្តាហ៍មុន ប្រធានាធិបតី Trump ឲ្យដឹងថា លោកអាចនឹងជួបសមភាគីពូទីន នៅក្រៅអង្គប្រជុំ APEC នៅវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថាៈ «ប្រធានាធិបតី ពូទីន ពិតជាសំខាន់ណាស់!» ។
គួររម្លឹកថា ជំនួបកំពូលផ្លូវការដំបូង រវាងមេដឹកនាំទាំង២ បានប្រព្រឹត្តទៅតាំងពីខែកក្កដាឆ្នាំ២០១៧ នេះ នៅក្រៅអង្គប្រជុំ G20 នាប្រទេសអាល្លឺម៉ង់ ។
ប្រធានាធិបតី Trump សង្ឃឹមថា ក្នុងជំនួបលើកនេះ នឹងអាចជួយដោះស្រាយបានបញ្ហាវិបត្តិនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ក៏ដូចជាសង្គ្រាមប្រឆាំងភេរវកម្មនៅស៊ីរី ។
ក្រៅពីនោះ លោក Trump ប្រាថ្នាចង់ប្តូរយោបល់ជាមួយលោក ពូទីនពីបញ្ហាអ៊ុយក្រែនផងដែរ ៕